សមត្ថកិច្ចស្រាវជ្រាវរហូតឃាត់ខ្លួនយុវជនបង្កហិ.ង្សាជាបន្តបន្ទាប់ចំនួន៥នាក់
- ភ្នំពេញ
យុវជន៥នាក់ ក្នុងចំណោមបក្សពួកចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល
យុវជន៥នាក់ ក្នុងចំណោមបក្សពួកចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជន៥នាក់ ក្នុងចំណោមបក្សពួកចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានជាជាបន្តបន្ទាប់ បន្ទាប់ពីប្រើហិ.ង្សាដោយចេតនា ដោយប្រើដាវកា.ប់ទៅលើបុរសចំនួន៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់។
សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើនេះ រួមមាន ៖ ១- ឈ្មោះ ទុំ ម៉េងហាក់ ហៅក្រៅ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ, ២- ឈ្មោះ ថេត ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ, ៣- ឈ្មោះ ហី ភារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ, ៤- ឈ្មោះ សាលះ លីគាត ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅភូមិឃ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ និង៥- ឈ្មោះ រេត ហ៊ុយនេ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសត្វ២ ស្ថិតក្នុងឃុំគៀនស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
តាមនគរបាល បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ក្នុងចំណោមបក្សពួកចំនួន១០នាក់ ដែលប្រើហិ.ង្សាដោយចេតនា ប្រើដាវកែច្នៃកា.ប់នៅទៅលើបុរស៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ប្រភពដដែលបន្តថា បន្ទាប់ពីរងអំពើហិ.ង្សា ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០យប់ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ព្រមទាំងដកហូតវត្ថុតាងដាវកែច្នៃចំនួន២។
ប្រភពដដែលបន្តទៀតថា លុះនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច កម្លាំងជំនាញបន្តឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងបន្តស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ថែមទៀត នៅវេលាម៉ោង១០យប់ថ្ងៃដដែល នៅចំណុចផ្លូវបេតុង ក្រុងបូកគោ ខេត្តកំពត រួមទាំងមធ្យោបាយម៉ូតូម៉ាកនិច។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងអស់យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីនៃច្បាប់។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ