ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ឡោម​ព័ទ្ធ​ផ្ទះ​មេ​ប៉ូលិស​១រូប ​ដែល​ជាប់​សង្ស័យ​​​ពាក់ព័ន្ធ​មាន​លុយ​ពី​ល្បែង​អន​ឡាញ

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ នៅ​ព្រឹក​ថ្ងៃនេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​សមត្ថកិច្ច​ថៃ​បាន​បើក​យុទ្ធនាការ​ឈុត​ធ​ម ចុះ​ឡោម​ព​ន្ធ័​ផ្ទះ​របស់​មេ​ប៉ូលិស​មួយ​កន្លែង​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​មាន​លុយ​ពី​ល្បែង​អន​ឡាញ​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត «​ខោ​ស៊ុត​ថៃ​» នៅ​ថ្ងៃ​ទី​២៥…

ប្រទេស​ថៃ ៖ នៅ​ព្រឹក​ថ្ងៃនេះ ផ្ទុះ​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​សមត្ថកិច្ច​ថៃ​បាន​បើក​យុទ្ធនាការ​ឈុត​ធ​ម ចុះ​ឡោម​ព​ន្ធ័​ផ្ទះ​របស់​មេ​ប៉ូលិស​មួយ​កន្លែង​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​មាន​លុយ​ពី​ល្បែង​អន​ឡាញ​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត «​ខោ​ស៊ុត​ថៃ​» នៅ​ថ្ងៃ​ទី​២៥ កញ្ញា នេះ ។

យោង​តាម​កាសែត​ខោ​ស៊ុត​ថៃបានឱ្យ​ដឹង​ថា ការ​ចុះ​ឡោម​ព័ទ្ធ​ផ្ទះ​របស់​មេ​ប៉ូលិស​មួយ​កន្លែង​នេះ ក៏​មានការ​ប្រឈម​មុខ​ដាក់​គ្នា រវាង​ប៉ូលិស​កង​កុម្ម៉ង់ដូ​ប្រដាប់​ដោយ​អាវុធ​ពេញដៃ ដែល​មិន​អាច​ចូល​ឆែកឆេរ​ផ្ទះ​របស់​លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ​មួយ​រូប​នេះ​បាន​ទេ បើ​ទោះ​មាន​ដីកា​ក្នុង​ដៃ​ក៏​ដោយ ។

លោក​ឧត្តមសេនីយ៍ឯក លោក​ស្រ៊ា​ឆាត ហាក់​ផា​ន (Surachate Hakparn) អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​ប៉ូ​លី​ស​តាម​អ៊ីនធឺណិត​ចូល​ឆែកឆេរ​ផ្ទះ​របស់​គាត់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ដោយ​សួរ​ពី​របៀប​ដែល​ដីកាចាប់ខ្លួន​ត្រូវ​បាន​ចេញ ហើយ​បាន​ណែនាំ​សមត្ថកិច្ច​ថា គួរតែ​ត្រឡប់​ទៅ​វិញ ​។

មានការ​ចោទប្រកាន់​ពី​ការ​ឆែកឆេរ​ជា​ច្រើន​ដង និង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន 11 នាក់ ក៏​ដូច​ជា​ការ​ចេញ​ដីកាចាប់ខ្លួន​ចំនួន 30 នាក់​ទៀត បន្ទាប់​ពី​ការ​រក​ឃើញ​នូវ​ផ្លូវ​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​គេហទំព័រ​ល្បែង​អន​ឡាញ​។

គួរ​បញ្ជាក់​ថា មានការ​ចោទប្រកាន់​ពី​ការ​ឆែកឆេរ​ជា​ច្រើន​ដង និង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​11 នាក់ ក៏​ដូច​ជា​ការ​ចេញ​ដីកាចាប់ខ្លួន​ចំនួន​30​នាក់​ទៀត បន្ទាប់​ពី​ការ​រក​ឃើញ​នូវ​ផ្លូវ​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​គេហទំព័រ​ល្បែង​អន​ឡាញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ