សម្តេចតេជោ ហ៊ុន សែន ៖ តុលាការថៃគួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ព្រោះជាមនុស្សជិតស្និទ្ធនឹងសម្តេច
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តុលាការថាំគួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តុលាការថាំគួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តុលាការថាំគួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ដែរ ព្រោះអ្នកណាៗ ក៏ដឹងដែរថា លោក ថាក់ ស៊ីន ជិតស្និទ្ធនឹងសម្តេច ។
សម្តេចតេជោ បានសរសេលើបណ្តាញសង្គមនៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ថា ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកម្ទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែក ដើម្បីកាត់បន្ថយបទល្មើសអនឡាញ ហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយ មិនមែនទុករហូតដល់ពេលនេះ ទើបធ្វើនោះទេ កន្លងមក វាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើស ដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃ តែម្តង ។
សម្តេចបន្តថា ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្ក្រាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្សជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះ តុលាការថៃ គួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ដែរ ព្រោះអ្នកណាៗ ក៏ដឹងដែរថា លោក ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ចាំមើល តើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ ? ៕
ចែករំលែកព័តមាននេះ