ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កា​ហ្គោ​ទី​២​ដឹកស្រូវ​សាលី​អ៊ុយ​ក្រែ​ន​មក​ដល់​តួ​ក​គី

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទីភ្នាក់ងារ​ព័ត៌មាន​AFP​រាយការណ៍​នា​ថ្ងៃ​ទី​២៤​កញ្ញា​ថា ជា​លើក​ទី​២​ហើយ​ដែល​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ទីភ្នាក់ងារ​ព័ត៌មាន​AFP​រាយការណ៍​នា​ថ្ងៃ​ទី​២៤​កញ្ញា​ថា ជា​លើក​ទី​២​ហើយ​ដែល​នាវា​កា​ហ្គោ​ដឹកស្រូវ​សាលី​អ៊ុយ​ក្រែ​ន បាន​ប្រើ​ច្រក​សមុទ្រ​បង្កើត​ឡើង​ដោយ​ក្រុង​គៀវ​វាង​ការ​ហ៊ុំ​ព័ទ្ធ​របស់​រុ​ស្ស៊ី​។ នាវា​កា​ហ្គោ​ទី​២​នោះ​បាន​មក​ដល់ទី​ក្រុង​អ៊ី​​ស្តង់​ប៊ុល​តួ​ក​គី​កាត់​តាម​សមុទ្រ​ខ្មៅ ក៏​ទោះបី​មានការ​គំរាម​ផ្ទួន​ៗ​របស់​រុ​ស្ស៊ី​​ថា​នឹង​វា.យប្រហារ​បណ្ដា​នាវា​ដែល​ហ៊ាន​ចេញចូល​អ៊ុយ​ក្រែ​ន​ក្ដី​។

នាវា​កា​ហ្គោ​ឈ្មោះ​AROYAT​នោះ​បាន​ចាក​ចេញពី​ទីក្រុង​TCHORNOMORSK ជិត​ក្រុង​អូ​ដេ​សា​។ នាវា​កា​ហ្គោ​នោះ​ដឹកស្រូវ​សាលី​អ៊ុយ​ក្រែ​ន​១៧.៦០០​តោន ទៅ​កាន់​អេ​ហ្ស៊ី​ប នា​ថ្ងៃ​ទី​២៤​កញ្ញា​បាន​មក​ដល់​សមុទ្រ​MARMARA ។ វា​ត្រូវ​បើក​ឆ្ពោះទៅ​ច្រក​សមុទ្រ​DARDANELLES ចូល​ទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។

នាវា​កា​ហ្គោ​ទី​មួយ​ដែល​ដឹកស្រូវ​សាលី​៣០០០​តោន បាន​ចាក​ចេញពី​កំំ​ពង់​ផែ​ក្រុង​TCHORNOMORSK​ដែរ ដោយ​គ្មាន​បញ្ហា​និង​ទៅ​ដល់​ក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃ​ទី​២១​កញ្ញា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ