ខេត្តកណ្តាល ៖ ពលរដ្ឋរស់នៅក្នុងស្រុកស្អាង កំពុងតែមានការព្រួយបារម្ភ និងមានការរិះគន់យ៉ាងខ្លាំង ខណៈពេលមានទីតាំងបើកជល់មាន់អនឡាញ ជាច្រើនកន្លែង កំពុងតែបើកដំណើរការដោយសេរី ដោយមិនខ្វល់ពីអាជ្ញាធរបង្ក្រាបឡើយ។
ជាពិសេស ទីតាំងល្បែ.ងស៊ីសងជល់មាន់តាមអនឡាញ បង្កប់ក្នុងហាងកាហ្វេ១កន្លែង នៅខាងត្បូងប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ប្រហែល៥០ម៉ែត្រតែប៉ុណ្ណោះ តាមបណ្តោយផ្លូវលេខ២១បេ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប។ តើឲ្យបងប្អូនប្រជាពលរដ្ឋទៅរំពឹងអ្នកណា? បើអាជ្ញាធរ សមត្ថកិច្ចមានអំណាចនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបផងនោះ?
បើតាមប្រភពពីពលរដ្ឋរស់ក្នុងឃុំត្រើយស្លា បានបង្ហើបប្រាប់ឱ្យដឹងថា «ទីតាំងល្បែ.ងឡូតូ និងមាន់ជល់អនឡាញទាំងនេះ នៅក្នុងភូមិ-ឃុំរបស់ពួកគាត់ យកទៅណាអស់ ដើរទៅណាក៏ឃើញដែរ ដោយក្នុងមួយឃុំៗ មានកន្លែងលេងល្បែ.ងឡូតូ និងមាន់ជល់តាមអនឡាញ មិនក្រោមពី៣០ទៅ៤០កន្លែងនោះទេ»។

ពលរដ្ឋបន្ថែមទៀតថា «កន្លងមក ក៏ធ្លាប់ឃើញមានសមត្ថកិច្ចចុះធ្វើការបង្ក្រាបម្ដងម្កាលដែរ ដោយកន្លែងខ្លះ ឃើញមានការធ្វើកិច្ចសន្យាអប់រំ និងកន្លែងខ្លះទៀតគ្រាន់តែផ្អាកដំណើរការ មួយរយៈពេលខ្លី ក៏បើកដំណើរការឡើងវិញធម្មតា ដូចជាទីតាំងនៅផ្សារព្រែកឃ្លោក ខាងត្បូងប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ប្រហែល៥០ម៉ែត្រនោះ សង្ស័យចរចាគ្នាត្រូវ… ដោយពីមុនគេលេងភ្នាល់ចាក់បញ្ចាំងតាមទូរទស្សន៍ធំៗ តែឥឡូវគេកែប្រែមកដាក់បញ្ចាំងឲ្យភ្នាល់តាមឡេបថប់វិញ ក្រោយមានសារព័ត៌មានចុះផ្សាយ និយាយរួម គឺដូចវែកចកអញ្ចឹង»។
ពលរដ្ឋក្នុងមូលដ្ឋាន ក្នុងស្រុកស្អាងទាំងមូល កំពុងតែអស់ជំនឿទៅលើមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ក្រោមហេតុផលថា ៖ ល្បែ.ងស៊ីសងបើកលេងរីកដូចផ្សិត បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុក មិនចេញសកម្មភាព ក្នុងការចុះបង្ក្រាបល្បែ.ងស៊ីសង ល្បែ.ងអាបា.យមុខទាំងនេះ កំពុងតែធ្វើឱ្យគ្រួសារពួកគាត់ឈ្លោះប្រកែកគ្នា និងកើតជាហិ.ង្សានៅក្នុងគ្រួសារ ដោយសារតែប្ដីចា.ញ់ល្បែ.ង មិនខិតខំធ្វើស្រែចម្ការរកចំណូលចូលគ្រួសារ ដូចកាលពីមុនឡើយ ពេលដែលមិនទាន់មានល្បែ.ងឡូតូជាល្បែ.ងកន្ទេលធំ និងមាន់ជល់អនឡាញ ដែលសម្ងំដេកជាមួយយ៉ាងត្រជាក់ពង… ហេ! ហេ!
ចែករំលែកព័តមាននេះ