ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ស៊ី​រី​មក​បំពេញ​ទស្សនកិច្ច​នៅ​ចិន

1 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​ចិន ៖ ស្ថិត​នៅ​ឯកោ​លើ​ឆាក​អន្តរជាតិ​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​ចា​អាល់​អាសា​ដ ចាប់

ប្រទេស​ស៊ី​រី​-​ចិន ៖ ស្ថិត​នៅ​ឯកោ​លើ​ឆាក​អន្តរជាតិ​ប្រធានាធិបតី​ស៊ី​រី​ លោក​បា​ចា​អាល់​អាសា​ដ ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២១​ កញ្ញា​ បំពេញ​ទស្សនកិច្ច​ផ្លូវការ​មួយ​នៅ​ចិន ជា​លើក​ដំបូង​ក្នុង​ប្រទេស​នេះ​តាំងពី​ជិត​២០​ឆ្នាំ​មក​ហើយ​។ ទស្សនកិច្ច​នោះ​តាម​ក្រុង​ប៉េ​កាំ​ង​ថា ផ្ដោត​លើ​ទំនាក់ទំនង​ទ្វេភាគី​ដែល​នឹង​ពង្រឹង​ក្នុង​កម្រិត​ថ្មី​មួយ​។

មេដឹកនាំ​ស៊ី​រី​តាម​រយៈ​ទស្សនកិច្ច​នេះ​ស្វែងរក​មូលនិធិ សម្រាប់​ការ​កសាង​ស៊ី​​រី​ឡើង​វិញ ក្រោយ​សង្គ្រាម​បង្ហូរឈាម ដែល​នាំ​ដល់​ការ​បំផ្លាញ​ប្រទេស​នេះ​ធ្ងន់ធ្ងរ​បំផុត ពិសេស​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​និង​បំផ្លាញ​ផ្នែក​ជា​ច្រើន​នៃ​សេដ្ឋកិច្ច ខណៈ​ក្រុង​ដា​ម៉ាស់​ក៏​រង​ទណ្ឌកម្ម​អន្តរជាតិ​ធ្ងន់​បំផុត​ផង​ដែរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី​ម៉ៅ​និ​ញ​ថ្លែង​ថា យើង​ជឿជាក់​ថា ទស្សនកិច្ច​នោះ​របស់​ប្រធានាធិបតី​លោក​បា​ចា​អាល់​អាសា​ដ នឹង​ពង្រឹង​ទំនុកចិត្ត​គ្នា​ខាង​នយោបាយ​ទៅ​វិញ​ទៅ​មក និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ផ្នែក​ផ្សេង​ៗ​រវាង​ប្រទេស​ទាំង​២ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ឡើង​ដល់​កម្រិត​ថ្មី​មួយ​ ។ លោកស្រី​បន្ត​ថា​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​និង​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ចិន​ដទៃ​ៗ​ទៀត នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​អាសា​ដ ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ និង​បញ្ហា​មាន​ផលប្រយោជន៍​រួម​នានា​។

ក្នុង​ពេល​ស្នាក់​អាស្រ័យ​នៅ​ចិន​លោក​អាសា​ដ​នឹង​ចូលរួម​នា​ថ្ងៃ​ទី​២៣​ កញ្ញា ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​អា​ស៊ី​​នៅ​ចិន ដែល​ក្នុង​ឱកាស​នោះ​លោក​ស៊ី​ជី​ន​ពីង​ត្រូវ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ជា​ច្រើន​។ ទស្សនកិច្ច​នោះ​ក៏​តំណាង​ឲ្យ​ការ​ចាក​ចេញពី​ភាព​ឯកោ​របស់​ស៊ី​រី​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ