ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចកម្ពុជា សហការជាមួយតម្រួតថៃ ចាប់ខ្លួនឃា.តកសម្លា.ប់មនុស្ស៣ឆ្នាំមុន មកដាក់ទោសតាមផ្លូវច្បាប់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​បញ្ជា​ពី​លោក​ឧត្តម​សេ នី​យ៍​ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ការ​បញ្ជា​ពី​លោក​ឧត្តម​សេ នី​យ៍​ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​តម្រួត​ការពារ​ព្រំដែន​ប្រទេស​ថៃ និង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ពិរុទ្ធជន​ម្នាក់​ដែល​ជា​ឃា​.​តកស​ម្លា​.​ប់​មនុស្ស​៣​ឆ្នាំ​មុន ហើយ​បាន​ទៅ​លាក់ខ្លួន​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ​នោះ ។

ពិរុទ្ធជន​ខាងលើ​នោះ​មានឈ្មោះ លី ថា​រិ​យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៣០ ផ្លូវ​លេខ​៧០ ក្រុម​៣០៣ ភូមិ​២៩ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ជាប់ចោទ​ពី​បទ​ឃា​.​ត​កម្ម និង​កាន់កា​.​ប់ ឬ​ដឹក​ជញ្ជូន​អា​វុ​.​ធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​២៩១ ភូមិ​១៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ។

កិច្ចសហការ​ឃាត់ខ្លួន​ជនជាប់ចោទ សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លេខ​៦៨៨ ឈ ដ​ឃ​ដ ចុះ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១ ចេញ​ដោយ​លោក ឯក ប៉ូ​លី​ហ្វីល ចៅក្រម​ជំនុំជម្រះ​សាលា ដំបូង​រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ប្រមាណ​១០​យប់ មាន​ករណី​ឃា​.​ត​កម្ម​ មួយ​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​២៩១ ក្រុម​៥៨ ភូមិ​១៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ លី ថា​រិ​យ ដោយ​ប្រើប្រាស់​កាំ​ភ្លើ​.​ង​ខ្លី​មួយ​ដើម មិន​ស្គាល់​ម៉ាក ប​ញ្ជូ​ល​គ្រា​.​ប់​រួច​ជា​ស្រេច ដើរ​ចូល​ទៅ​បា​.​ញ់​ជន​រង​គ្រោះ​ឈ្មោះ សុខ ឆ​ន មុខរបរ​ជាងកាត់សក់ កំពុង​នៅ​ក្នុងផ្ទះ ពេល​នោះ​ជន​រង​គ្រោះ​ក៏​បានឃើញ​ទាន់ និង​ស្ទុះ​ទៅ​ទាញ​យក​ដែក​បំពង់​ទីប គោលបំណង​ការពារ​ខ្លួន និង​ការពារ​ក្រុម​គ្រួសារ​កំពុង​ជួបជុំ​គ្នា​នៅ​ក្នុងផ្ទះ និង​បាន​វា​.​យ​ទៅ​លើ​ជនសង្ស័យ​តែ​មិន​ត្រូវ​ទើប​ជនសង្ស័យ​ចា​.​ប់​បំពង់​ទីប​ជាប់ និង​បាន​បា​.​ញ់​ចំនួន​០១ គ្រា​.​ប់ ចំ​ដើមទ្រូង​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ទម្ងន់ ដេក​ដួល​ទៅ​លើ​ដី និង​ស្លា​.​ប់​បាត់បង់​ជីវិត​តែ​ម្តង​ទៅ ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ហើយ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ តែ​ការ​គេចខ្លួន​នោះ​មិន​អាច​គេច​បាន​មួយ​ជីវិត​ទេ ជាក់ស្តែង​ក្រោម​ការ​សហការ​រវាង​សមត្ថកិច្ច​ប្រទេស​ជិតខាង ជន​ជា​ឃា​.​តករ និង​ត្រូវ​ចាប់ខ្លួន ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ