កិច្ចប្រជុំត្រីភាគីថ្នាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា ថៃ និង ចិន នៅខេត្តយូណានប្រទេសចិនបានបញ្ជាក់អំពីការពង្រឹងបទឈប់បាញ់គឺជាអាទិភាពបន្ទាន់ ហើយ ចិន បានសន្យាបន្តជួយកម្ពុជានិងថៃនៅក្នុងដំណើរការនេះ។
នេះបើតាមការសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីកម្ពុជា ថៃ និង ចិន នៅ ខេត្ត យូណានប្រទេសចិន ដែលចេញផ្សាយ នៅថ្ងៃទី ២៩ ខែ ធ្នូ នេះ។
សេចក្តីប្រកាសព័ត៌មាននោះ បានអោយដឹងថា អាទិភាពបន្ទាន់ គឺពង្រឹងបទឈប់បាញ់ និង ការអនុវត្តអោយបានពេញលេញចំពោះសេចក្តីប្រកាសរួម។ ចំណែកប្រទេសចិននឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជានិងថៃក្នុងរឿងនេះ តាមរយ:កិច្ចប្រឹងប្រែងរួមដើម្បីធានាវាមានលក្ខណ:ទូលំទូលាយ និង មានរយ:ពេលវែង ហើយ បង្កើតជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពឡើងវិញ។
យោធាចិននឹងថែរក្សាការទំនាក់ទំនងជាមួយយោធាកម្ពុជា និង យោធាថៃ ដើម្បីគាំទ្រដល់ការពង្រឹងបទឈប់បាញ់ បើសិនជាចាំបាច់ និង នៅពេលមានសំណូមពរពីភាគីទាំងពីរកម្ពុជានិងថៃ៕
ចែករំលែកព័តមាននេះ