ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! នារីជើងរន្ទះ​ត្រូវសមត្ថកិច្ច​ឃាត់​បាន​ហើយ​​ក្នុង​ចំណោមបក្សពួក៤​នាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ នារី​ជើង​រន្ទះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវឃាត់ខ្លួន​បាន​ម្នាក់​ហើយ ក្នុង​​ចំណោម​បក្សពួក​៤​នាក់ ក្រោយ​ពី​ប្រើ​ហិង្សា​វាយ​ទៅ​លើ​នារី​ម្នាក់​ទៀត​របួសធ្ងន់ធ្ងរ។ ហើយ​​​វី​ដេ​អូវាយនេះ ក៏មានការចែកចាយ​​​បង្ហោះ​​ផ្អើល​នៅ​លើ​បណ្តាញ​សង្គម កាលពី​ប៉ុន្មាន​​កន្លងមក​​​ ។…

រាជធានី​ភ្នំពេញ ៖ ​ នារី​ជើង​រន្ទះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវឃាត់ខ្លួន​បាន​ម្នាក់​ហើយ ក្នុង​​ចំណោម​បក្សពួក​៤​នាក់ ក្រោយ​ពី​ប្រើ​ហិង្សា​វាយ​ទៅ​លើ​នារី​ម្នាក់​ទៀត​របួសធ្ងន់ធ្ងរ។ ហើយ​​​វី​ដេ​អូវាយនេះ ក៏មានការចែកចាយ​​​បង្ហោះ​​ផ្អើល​នៅ​លើ​បណ្តាញ​សង្គម កាលពី​ប៉ុន្មាន​​កន្លងមក​​​ ។

យោង​តាម​ផេ​ក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នគរបាល​ជំនាញ​ព្រហ្ម​ទ​ណ្ដ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​៤​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ដោយ​ចេត​នា​មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឲ្យ​នារី​ម្នាក់​ក្នុងផ្ទះ​សំណាក់​មួយ​នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ១២ និង​០០ នាទី បាន​ស្រាវជ្រាវ​.​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ នៅ​ចំណុច​មុខ​ផ្សារ​ព្រែក​តូច ឃុំ​ព្រែក​តា​គង់ ស្រុក​ស្អាង ខេត្តកណ្តាល ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យកដៃ និង​ជើង វាយ និង​ទាត់​ធាក់​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ឈឺ​ចុកចាប់​ពេញ​ដងខ្លួន និង​ក្នុង​ពោះ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះសំណាក់​លេខ​៣៤២ ផ្លូវ​លេខ​២៧១ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៦ និង​០០ នាទី បញ្ជូន​មក​ការិយាល័យ ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី ។

នារី​ជាប់ចោទ​ខាងលើ ឈ្មោះ គ្រុយ ស្រី​លាភ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ យ៉េន សុនី​តា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ​។ ស្លាកស្នាម​រង​របួស បណ្តាល​ឲ្យ​របួស​ជាំភ្នែក​ស្តាំ , ជាំ​ត្រចៀក​ឆ្វេង , ចុកពោះ​ខាងឆ្វេង និង​ចុកពោះ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៦ និង​០០​នាទី មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ព្រួត​គ្នា​យកដៃ និង​ជើង​វាយ និង​ទាត់​ធាក់​លើ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​ឈឺ​ចុកចាប់​ពេញ​ដងខ្លួន​និង​ក្នុង​ពោះ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះសំណាក់​លេខ​៣៤២ ផ្លូវ​លេខ​២៧១ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​បន្ត​ថា ករណី​ហិង្សា គឺ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៤ នាក់ មានឈ្មោះ​គ្រុយ ស្រី​លាភ ភេទ ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​, ឈ្មោះ​ស្រី​លី ភេទ​ស្រី អាយុ​ប្រហែល​១៦​ឆ្នាំ​ជនជាតិ​, ឈ្មោះ ស្រី​រ៉ា ភេទ ស្រី អាយុ​ប្រហែល​១៦​ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ​ស្រី​យូ ភេទ​ស្រី អាយុ​ប្រហែល​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ។

នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ ជន​រង​គ្រោះ​និង​មិត្តភក្តិ​សរុប​មាន​គ្នា​ចំនួន​០៧​នាក់ មាន​ជន​រង​គ្រោះ ,​ឈ្មោះ គ្រុយ ស្រី​លាភ ,​ឈ្មោះ ស្រី​លី ,​ឈ្មោះ ស្រី​រ៉ា ,​ឈ្មោះ ស្រី​យូ , ឈ្មោះ ពេជ្រ ភេទ ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ ជនជាតិ​ខ្មែរ និង​ឈ្មោះ​ស្រី​វី​ន ភេទ​ស្រី អាយុ​ប្រហែល​១៧​ឆ្នាំ ជនជាតិ ខ្មែរ បាន​នាំ​គ្នា​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់​កន្លែង​កើតហេតុ​ចំនួន​០២ មាន​បន្ទប់​លេខ​២០៤ ,​លេខ​២០៥ ជាន់​ទី​២ ស្នាក់​នៅ​រួម​គ្នា រហូត​ដល់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ០១ និង ០០ នាទី ជន​រង​គ្រោះ និង​ជនសង្ស័យ​ក៏​បាន​ជួល​បន្ទប់​ចំនួន​០២​បន្ទប់​ទៀត មាន​បន្ទប់​លេខ​២១១ និង​បន្ទប់​២០៨ សរុប​ចំនួន​០៤​បន្ទប់ ។

បន្ទាប់​មក ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ទិញ​ស្រា​បៀរ​ចំនួន​០៦​កំប៉ុង មក​នាំ​គ្នា​ផឹកស៊ី ពេល​នោះ​ជន​រង​គ្រោះ​បាន​និយាយ​ហើយ​និយាយ​ទៀត​ថា ឈ្មោះ ស្រី​លី លួច​ស្បែកជើង​របស់​ខ្លួន តែ​មិន​មាន​អ្នក​ណា​ឆ្លើយ​តប​អ្វី​ឡើយ រហូត​ដល់​ផឹកស្រា​បៀរ​អស់ ក៏​នាំ​គ្នា​ទៅ​ដេក​តាម​បន្ទប់​រៀង​ៗ​ខ្លួន​ទៅ​ដោយ​ជន​រង​គ្រោះ​ទៅ​ដេក​នៅ​បន្ទប់​លេខ​២០៥ ជាមួយ​ឈ្មោះ​ស្រី​យូ រហូត​ដល់​វេលា​ម៉ោង ០៦ និង ០០ នាទី ។

ជន​រង​គ្រោះ​បាន​ចេញពី​បន្ទប់​ទៅ​គោះ​ទ្វារ​បន្ទប់​លេខ​២០៤ ដែល​ឈ្មោះ ស្រី​លី , ឈ្មោះ ស្រី​រ៉ា កំពុង​ដេក ហើយ​អ្នក​ទាំង​ពីរ​នាក់​បាន​ទៅ​ហៅ​ឈ្មោះ គ្រុយ ស្រី​លាភ ដែល​កំពុង​ដេក​នៅ​បន្ទប់​លេខ​២១១ ហើយ​អ្នក​ទាំង​បី​នាក់​ឈ្មោះ ស្រី​លី , ឈ្មោះ ស្រី​រ៉ា និង​ឈ្មោះ គ្រុយ ស្រី​លាភ បាន​នាំ​គ្នា​ទៅ​ជួប​ជន​រង​គ្រោះ​ដែល​កំពុង​ដេក​ជាមួយ​ឈ្មោះ ស្រី​យូ នៅ​បន្ទប់​លេខ​២០៥ ពេល​ទៅ​ដល់​បន្ទប់​លេខ​២០៥ ឈ្មោះ ស្រី​លី បាន​សួរ​ទៅ​ជន​រង​គ្រោះ​ថា ហេតុ​អ្វី​បានជា​ចោទ​ថា​អញ​លួច​ស្បែកជើង ហើយ​ជន​រង​គ្រោះ​នៅ​តែ​និយាយ​ថា ឈ្មោះ ស្រី​លី ជា​អ្នក​លួច​ស្បែកជើង​របស់​ខ្លួន​ដដែល ពេល​នោះ​ឈ្មោះ ស្រី​លី , ឈ្មោះ ស្រី​រ៉ា និង​ឈ្មោះ គ្រុយ ស្រី​លាភ ក៏​បាន​ស្ទុះ​ចូល​ទៅ​យកដៃ ជើង វាយ​ទាត់​ធាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល ត្រចៀក​ខាងឆ្វេង ទាត់​ធាក់​ចំពោះ និង​ផ្ទៃមុខ ហើយ​ស្រែ​កថា ហេតុ​អី​បានជា​ចោទ​ថា​អញ​លួច​ស្បែកជើង​របស់​ង៉ែ​ង ចំណែក​ស្រី​យូ បាន​យក​ទូរ​សព្ទ័​មក​ថត​ពី​សកម្មភាព​ដែល​ឈ្មោះ ស្រី​លី , ឈ្មោះ ស្រី​រ៉ា និង​ឈ្មោះ​គ្រុយ ស្រី​លាភ ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​ព្រួត​គ្នា​យកដៃ ជើង វាយ​ទាត់​ធាក់​លើ​ជន​រង​គ្រោះ​រួច​ហើយ ក៏​នាំ​គ្នា​ចូល​ទៅ​ដេក​តាម​បន្ទប់​វិញ​ទៅ ។ ចំណែក​ឈ្មោះ ពេជ្រ មិន​បានដឹង​រឿង​អ្វី​ឡើយ និង​មិន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ខាងលើ​ទេ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ