ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោងចក្រ​ផលិត​គ្រាប់​កូនគោល​មួយ​នៅ​តៃវ៉ាន់​ ស្លា.ប់​៩​នាក់

1 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ​កញ្ញា​ថា ភ្លើង​បាន​ឆេះ​រោង​ចក្រ​ផលិត​

កោះ​តៃវ៉ាន់ ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ​កញ្ញា​ថា ភ្លើង​បាន​ឆេះ​រោង​ចក្រ​ផលិត​គ្រាប់​កូនគោល​មួយ​នៅ​តៃវ៉ាន់ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៩​នាក់​ ក្នុង​នោះ​មាន​អ្នក​ពន្លត់ភ្លើង​៤​នាក់ ដែល​រង​គ្រោះ​ដោយសារ​ការ​ផ្ទុះ​មួយ​។

គ្រោះ​អគ្គិភ័យ​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២២​ កញ្ញា​ និង​រាលដាល​ខ្លាំង​ពេញ​មួយ​យប់ ក្រៅពី​អ្នក​ស្លា.ប់​ មនុស្ស​ដល់​ជាង​១០០​នាក់ ភាគច្រើន​ជា​កម្មករ​រង​របួស​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​តំណាង​ក្រុង​PINGTUNG ប្រាប់​ដល់​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​។ ចំណែក​តំណាង​ម្នាក់​របស់​ក្រុម​ពន្លត់ភ្លើង​ក្រុង​PINGTUNG អះអាង​ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក​ថា រហូត​មក​ទល់​ថ្ងៃ​ទី​២៥​កញ្ញា មនុស្ស​ម្នាក់​នៅ​តែ​បា.ត់​ខ្លួន ហើយ​ការ​ធ្វើតេស្ត​បន្ថែម​ទៀត​គឹ​ចាំបាច់​ដើម្បី​កំណត់​អត្តសញ្ញាណ​សាកស.ព​មនុស្ស ដែល​រក​ឃើញ​នៅ​កន្លែង​ភ្លើង​ឆេះ​។

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​រៀបរាប់​ប្រាប់​AFP​ថា សារធាតុ​PEROXYDE​ដែល​ស្តុក​ក្នុង​រោងចក្រ អាច​ជា​ប្រភព​នៃ​ការ​ផ្ទុះ​ឆេះ​ខ្លាំង​មួយ​និង​ការ​ផ្ទុះ​តូច​ៗ​ដទៃ​ទៀត​ ។​ មនុស្ស​ច្រើន​នាក់​ជាប់​នៅ​ខាងក្នុង​រោងចក្រ​ពេល​មានការ​ផ្ទុះ​ដែល​បណ្ដាល​ឲ្យ​បាក់​ដំបូល​មួយ​ផ្នែក​ ៕

Trung Quốc: Cháy nổ tại nhà máy ở Đài Loan khiến 10 người thiệt mạng và trăm người bị thương

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ