ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​ចាក់​​បទ​ញាក់​រាំ​មិន​បាន​វាយ​អ្នក​ចាក់​ធុង​បាស់​បែក​ក្បាលធ្ងន់ធ្ញរ

14 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ យុវ​ជន​ចាក់​ធុង​បាស់​​​ម្នាក់​ត្រូវ​គេ​លួច​វាយ​មួយ​ព្រនង់​ចំ​ក្បាល​បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​ស្រោច​ពេញ​​ផ្ទៃ​មុខ ​ខណៈ​ពេល​កំពុង​ដេក​នៅ​ក្នុង​អង្រឹង។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០នាទីយប់​ ថ្ងៃ​ទី​១៣ ឧសភា នៅ​ក្បែរ​រោង​ការ​មួយ​ស្ថិត​ក្នុង​ភូមិ​សំឡី​ខាង​ជើង​ ឃុំ​សំឡី​ ស្រុក​កំពង់​រោទ៍​

ខេត្ត​ស្វាយ​រៀង ៖ យុវ​ជន​ចាក់​ធុង​បាស់​​​ម្នាក់​ត្រូវ​គេ​លួច​វាយ​មួយ​ព្រនង់​ចំ​ក្បាល​បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​ស្រោច​ពេញ​​ផ្ទៃ​មុខ ​ខណៈ​ពេល​កំពុង​ដេក​នៅ​ក្នុង​អង្រឹង។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០នាទីយប់​ ថ្ងៃ​ទី​១៣ ឧសភា នៅ​ក្បែរ​រោង​ការ​មួយ​ស្ថិត​ក្នុង​ភូមិ​សំឡី​ខាង​ជើង​ ឃុំ​សំឡី​ ស្រុក​កំពង់​រោទ៍​។

យុវ​ជន​រង​គ្រោះ​ឈ្មោះ​ភិន ភក្តី អាយុ​១៨​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​គោក​រវៀង​ សង្កាត់​ព្រៃ​​អង្គញ់​ ក្រុង​បាវិត​ ជា​អ្នក​ដើរ​ចាក់​ធុង​បាស់​តាម​រោង​ការ​។ ចំណែក​ជន​បង្ក​​ឈ្មោះ​ហេង សុខី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិសំឡី​ខាង​ជើង​។ សមត្ថ​កិច្ចឱ្យ​ដឹង​​ថាខណៈ​ម្ចាស់​ដើម​ការ​ និង​ភ្ញៀវ​កំពុង​រាំ​វង់​កំសាន្ត​ ​ហេង សុខី បាន​ដើរ​ទៅ​ប្រាប់​ភិន ភក្តី​ ឱ្យ​ចាក់​បទ​ញាក់​វិញ​។ ដោយ​សារ​​តែ​សំដី​ទ្រគោះ​បោះ​បោក​ដាច់​សាច់​ពេក​ទើប​ជន​រង​គ្រោះ​មិន​ព្រម​ចាក់​តាម​ទេ​ជា​ហេតុ​ធ្វើ​ឱ្យ​ហេង សុខី ខឹង​ក៏​​អុក​ឡុក​មិន​ឱ្យ​ចាក់​ធុង​បាស់​បន្តទេ​។

សមត្ថ​កិច្ច​បន្ត​ទៀត​ថា ដោយ​សារ​មាន​ការ​អុក​ឡុក​រោង​ការ​បែប​នេះ​ម្ចាស់​ដើម​ការ​បាន​​ទៅ​ប្រាប់​ស្ត្រី​ជា​ប្រពន្ធ​របស់​ហេង សុខី ឱ្យ​​ហៅ​ប្តី​ទៅ​ផ្ទះ​វិញ​។ ​ពេលប្រពន្ធ​​មក​ដល់​ហេង សុខី ​ដេញ​ប្រពន្ធ​ទៅ​ផ្ទះ​មុន​​ដោយ​រូប​គេ​នៅ​ផឹក​បន្តិច​ទៀត​ទើប​ទៅ​​តាម​ក្រោយ​ រួច​​ដើរ​ចូល​តុ​អង្គុយ​ផឹក​បន្ត​។ ស្រប​ពេល​នោះ​ភិន ភក្តី​ ​បើក​បាស់​ឱ្យ​ភ្ញៀវ​រាំ​បន្ត​ទៀត គឺ​ចាក់បទ​រាំ​វង់​ដដែល​ ។ រហូត​​ដល់​ម៉ោង​ជាង​១រំលង​អធ្រាត្រ​​ ខណៈងងុយ​​ដេក​ពេក​ ភិន ភក្តី ​ឱ្យ​​អ្នក​ជំនួស​​ចូល​ចាក់​ម្តង​ ឯ​រូប​គេ​ដើរ​ទៅ​ដេក​ក្នុង​អង្រឹង​ក្បែរ​ម៉ាស៊ីន​ភ្លើង​ក្រោយ​រោង​ការ​។

ប្រភព​ដដែល​បន្ត​ថា ពេល​ជន​រង​គ្រោះ​ដេក​លង់​លក់​នោះ​ហេង សុខី ​យក​ព្រនង់​ប៉ុន​កំភួន​ជើង​វាយ​ក្បាល​​​បណ្តាល​ឱ្យ​បែក​ និង​ប្រកាច់​ធ្លាក់​ពី​លើ​អង្រឹង ព្រម​ទាំង​​ស្រែក​ហៅ​ឱ្យ​គេ​ជួយ​ ។ ភ្លាម​នោះ​​ជន​បង្ក​​រត់​គេច​ខ្លួន​បាត់​ ​។ ​ជន​រង​គ្រោះ​​ត្រូវ​គេ​នាំ​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ជីភូ​។ លុះ​ព្រឹក​ស្អែក​ឡើង​ថ្ងៃ​ទី​១៤ ឧសភា ស​មត្ថ​កិច្ច​​​ឃាត់​ខ្លួន​​ជន​ជាប់​ចោទ​នៅ​វេលា​ម៉ោង​១០​នៅ​ផ្ទះរបស់​គេ​​ហើយ​កសាង​សំណុំ​រឿង​​បញ្ជូន​​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត​។ ​ជន​រង​គ្រោះកំពុង​​ស្ថិត​នៅ​ក្នុងស​ភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ ហើយ​​គ្រូ​ពេទ្យ​កំពុងជួយ​​សង្គ្រោះ ​៕