រាជធានីភ្នំពេញ ៖ ឃ្លាំងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលតែម្ចាស់រុះរើជួសជុលផ្សារផ្សារដែកហើយធ្លាក់កម្ទេច ត្រូវក្រណាត់ឆេះរាលដាល។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុឃើញកម្មករនិងក្រុមជាងបាននាំគ្នារុះរើជួសជុលដោយផ្សារ ដំបូលខណៈពេលនោះស្រាប់តែភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅបណ្តាល ឲ្យមានការភ្ញាក់ហើយដល់ក្រមជាងនាំគ្នាជួយពន្លត់ទាន់ពេលពុំបណ្ដាឲ្យភ្លើងឆេះរាល់ដាល់ទៅដល់ផ្ទះប្រជាពលរដ្ឋឡើយ។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាប់ចេះនោះជាឃ្លាំងចាស់ទុកចោលហើយម្ចាស់រុះរើស ជួសជុលនិងប្រមូលក្រណាត់និងរបស់របរចាស់ៗគរទុកដើម្បីយកចេញ។នៅពេលផ្សារដែកជួសជុលស្រាប់តែការភ្លើងបានធ្លាក់ទៅត្រូវក្រណាត់និងរបស់ចាស់ៗបណ្ដាលឲ្យឆាប់ឆេះក្លាយជាអគ្គិភ័យតែម្តង។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាលឲ្យសម្ភារៈមួយចំនួនបានរងការខូចខាតផងដែរតែពុំបណ្ដាលឲ្យឆេះរាលដាលឡើយ៕






ចែករំលែកព័តមាននេះ