ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អ្នកលក់​អំបុក​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ជួល​

10 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បុរស​អ្នកលក់​អំបុក​ម្នាក់​ដេក​មិនឃើញ​ក្រោក​ទៅ​លក់​អំបុក​ដូច​រាល់ថ្ងៃ​សោះ ហើយ​

​រាជធានី​ភ្នំពេញ​ ៖ បុរស​អ្នកលក់​អំបុក​ម្នាក់​ដេក​មិនឃើញ​ក្រោក​ទៅ​លក់​អំបុក​ដូច​រាល់ថ្ងៃ​សោះ ហើយ​បងប្អូន​ជីដូនមួយ​មានការ​ងឿងឆ្ងល់​បាន​ទៅ​ស្រែកហៅ​និង​គោះ​ទ្វារ​ហៅ ប៉ុន្តែ​មិន​ឮ​ឆ្លើយ​សោះ​ក៏​បាន​បើក​បង្អួច​មើល ស្រាប់តែ​ប្រទះ​ឃើញ​ស្លា.ប់​បាត់​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថា​ស្លា.ប់​តាំងពី​ពេល​ណា​​នោះ​ទេ ចំណែក​នគរបាល​បាន​សន្និដ្ឋាន​ថា​បុរស​នេះ​ស្លា.ប់​ដោយ​ជម្ងឺ​ខ្យល់គ ។

ហេតុការណ៍​ខាងលើ​​​នេះ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ក្នុង​បន្ទប់​ជួល​លេខ​៩ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ខាងលើ​ឈ្មោះ​សុខ ឡៃ អាយុ​៤៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​លន មុំ អាយុ​៤៦​ឆ្នាំ អ្នក​ទាំង​២​នាក់​នេះ​មានកូន​ប្រុស​១​នាក់​ និង​កូនស្រី​១​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ហើយ​សព្វថ្ងៃ​បុរស​ជា​ប្ដី​ស្នាក់​នៅ​​បន្ទប់​​ជួល​ខាងលើ​ម្នាក់ឯង រីឯ​ស្ត្រី​ជា​ប្រពន្ធ​និង​កូន​ៗ​រស់នៅ​ឯ​ភូមិ​ពោធិ៍​ម្រេញ ឃុំ​ក​ញ្ជៀ​ច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​រូប​នេះ​គឺជា​អ្នក​ដើរ​លក់​អំបុក ចំណែកឯ​ប្រពន្ធ​និង​កូន​ជា​អ្នក​បុក​អំបុក​សម្រាប់​ឲ្យ​គាត់​ដឹក​ដើ​លក់ ហើយ​ពេល​ដើរ​លក់​នោះ​គាត់​ត្រូវ​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ លុះ​លក់​អស់ទើប​ត្រឡប់​ទៅ​ស្រុក​កំណើត​យក​អំបុក​មក​លក់​បន្ត​ទៀត ។​ ដោយឡែក​នៅ​វេលា​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា បុរស​នេះ​បាន​ចូល​ដេក​ជា​ធម្មតា លុះដល់​វេលា​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក​ថ្ងៃ​កើតហេតុ មិនឃើញ​គាត់​ក្រោក​ពី​ដេក បងប្អូន​ក៏​បាន​ទូរស័ព្ទ​ដាស់​ដើម្បី​ឲ្យ​ទៅ​លក់​អំបុក ប៉ុន្តែ​គាត់​អត់​លើក​ទូរស័ព្ទ​សោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ខណៈនោះ​បងប្អូន​ក៏​ពុំ​បាន​ទៅ​មើល​ដែរ​ ព្រោះ​គិត​ថា គាត់​អស់កម្លាំង​ក៏​ទុក​ពេល​ឲ្យ​គាត់​សម្រាក​បន្ត​ទៀត ប៉ុន្តែ​រហូត​ដល់​វេលា​ថ្ងៃត្រង់​ទៅ​ហើយ​នៅ​តែ​មិន​ទាន់​ឃើញ​ភ្ញាក់​ទៀត ទើប​បង​ប្អូន​​ន​ទៅ​ស្រែកហៅ​និង​គោះ​ទ្វារ​បន្ទប់​ដែល​ជាប់​គន្លឹះ​ពី​ខាងក្នុង តែ​ពុំ​ឮ​ឆ្លើយ​តប​សោះ ​។ ​ដោយ​មានការ​ងឿងឆ្ងល់​ក៏​បើក​បង្អួច​មើល​ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ស្លា.ប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឲ្យ​ជួយ​ពិនិត្យ​មើល​ព្រមទាំង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ ហើយ​នគរបាល​បាន​សន្និដ្ឋាន​ថា​បុរស​នេះ​ស្លា.ប់​ដោយ​ជម្ងឺ​ខ្យល់គ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ