រាជធានីភ្នំពេញ ៖ ទំនងមិនខុសគ្នាទេកម្ពុជា និងប្រទេសថៃបានកំពុងយកចិត្តទុកដាក់លើវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិកូវីដ១៩ ។ ភ្ញៀវទេសចរបរទេសជាង ៣លាននាក់បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៣ កើនឡើងជាង៣០០ភាគរយ…
រាជធានីភ្នំពេញ ៖ ទំនងមិនខុសគ្នាទេកម្ពុជា និងប្រទេសថៃបានកំពុងយកចិត្តទុកដាក់លើវិស័យទេសចរណ៍ បន្ទាប់ពីវិបត្តិកូវីដ១៩ ។ ភ្ញៀវទេសចរបរទេសជាង ៣លាននាក់បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៣ កើនឡើងជាង៣០០ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ។

ចំណែកប្រភពព័ត៌មានពីប្រទេសថៃ ដែលជាប់របងកម្ពុជា គឺចាប់ពីខែមករា ដល់ខែកញ្ញានេះ ប្រទេសថៃទទួលបានភ្ញៀវបរទេសចំនួន១៩លាននាក់ ។ កម្ពុជាចាំបាច់ត្រូវបង្កើនកិច្ចខិតខំបន្ថែមទៀត ដើម្បីលើកទឹកចិត្តជនបរទេសកាន់តែច្រើនមកដើរលេងនៅកម្ពុជាក៏ដូចជា បង្កើនចំណូលពីវិស័យទេសចរណ៍ ។
ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ការទទួលបានភ្ញៀវបរទេសសរុប៣០៣៧ ៣៤៤នាក់ កើនឡើង៣០៨,៥ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានចំនួន ៧៤៣៤៥៩នាក់ ។ ក្នុងចំណោមភ្ញៀវបរទេសខាងលើអ្នកទេសចរជនជាតិថៃ និងវៀតណាម មានជាង ៥១,៩ ភាគរយនៃចំនួនភ្ញៀវសរុបក្នុងនោះភ្ញៀវថៃមានចំនួន ១០២៨ ០២០នាក់ ។ បន្ទាប់ពីអ្នកទេសចរថៃ និងវៀតណាម គឺអ្នកទេសចរចិន ។ ប្រជាជនចិនមានចំនួន ៣១៨ ៤៩៨ នាក់ ដែលមានចំនួនប្រមាណ១០,៥ % នៃអ្នកទេសចរបរទេសដែលមកកម្សាន្តនៅកម្ពុជា ។ អ្នកទេសចរចិនបានកើន ៦៦៨,៩ % បន្ទាប់ពីចិនមានឡាវ អាមេរិក កូរ៉េ ឥណ្ឌូនេស៊ី បារាំង ចក្រភពអង់គ្លេស និងប្រទេសរុស្ស៊ី ជាដើម ។

អ្នកជំនាញបានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅតាមប្រាសាទនានាក្នុងខេត្តសៀមរាប ចាប់ពីដើមឆ្នាំ២០២៣ មកកើនឡើងច្រើន បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែបើធៀបនឹងអំឡុងឆ្នាំ២០១៨-២០១៩ គឺនៅតិចនៅឡើយ ។ ភាគច្រើននៃភ្ញៀវបរទេស គឺជាអ្នកមកពីប្រទេសជិតខាង ឬនៅក្នុងទ្វីបអាស៊ី ។
ទោះយ៉ាងណា កម្ពុជាមានសុទិដ្ឋិនិយមនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតដូចសម័យមុនវិបត្តិជំងឺកូវីដ១៩ ពោល គឺប្រមាណ ៧លាននាក់នៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ ។

យោងតាមគ្រឹះស្ថានអង្គរដែលជាស្ថាប័នទទួលបន្ទក់លក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គឺក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ មានភ្ញៀវបរទេសចំនួន៤៣៩៣៦៥នាក់ដោយកើនឡើង ៤២៣,៩៦ ភាគរយ និងបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដោយប្រាក់បានពីការលក់សំបុត្រមានចំនួន២០៣១៧ ៣៤៥ ដុល្លារ ដោយកើនឡើង៥០២,៧៩ ភាគរយ ព្រមគ្នាបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ។

ឆ្នាំ២០១៩ គឺជាពេលដែលកម្ពុជាទទួលបានភ្ញៀវអន្តរជាតិច្រើនបំផុត ដោយមានចំនួន ៦ ៦១០៥៩២ នាក់កើនឡើង៦,៦ ភាគរយធៀបឆ្នាំ២០១៨ ។ ក្នុងនោះភ្ញៀវមកពីប្រទេសជាប់ព្រំប្រទល់ទាំង៣មានចំនួនសរុប ១ ៦០៨ ៦២៥នាក់ ស្មើនឹង២៤,៣៣ ភាគរយនៃចំនួនសរុប ។
ប្រភពព័ត៌មានពីប្រទេសថៃថា«ស្ថានភាពទេសចរណ៍នៅក្នុងប្រទេសថៃកំពុងបង្ហាញសញ្ញាភាពប្រសើរឡើង»។ ថៃបានលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ភ្ញៀវទេសចរចិននឹងផ្តល់ការជំរុញបន្ថែមទៀតដល់វិស័យនេះ ។ រដ្ឋាភិបាលថៃរំពឹងថា នឹងមានទទួលបានភ្ញៀវទេសចរចំនួន២៨ លាននាក់នៅឆ្នាំនេះ ។ កាលពីឆ្នាំ២០១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន៣៩,៩លាននាក់ ក្នុងនោះមាន ១១ លាននាក់មកពីប្រទេសចិន ។ ប្រទេសកម្ពុជា និងថៃតែងតែមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ។ ក្នុងនាមប្រទេសជិតខាងមន្ត្រីប្រទេសទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមករឿងវិស័យទេសចរណ៍នេះ ។ អ្នកទេសចរបរទេសដែលចូលមកកម្ពុជាមួយចំនួនធំត្រូវគេដឹងថា បានដើរកម្សាន្តនៅប្រទេសថៃរួចទើបមកកម្ពុជា ។

នាយករដ្ឋមន្ត្រីថៃថ្មី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅចុងខែកញ្ញានេះ ដូច្នេះវិស័យទេសចរណ៍ប្រទេសទាំងពីរអាចផ្នែកមួយត្រូវបានលើកឡើងមកពិភាក្សាគ្នារវាងមេដឹកនាំប្រទេសជិតខាងនេះ ៕
ចែករំលែកព័តមាននេះ