រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិនរយៈពេល២ថ្ងៃខេត្ត យូណាន ប្រទេសចិនភាគីកម្ពុជា-ថៃបានឯកភាពគ្នារក្សាបទឈប់បាញ់រវាងប្រទេសទាំងពីរនេះ ឲ្យបានស្ថិតស្ថិរ និងរឹងមាំយូរអង្វែង ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន នៅលើទឹកដី ខេត្តយូណាន ប្រទេសចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបកនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា កម្ពុជា-ថៃបានឯកភាពរួមគ្នារក្សាបទឈប់បាញ់ដែលបានចូល ជាធរមានកាលពីម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកឲ្យមានប្រសិទ្ធភាព ។
ឯកឧត្តមប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា៖ “យើងបានឯកភាពគ្នា ឆ្លងតាមការពិភា ក្សាទាំងទ្វេភាគី និងត្រីភាគី យើងឯកភាពគ្នាថា យើងបានសម្រេចស មិទ្ធផលច្រើនហើយមក ដល់ពេលនេះ យើងមិនអាចធ្វើឲ្យសភាពការណ៍ត្រឡ ប់ទៅក្រោយវិញបានទេ ។ បានន័យថា គ្មានអ្នកណាចង់បានសង្គ្រាមឡើងវិញនោះទេ ។ អីចឹងអ្វីដែលសំខាន់ទី១ គឺធ្វើឲ្យបទឈប់បាញ់ នេះ ស្ថិតស្ថិរ និងរឹងមាំត្រូវបានគោរព និងអនុវត្ត”។
ជាមួយគ្នានោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ការឯកភាពរក្សាបទឈប់បាញនេះ ដើម្បីបង្កបរិយាកាសអំណោយផលល្អសម្រាប់ការអនុវត្តនូវកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នាកន្លងមក ។
ប្រមុខការទូតកម្ពុជាក៏បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសថៃ និងចិនអំពីការតាំងចិត្តយ៉ាងមុតមាំចំ ពោះការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព ។
បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន គឺប្រទេសចិនគាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃក្នុងរឿងបទឈប់បាញ់នេះ តាមរយៈកិ ច្ចខិតខំប្រឹងប្រែងទៅវិញទៅមក ក្នុងគោលបំណងធានាឲ្យមានភាពទូលំទូលាយ និងយូរអង្វែង និងជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសន្តិភាពឡើងវិញ៕
ចែករំលែកព័តមាននេះ