ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ៖ តើ​ខ្ញុំ​ចេញ​ក្រៅប្រទេស​ដើម្បី​ពាក់​អាវធំ​បង្ហាញមុខ ហើយ​ថតរូប​ឬ?

1 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ពន្យល់​ពី​ការ​ធ្វើ​ដំណើរ​ក្រៅប្រទេស​របស់​សម្តេច​ថា មិនមែន ដើម្បី​តែ​ពាក់​អាវធំ និង​ថតរូប​ទេ ប៉ុន្តែ​គឺ​ដើម្បី​បង្ហាញ​អំពី​

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ពន្យល់​ពី​ការ​ធ្វើ​ដំណើរ​ក្រៅប្រទេស​របស់​​សម្ដេច​​ថា មិនមែន ដើម្បី​តែ​ពាក់​អាវធំ និង​ថតរូប​ទេ ប៉ុន្តែ​គឺ​ដើម្បី​បង្ហាញ​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល អាណត្តិ​ថ្មី​នេះ​។

នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ជា​ពលរដ្ឋ​កម្ពុជា ជាង​២៥០០​នាក់ ដែល​រស់នៅ​អា​មេ​រិ​ក និង​កា​ណា​ដា សម្ដេច​ធិ​បតី បាន​មាន​ប្រសាសន៍​ថា «​ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មក សម្តេច​ធិ​បតី បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​ទៅ​ប្រជុំ​កំពូល​អាស៊ាន នៅ​ឥណ្ឌូ​នេ​ស៊ី ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន និង​ចុង​ក្រោយមក​កាន់​ទីក្រុង​ញ៉ូ​វ​យ៉​ក ប្រទេស​អា​មេ​រិ​ក ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​។

សម្តេច​បាន​ចោទសួរ​ថា «តើ​នេះ​គឺ​ដើម្បី​គ្រាន់តែ​ពាក់​អាវធំ​បង្ហាញមុខ ដើម្បី​ថតរូប?»។ សម្តេច​បាន​ឆ្លើយ​នឹង​សំណួរ​នេះ​ថា «គឺ​មិន​ដូច្នេះ​ទេ»​។ សម្តេច​ធ្វើ​ដំណើរ​ក្រៅប្រទេស​នេះ គឺ​មានការ​ងារ​​៣​​ដែល​ត្រូវធ្វើ​ក្នុ​ង​ពេល​ដំណាលគ្នា គឺ​ការងារ​នយោបាយ ការងារ​ការទូត និង​ការងារ​សេដ្ឋកិច្ច​។

អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​នៅ​អា​មេ​រិ​ក សម្តេច​ធិ​បតី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុរដ្ឋមន្ត្រី​ការ​បរទេស ស្តីទី​អា​មេ​រិ​ក ហើយ​ជា​លទ្ធផល​នោះ គឺ​អា​មេ​រិ​ក បាន​ចាប់ផ្តើម​ផ្តល់​ជំនួយ​១៨​លាន​ដុល្លារ​ឡើង​វិញ​ដល់​កម្ពុជា​។ នេះ​ជា​ចំណុច​របត់​ដ៏​វិជ្ជមាន​មួយ សម្រាប់​ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក​។

នៅ​មហាសន្និបាត​សហប្រជាជាតិ សម្តេច​ធិ​បតី ក៏​បាន​ពន្យល់​យ៉ាង​ច្បាស់​លើ​បញ្ហា​ដ៏​រសើប​ទាក់ទង​នឹង​មូលដ្ឋាន​ទ័ពជើងទឹក​សមុទ្រ​រាម ដោយ​គូសបញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​អោយ​មាន​វត្តមាន យោធា​បរទេស​នៅ​កម្ពុជា​ឡើយ ដូច​ទៅ​នឹង​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ