ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​ពាន់​នាក់​ធ្វើ​បាតុកម្ម​ឱ្យ​អង់គ្លេស​វិល​ចូល​សហភាព​អឺរ៉ុប​វិញ

1 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ បាតុករ​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៣​កញ្ញា បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុ​ង​ដ៏​

ប្រទេស​អង់គ្លេស ៖ បាតុករ​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​២៣​កញ្ញា បាន​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ឡុ​ង​ដ៏​ទាមទារ​ឲ្យ​អង់គ្លេស​វិល​ត្រឡប់​ចូល​ក្នុង​សហភាព​អឹ​រ៉ុ​ប​វិញ​។

ពួក​បាតុករ​បាន​លើក​គ្លា​មក​កាន់​ទីលាន​PARLIAMENT SQUARE ដែល​នៅ​ទីនោះ​គេ​បាន​ដំឡើង​អេ​ក្រង់​ធំំ​មួយ ដែល​ក្នុង​អ​ក្រក់​នោះ​មាន​ពាក្យ​ថា យើង​ចង់បាន​ផ្កាយ​របស់​យើង​មក​វិញ ក្នុង​ទង់​សហភាព​អឺរ៉ុប​។ ទង់​សហភាព​អឺរ៉ុប​និង​ទង់ជាតិ​បណ្ដា​ប្រទេស​ជា​សមាជិក​ប្លុក​អឺរ៉ុប​នោះ​ត្រូវ​បាន​លើក​ក្នុង​បាតុកម្ម​។ ពួក​បាតុករ​បាន​លើក​ប៉ង់​កាត​នានា​និង​ស្រែក​ពាក្យ​ថា ចាកចេញ​ទៅ​ពួក​TORIES(​ពួក​អភិរក្សនិយម​ដែល​កំពុង​កាន់​អំណាច​) យើង​វិល​ចូល​ក្នុង​សហភាព​អឺរ៉ុប​វិញ​។

មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​គណបក្ស​ធំ​ណាមួយ ស្នើ​ឲ្យ​អង់គ្លេស​វិល​ចូល​សហភាព​អឹ​រ៉ុ​ប​វិញ​នៅ ឡើយ ​ទេ​។ ក្នុង​បាតុកម្ម​នោះ​មាន​បាតុករ​ខ្លះ​លើក​ឡើង​ថា យើង​មិន​យល់​ហេតុ​អី​ក៏​សុខ​ៗ ចាក​ចេញពី​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​នៅ​ជាប់​ខ្លួន ហើយ​ងាក​ទៅ​រក​ទីផ្សារ​ស្ថិត​នៅ​សែន​ឆ្ងាយ​ឯ​ចុង​ផែនដី? ហេតុ​អី​ក៏​ធ្វើ​បែប​នោះ? ហេតុ​អី​ក៏​ងាក​ទៅ​រក​ទីផ្សារ​អូស្ត្រាលី​នាំ​ចូល​សាច់​គោ​ពី​ប្រទេស​នោះ បំផ្លាញ​អាជីវកម្ម​កសិកម្ម​របស់​យើង? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ