ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ប្រាក់ សុ​ខុន​ ៖ ទាហាន​១៨​នាក់​ដែល​យោធា​ថៃ​ចាប់ខ្លួន​នឹង​ត្រូវប​ញ្ជូ​ន​ត្រឡប់​មក​វិញ​នៅ​ថ្ងៃស្អែក ម៉ោង​១២

2 ម៉ោង មុន
  • ភ្នំពេញ

​ប្រទេស​ចិន​៖ ថ្លែង​ពី​ប្រទេស​ចិន​ទីក្រុង​យូ​ណា​ន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​ថា​លទ្ធផល​នៃ កិច្ច​ប្រ ជុំ​ត្រីភាគី​ចិន កម្ពុជា និង​ថា ភាគី​ថៃ​បាន​បញ្ជាក់​ថា​ទាហាន​កម្ពុជា​ទាំង​១៨​រូប​ដែល​យោ…

​ប្រទេស​ចិន​៖ ថ្លែង​ពី​ប្រទេស​ចិន​ទីក្រុង​យូ​ណា​ន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​ថា​លទ្ធផល​នៃ កិច្ច​ប្រ ជុំ​ត្រីភាគី​ចិន កម្ពុជា និង​ថា ភាគី​ថៃ​បាន​បញ្ជាក់​ថា​ទាហាន​កម្ពុជា​ទាំង​១៨​រូប​ដែល​យោ ធាន​ថៃ​ចាប់ខ្លួន​នឹង​ត្រូវ​បញ្ជូន​មក​វិញ​នៅ​ថ្ងៃស្អែក​(៣០​ធ្នូ​)​វេលា​ម៉ោង​១២​ថ្ងៃត្រង់ បន្ទាប់​ពីបទ​ឈប់​បាញ់​អនុវត្ត​ក្នុង​រយៈ ពេល​៧២​ម៉ោង​។

​ថ្លែងប្រាប់​អ្នក​សារព័ត៌​មានមុខ​ចាក​ចេញពី​ប្រទេស​ចិន​ក្រោយ​កិច្ចប្រជុំ​ពិសេស​ត្រីភាគ ចិន កម្ពុជា និង​ថៃ នា​ថ្ងៃ​ទី​២៩ ខែធ្នូ​ឆ្នាំ​២០២៥​ឯកឧត្តម​ប្រាក់ សុ​ខុន បាន​បញ្ជាក់​ថា​៖« ក្នុង​ស្មា រ​តី​នៃ​កិច្ចប្រជុំ​នោះ​ដែរ ទាហាន​យើង​ទាំង​១៨​នាក់​នឹង​ត្រូវ​បាន​ដោះ​លែង​មក​វិញ បន្ទាប់​ពី បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​៧២​ម៉ោង បាន​ន័យ​ថា​ស្អែក​ថ្ងៃត្រង់​ម៉ោង​១២ គឺជា​ការ​ផុតកំណត់​៧២​ម៉ោង​នេះ​»​។​

​ឯកឧត្តម​ប្រមុខ​ការទូត​កម្ពុជា​ក៏​បាន​បញ្ជាក់​ថា​នៅ​ក្នុង​កិច្ចប្រជុំ​ឯកឧត្តម​បាន​សួរ​បញ្ជាក់​ថា​ទៅ​ភាគី​ថៃ​ថា​តើ​កាកបាទក្រហម​អន្តរជាតិ បានដឹង​សម្រប​សម្របសម្រួល​បញ្ហា​នេះ​ហើយ​ឬ​នៅ?ភាគី​ថៃ​បាន​ឆ្លើយ​ថា​បាន​ហើយ​ ​! អី​ញ្ចឹ​ង​យើង​ក៏​បាន​ទទួល​និង​ត្រៀម​លក្ខ​ខណៈ​ផង​ដែរ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ក៏​បាន​សម្តែង​ក្តី​សង្ឃឹមថានឹង​មាន​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ផង​ដែរ​ចំពោះ​ករណី​នេះ រហូត​ដល់​ថ្ងៃត្រង់​ថ្ងៃ​ស្ងែក​(​ទី​៣០ ធ្នូ​)​នឹង​ទទួល​បាន​ស្វាគមន៍​ទាហាន យើង​ទាំ ង​១៨​នាក់​ដើម្បី​គាត់​បាន​វិ​ត្រឡប់​មក​ផ្ទះសម្បែង​មក​ជួប​ក្រុម​គ្រួសារ​ប្រពន្ធ​កូន​វិញ​។​

​ជាមួយ​គ្នា​នោះ​ដែរ​បាន​លើក​ឡើង​ថា​ខាងលើ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​ចិន ទាំង​កិច្ចប្រជុំ​ទ្វេរ​ភាគី កម្ពុជា ថៃ​និង​កិច្ចប្រជុំ​ត្រីភាគី​កម្ពុជា ចិន និង​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com