ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​មន្ត្រី​ថៃ ៖ ថៃ​-​អាស៊ាន​ត្រៀមខ្លួន​រួចរាល់​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០៣៤

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) បាន​ថ្លែង​ថា លោក​

សហរដ្ឋអាមេរិក ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ស្រេ​ត​ថា ថា​វី​ស៊ី​ន (Srettha Thavisin) បាន​ថ្លែង​ថា លោក​បាន​គូសបញ្ជាក់​ដល់​លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA នៅ​ក្នុង​កិច្ចប្រជុំ​នា​ពេល​ថ្មី​ៗ​នេះ ថា ប្រទេស​ថៃ រួម​នឹង​សមាជិក​អាស៊ាន​ផ្សេង​ទៀត ត្រៀមខ្លួន​រួចរាល់ ដើម្បី​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣៤ ប្រសិនបើ​ត្រូវ​បាន​ជ្រើសរើស​។

ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី​ថៃ និង​ប្រធាន FIFA បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា កន្លង​ទៅ នៅ​ខាងក្រៅ​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) នៅ​ឯ​ទីក្រុង​ញូ​វ​យ៉​ក ដោយ​លោក​បាន​បន្ថែម​ទៀត​ថា «​ចាប់ពី​ពេល​នេះ​តទៅ អាស៊ាន​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​អភិវឌ្ឍ​កម្រិត​បាល់ទាត់​របស់​យើង ក៏​ដូច​ជា​ការ​ត្រៀមខ្លួន​របស់​យើង​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​»​។

ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ នា​ពេល​ថ្មី​ៗ​នេះ បាន​បង្កើត​ក្រុមការងារ​រួម​គ្នា​មួយ ក្នុង​គោល បំណង​ធានា​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០៣៤​។ នៅ​ក្នុង​ជំនួប​នោះ លោក Infantino បាន​អញ្ជើញលោក ស្រេ​ត​ថា ទៅ​ចូលរួម​មហាសន្និបាត FIFA លើក​ទី​៧៤ ដែល​នឹង​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក នៅ​ខែឧសភា ឆ្នាំ​ក្រោយ ដោយ​អ្នកតំណាង​ប្រហែល ២​ពាន់​នាក់​មក​ពី ២១១​ប្រទេស គ្រោង​នឹង​ចូលរួម​មហាសន្និបាត​នេះ​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ ក៏​បាន​ថ្លែង​បន្ទាប់​ពី​កិច្ចប្រជុំ​ថា សមាជ FIFA នៅ​ប្រទេស​ថៃ គឺជា​ការ​ប្រជុំ​ដ៏​ធំ ដោយ​ពិចារណា​លើ​ចំនួន​អ្នកចូលរួម វា​ធំ​ជាង​សន្និសីទ​អង្គការសហប្រជាជាតិ​ទៅ​ទៀត ហើយ​ការ​ចូលរួម​របស់​អ្នកចូលរួម​អន្តរជាតិ ពិតជា​នឹង​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​។ បាល់ទាត់​គឺ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​ភាគច្រើន នៃ​ពិភពលោក ហើយ​មាន​តម្លៃ​ពាណិជ្ជកម្ម​ដ៏​ធំ​សម្បើម​ផង​ដែរ​៕ (​ប្រភព​ពី Thai PBS World)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ