ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនថ្លៃប្រុស​កា.ប់បងថ្លៃ​ស្រី ព្រោះ​តែ​ជម្លោះ​រឿង​ទារ​លុយ៨ពាន់ដុល្លារ​

7 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្អូនថ្លៃ​ប្រុស​បាន​កា.ប់​បងថ្លៃ​ស្រី រឿង​ជម្លោះ​ពាក្យ​សម្ដី​ពាក់ព័ន្ធ​រឿង​លុយកាក់

​រាជធានី​ភ្នំពេញ ៖ ប្អូនថ្លៃ​ប្រុស​បាន​កា.ប់​បងថ្លៃ​ស្រី ព្រោះតែ​​ជម្លោះ​ពាក្យ​សម្ដី​ពាក់ព័ន្ធ​រឿង​ទារលុយកាក់​ចំនួន​៨ពាន់ដុល្លារ​ បណ្ដាល​អោយ​ជន​រង​គ្រោះ​ដែល​ជា​បងថ្លៃ​ស្រី​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​ប​ញ្ជូន​ទៅ​មន្ទី​ពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

ហេតុការណ៍​​ខាងលើ​នេះ​​បង្កការ​ភ្ញាក់​ផ្អើលកើត​ឡើ​​ង​កាលពី​វេលា​ម៉ោង៦​និង​៥២​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​ក្នុងភូមិ​ដើម​ស្លែង ម្ដុំ​ដើ​ម​ឈើ​ទាល​ធំ សង្កាត់​ច្បារ​អំពៅ​ទី ០២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ភឿន ច​ន្ទ័​ធឿ​ន អាយុ​២៣​ឆ្នាំ ស្នាក់​នៅ ភូមិ​ជ្រោយ​បា​សាក់ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​បងថ្លៃ​របស់​ខ្លួន ក្នុង​គោលបំណង​ដើម្បី​ទារ​លុយ ដែល​ជំពាក់​ចំនួន​៨.០០០​ដុល្លារ ដែល​បងថ្លៃ​បាន​ជំពាក់ ប៉ុន្តែ​បងថ្លៃ​បែរជា​និយាយ​ពាក្យ​មិន​សមរម្យ និង​គ្មាន​ទំនួល​ខុស​ត្រូវ ទើប​ធ្វើ​អោយ​ជនសង្ស័យ និងជន​រង​គ្រោះ ឈ្លោះ​ទាស់​ពាក្យ​សម្តី​គ្នា ។ ភ្លាម​ៗនោះ​ជនសង្ស័យ​បាន​ក្រឡេក ឃើញ​កាំបិ.ត ដែល​ទុក​លើ​គ្រែ​មុខ​ផ្ទះ រួច​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​កាំបិ.ត និង​បាន​ធ្វើ​សកម្មភាព​កា.ប់​ទៅ​លើ​បងថ្លៃ​របស់​ខ្លួន បណ្តាល​អោយរ​ងរ​បួស​ដៃ និង​ក្បាល​ធ្ងន់ធ្ងរ​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ដើម្បី​​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​តែម្តង​ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​បន្ត​តាម​នី​តិ​វិធី​៕ (ដោយ​៖រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ