ប្រទេសអាមេរិក៖ អ្នកគ្រូបង្រៀនម្នាក់អាយុ២៦ឆ្នាំត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពីបទស្ទាបអង្អែលសិស្សប្រុសវ័យជំទង់អាយុ១៤ឆ្នាំ។ ទង្វើរបស់អ្នកគ្រូត្រូវបានចាត់ទុកជា «អំពើបៀតបៀនផ្លូវភេទ»។ អ្នកគ្រូបានប្រព្រឹត្តទង្វើនេះដដែលៗនៅវិទ្យាល័យហាន់ថឺ (Hunter) រដ្ឋយូថា (Utah) ប្រទេសអាមេរិក ចាប់តាំងពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០១៩។ អ្នកគ្រូបង្រៀនមុខវិជ្ជាអប់រំកាយឈ្មោះខេតធី ស្មីត (Katie Smith) បានដើរហួសបន្ទាត់ក្រហមក្នុងនាមជាគ្រូ និងសិស្ស។
អ្នកគ្រូភ្ជាប់ទំនាក់ទំនងជាមួយសិស្សជំទង់រូបនោះតាមបណ្ដាញស្នេបឆាត (Snapchat) កាលពីឆ្នាំ២០១៨។ មិនរង់ចាំយូរទេ ត្រឹមតែផ្ញើសារឆ្លើយឆ្លងគ្នាត្រឹមតែ១អាទិត្យប៉ុណ្ណោះ អ្នកគ្រូបានអភិវឌ្ឍទំនាក់ទំនងឱ្យរីកចម្រើនថែមមួយកម្រិតទៀតក្លាយជាទំនាក់ទំនងផ្លូវភេទតែម្ដង។ អ្នកគ្រូចាប់ផ្ដើមផ្ញើរូបថត និងវីឌីអូស្រើបស្រាលរបស់ខ្លួនដើម្បីឱ្យសិស្សជំទង់រូបនោះមើល។
អ្នកគ្រូខេតធី ស្មីត ណាត់ជួបសិស្សវ័យជំទង់រូបនេះនៅក្នុងថ្នាក់រៀន ហើយចាប់ផ្ដើមប្រព្រឹត្តទង្វើបៀតបៀនផ្លូវភេទតែម្ដង។ អ្នកគ្រូដោះអាវបង្ហាញសុដន់របស់ខ្លួនឱ្យកូនសិស្សមើល និងយកដៃស្ទាបបរិវេណផ្លូវភេទរបស់កូនសិស្ស។ សូម្បីតែពេលវ៉ាកងក៏អ្នកគ្រូឆ្លៀតណាត់ជួបគ្នាដែរ។ ថ្ងៃមួយ អ្នកទាំង២ណាត់ជួបគ្នានៅក្នុងសួនច្បារសាធារណៈ និងប្រព្រឹត្តអំពើបៀតបៀននៅទីនោះតែម្ដង។
ខែកញ្ញា ឆ្នាំ២០២០ អ្នកគ្រូខេតធី ស្មីតឆ្លើយសារភាពទោសកំហុសគ្រប់យ៉ាង។ តុលាការរកឃើញថាអ្នកគ្រូបានប្រព្រឹត្តខុសលើ៣ចំណុច៖ ទី១- បៀតបៀនផ្លូវភេទអនីតិជន, ទី២- បៀតបៀនផ្លូវភេទអនីតិជនក្រោមអាយុ១៦ឆ្នាំ និងទី៣- ស្ទាបប៉ះប្រដាប់ភេទរបស់កុមារដែលមានអាយុចន្លោះពី១០ឆ្នាំដល់១៦ឆ្នាំ។ ទោសកំហុសនេះត្រូវជាប់ពន្ធនាគារដប់ឆ្នាំជាអតិបរមា។
ក្រុមអ្នកគាំពារសិទ្ធិរបស់ជនរងគ្រោះចង់ឃើញអ្នកគ្រូជាប់ពន្ធនាគារព្រោះទង្វើរបស់អ្នកគ្រូធ្វើឡើងដោយចេតនាទុច្ចរិត និងធ្វើឡើងជាច្រើនលើកច្រើនសា។ ដូច្នេះ មេធាវីការពារជនរងគ្រោះយល់ថាអ្នកគ្រូប្រព្រឹត្តអំពើនេះមិនមែនដោយចៃដន្យ, ដោយចិត្តងប់ងល់ ឬមោហ៍បំ១គ្រាទេ។ ប៉ុន្តែអ្នកគ្រូមានចេតនា និងមានផែនការធ្វើឱ្យប៉ះពាល់អនាគតរបស់ក្មេងតែម្ដង។
ក្រៅពីនេះ អ្នកគ្រូមានចេតនាកេងប្រវ័ញ្ច ដោយប្រើប្រាស់បណ្ដាញស្នេបឆាត (Snapchat) ដើម្បីបៀតបៀនកូនក្មេង និងប្រើវិធីគាបសង្កត់ផ្លូវចិត្តដោយប្រាប់ឱ្យកុមារនោះលុបចោលរូបថត ឬរូបវីឌីអូចោលឱ្យអស់ដើម្បីកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ។ ពិរុទ្ធភាពរបស់អ្នកគ្រូខេតធី ស្មីតនៅត្រង់ថាអ្នកគ្រូជាមនុស្សធំពេញវ័យមកកេងចំណេញលើអនីតិជនដែលនៅវ័យក្មេង។ ដូច្នេះ មេធាវីជនរងគ្រោះស្នើសុំឱ្យអង្គជំនុំជម្រះកុំយោគយល់ចំពោះជនជាប់ចោទដោយសម្អាងថាគាត់ជានារីទន់ខ្សោយ។
មេធាវីចុងចោទស្នើសុំការយោគយល់ពីចៅក្រម ដោយផ្ដល់ជម្រើសផ្សេងពីការជាប់ពន្ធនាគារ។ មេធាវីលើកហេតុផលថាទី១- កូនក្ដីរបស់ខ្លួនឥឡូវនេះកំពុងតែស្ត្រែសខ្លាំង, ទី២- អ្នកគ្រូកំពុងតែសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លួន និងទី៣- ក្រោយរឿងអាស្រូវនេះ អ្នកគ្រូត្រូវសាលាបញ្ឈប់ពីការងារ។
ឆ្លើយតបចំពោះសំណូមពរនេះ, ចៅក្រមថ្លែងថាជនជាប់ចោទមានចេតនាទុច្ចរិតដើម្បីត្រួត្រា និងគ្រប់គ្រងកូនសិស្សរបស់ខ្លួនប្រៀបដូចជាវត្ថុ ហើយឆ្លៀតកេងប្រវ័ញ្ចពីភាពទន់ខ្សោយរបស់ជនដែលងាយរងគ្រោះ។ មិនតែប៉ុណ្ណោះ ជនជាប់ចោទទម្លាក់កំហុសទៅលើជនរងគ្រោះថែមទៀតនៅពេលចាប់ខ្លួន។ ដូច្នេះ ចៅក្រមសម្រេចឱ្យជនជាប់ចោទរូបនេះជាប់ពន្ធនាគារ៣ឆ្នាំ និង១០ខែ។ ជនជាប់ចោទត្រូវតែអនុវត្តទោស២ឆ្នាំ និង៣ខែនៅក្នុងពន្ធនាគារដោយគ្មានការពន្យាពេល៕
ប្រភព៖ Daily Mail និងប្រភពដទៃទៀត
https://www.dailymail.co.uk/news/article-8696879/Hunter-PE-teacher-Katie-Smith-jailed-engaging-sexual-relationship-student.html
https://kelsolawyers.com/au/female-teacher-jailed/
អត្ថបទស្រដៀងនេះដទៃទៀត
អ្នកគ្រូបង្រៀនជាប់ពន្ធនាគារម្ភៃឆ្នាំពីបទល្បួងក្មេងអាយុ១៣ឆ្នាំរួមភេ.ទ
វីឌីអូហ្វេសប៊ុក







ចែករំលែកព័តមាននេះ