ឥណ្ឌាផ្អាកផ្ដល់ទិដ្ឋាការដល់ប្រជាពលរដ្ឋកាណាដា
ប្រទេសឥណ្ឌា-កាណាដា ៖ ប្រទេសឥណ្ឌាបានសម្រេចផ្អាកសេវាកម្មផ្ដល់ទិដ្ឋាការដល់ពលរដ្ឋកាណាដា
ប្រទេសឥណ្ឌា-កាណាដា ៖ ប្រទេសឥណ្ឌាបានសម្រេចផ្អាកសេវាកម្មផ្ដល់ទិដ្ឋាការដល់ពលរដ្ឋកាណាដា
ប្រទេសឥណ្ឌា-កាណាដា ៖ ប្រទេសឥណ្ឌាបានសម្រេចផ្អាកសេវាកម្មផ្ដល់ទិដ្ឋាការដល់ពលរដ្ឋកាណាដាដោយលើកហេតុផលពីការគំរាមកំហែងដល់បុគ្កលិកការទូតរបស់ខ្លួននៅកាណាដា ។ សេចក្ដីសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការកើនឡើងនៃភាពតានតឹងខាងការទូតរវាងប្រទេសទាំង២ ដែលផ្ទុះឡើងក្រោយពីនាយករដ្ឋមន្ត្រីកាណាដាលោកជូស្ទីនឌ្រូដូ ចោទប្រកាន់ក្រុងញូវដែល្លីថាជាអ្នកជាប់ទាក់ទិនសំខាន់ដល់ការធ្វើឃាត សកម្មជនបំបែកខ្លួននិយមស៊ិកម្នាក់ លោកHADEEP SINGH NIJJAR ក្នុងដែនដីខ្លួន ។
ទូរទស្សន៍ CNN រាយការណ៍នាថ្ងៃទី២១ កញ្ញា ថា ក្រុមហ៊ុន BLS INTERNATIONAL ដែលគ្រប់គ្រងសំណើសុំទិដ្ឋាការទៅប្រទេសឥណ្ឌានៅកាណាដា ប្រកាសពីការផ្អាកសេវាកម្មផ្ដល់ទិដ្ឋាការរហូតដល់មានបទបញ្ជាជាថ្មី ៕
ចែករំលែកព័តមាននេះ