ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន១គ្រឿង​ដឹកភ្ញៀវ​ចេញពីរោងការ ​ជួបគ្រោះ​អកុសល ស្លា.ប់​ និងរបួស៩នាក់ បា.ត់ខ្លួន​អ្នកបើកបរ​ម្នាក់​​

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ រថយន្ត​សាំ​យ៉ុ​ង​មួយគ្រឿង​បើក​ចេញពី​រោងការ​ត្រឡប់​ទៅ​ផ្ទះ លុះ​​មក​​ដល់​​ចំណុច​​ផ្លូវ​

ខេត្ត​ព្រៃវែង ៖ រថយន្ត​សាំ​យ៉ុ​ង​មួយគ្រឿង​បើក​ចេញពី​រោងការ​ត្រឡប់​ទៅ​ផ្ទះ លុះ​​មក​​ដល់​​ចំណុច​​ផ្លូវ​កោង​ រថយន្ត​អត់​បត់​កោង​តាម​ផ្លូវ​ បែរជា​បើក​ត្រង់ទៅមុខ ​ក៏​ក្រឡា.ប់​ធ្លា.ក់​ចូល​ទឹក​ប្រឡាយ បណ្តាល​អោយ​​ស្លា.ប់​៤​នាក់ របួសស្រាល​​​​៥នាក់ និង​បា.ត់ខ្លួនអ្នកបើកបរ​រថយន្ត​រកមិនទាន់ឃើញ ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤​ កញ្ញា នៅ​ចំណុច​ភូមិ​ក្រាំង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ ។

រថយន្ត​​មួយគ្រឿង​ដែល​ជួប​គ្រោះថ្នាក់​ក្រឡា.ប់​ធ្លាក់​ចូល​ប្រឡាយ​ទឹក​នេះ​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុ​ង ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-1194 បើកបរ​ដោយ​ឈ្មោះ យ៉ង់ យ៉​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ក្តី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​បា.ត់​ខ្លួន​រក​មិនឃើញ ​។

​​ចំណែក​​មនុស្ស​ជិះ​ក្នុង​រថយន្ត​ចំនួន​៩​នាក់​ផ្សេង​ទៀត រួម​មាន ៖ ១​-​ឈ្មោះ​ហា​យ រតនា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្តី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ (​បាន​​ស្លា.ប់​)​ ២-​ឈ្មោះ​លាង ស្រី​ណា​ក់ ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្តី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ (​បាន​ស្លា.ប់) ៣-​ឈ្មោះ​សៀត សា​ម៉ៃ ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខ្នី ឃុំ​រោង​ដំរី ស្រុក​បាភ្នំ (​បាន​ស្លា.ប់​)​ ៤-​ឈ្មោះ​ម៉ើ​ល អ៊ី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទី​តា​ង៉ើ​យ ឃុំ​រោង​ដំរី ស្រុក​បាភ្នំ (​បានស្លា.ប់)​ ៥-​ឈ្មោះ​មាន យ៉េ​ត ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ក្តី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ (​របួសស្រាល)​ ៦-​ឈ្មោះ​រឹម ព្រ​ង ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខ្នី ឃុំ​រោង​ដំរី ស្រុក​បាភ្នំ (​របួសស្រាល​)​ ៧-​ឈ្មោះ​នី ស្រី​អូន ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខ្នី ឃុំ​រោង​ដំរី ស្រុក​បាភ្នំ (​របួសស្រាល​)​ ៨-​ឈ្មោះ​នី ស្រី​សរ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខ្នី ឃុំ​រោង​ដំរី ស្រុក​បាភ្នំ (​របួសស្រាល​)​ និង​ទី​៩-​ឈ្មោះ​មាស មឿ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិរ​ក្សជ័យ ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ (​របួស​ស្រាក​)​។

លោក មុំ សា​រុំ អធិការ​នគរបាល​ស្រុក​បាភ្នំ​បានអោយ​ដឹង​ថា រថយន្ត​និង​មនុស្ស​ទាំង​១០​នាក់​នេះ បាន​ទៅ​ចូលរួម​មង្គលការ​សាច់ញាតិ នៅ​ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ហើយ​ពេល​ត្រឡប់​មក​វិញ សង្ស័យ​អ្នកបើកបរ​ស្រវឹង បើក​ដល់​ចំណុច​ផ្លូវ​កោង រថយន្ត​មិន​ព្រម​បត់​កោង​តាម​ផ្លូវ បែរ​បើក​ត្រង់​ទៅ​មុខ ទើប​ធ្វើ​អោយ​រថយន្ត​ធ្លាក់​ផ្លូវ​ក្រឡា.ប់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ដែល​នៅ​អម​បណ្តោយ​ផ្លូវ លិច​រថយន្ត​បាត់​តែ​ម្តង​។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ធ្លាក់​ចូល​ប្រឡាយ​ភ្លាម មនុស្ស​នៅ​ក្នុង​រថយន្ត​បាន​ប្រឹង​លូន​ចេញពី​រថយន្ត ស្រែកហៅ​អ្នកស្រុក​នៅ​ក្បែ​ៗ​នោះ​អោយ​ជួយ និង​រាយការណ៍​មក​សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គម​ភ្លាម​ៗ ដោយ​ស្រង់​យក​មនុស្ស​ចេញពី​ក្នុង​រថយន្ត​បាន​ចំនួន​៩​នាក់ ក្នុង​នោះ​ស្លា.ប់​៤​នាក់ និង​អ្នក​រងរបួស្រាល​ចំនួន​៥​នាក់ ដោយឡែក​អ្នកបើកបរ​រថយន្ត បាន​បា.ត់​ខ្លួន​រក​មិនទាន់​ឃើញ​។

បច្ចុប្បន្ន រថយន្ត​ត្រូវ​បាន​ស្រង់​យក​ទៅ​រក្សា​ទុក​នៅ​ប៉ូ​ស្តិ៍​រដ្ឋបាល​ឃុំ​ធា​យ ចំណែក​ស.ពជនរងគ្រោះ​ទាំង​​៤នាក់​ត្រូវបា​ន​​ប្រគល់​ទៅ​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ និង​អ្នក​រង​របួស​ចំនួន​៥​នាក់ កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាភ្នំ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ