ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តយូណានប្រទេសចិនស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដើម្បីធ្វើសហប្រតិបត្តិការជាមួយគ្នា

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​គណៈប្រតិភូ​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន​បាន​ធ្វើការ​ស្វែង​យល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ធ្វើ​កិច្ចសហកា​ជាមួយ​គ្នា​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​រវាង​គ្នា និង​គ្នា ។ លោកស្រី ZENG YAN សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​ផ្នែក​ឃោសនាកា​នៃ​គណៈ​ក​ម្មារ​ធិ​កា​បក្ស​កុ​ម្មុនី​ស​ចិន ខេត្ត​យូ​ណា​ន…

រាជធានី​ភ្នំពេញ​៖​គណៈប្រតិភូ​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន​បាន​ធ្វើការ​ស្វែង​យល់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ធ្វើ​កិច្ចសហកា​ជាមួយ​គ្នា​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​រវាង​គ្នា និង​គ្នា ។

លោកស្រី ZENG YAN សមាជិក​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​ផ្នែក​ឃោសនាកា​នៃ​គណៈ​ក​ម្មារ​ធិ​កា​បក្ស​កុ​ម្មុនី​ស​ចិន ខេត្ត​យូ​ណា​ន បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​ស្ថានភាព​ប្រព័ន្ធ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា និង​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីស្តីកា​ក្រសួង​ព័ត៌មាន​ថា វិស័យ​ព័ត៌មាន​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​បាន​ធ្វើ​ប្រជាជន​កម្ពុជា និង​ចិន​មាន​ភាព​កាន់តែ​ជិត​ស្និទ្ធ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ ។

លោកស្រី​បាន​បញ្ជាក់​ថា ៖«​នៅ​ពេល​សិក្សា​ស្វែង​យល់​គ្នា​រួច​នៅ​ពេល​ក្រោយ​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​កិច្ចការ​កាន់តែ​មាន​ភាពរឹងមាំ ។ នេះ​ជា​លើក​ទី​១ ហើយ​ដែល​ខ្ញុំ​មក​ដល់​ក្រុងភ្នំពេញ​ខ្ញុំ​បាន​ស្វែង​យល់​ឃើញ​ថា កម្ពុជា​កំពុង​តែ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ឡើង​» ។

លោកស្រី ZENG YAN ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ សេច​ដ្ឋ​កិច្ច​នៅ​ក្នុង​ខេត្ត​យូ​ណា​ន​ឈរ​នៅ​លេខ​២៤ ប៉ុន្តែ​ពេល​នេះ​បាន​ឈរ​មក​លេខ​១៨​វិញ ក្នុង​ចំណោម​បណ្តា​ខេត្ត​របស់​ចិន ។ លោកស្រី​បាន​លើក​ឡើង​វិស័យ​ព័ត៌មាន​ពិតជា​សំខាន់​ក្នុង​នោះ​វិស័យ វប្បធម៌ អរិយធម៌ ក៏​មាន​សារៈសំខាន់​ផង​ដែរ ។ បើ​យើង​ចង់​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន​មុន​ដំបូង​យើង​ត្រូវ​ឲ្យ​ប្រជាជន​ភាគី​ទាំង​ពីរ​មាន​ភាព​កាន់តែ​ជិត​ស្និទ្ធ និង​ការ​ផ្តាស់​ប្តូរ​វប្បធម៌ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​កាន់តែ​ខ្លាំង​និង​ឈាន​ទៅ​មុខ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ​វិស័យ​ព័ត៌មាន​បាន​កំពុង​ប្រឈម​បញ្ហា​មួយ គឺ​ប្រព័ន្ធ​សារព័ត៌មាន​បែប​ប្រពៃណី​បាន​កំពុង​តែ​ផ្លាស់​ប្តូរ​ទៅ​ជា​ព័ត៌មាន​បែប​ឌី​ជី​ថ​ល ។ នៅ​ក្នុង​ខេត្ត​យូ​ណា​ន​បាន​កំពុង​តែ​ធ្វើកា​រួម​បញ្ចូល​គ្នា​នៃ​កា​ផ្សាយ​ព័ត៌មាន ។

ក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ​ដែរ លោកស្រី ថុ​ង សុវណ្ណរ​ង្ស៊ី អគ្គ​នាយិការ​នៃ​សារព័ត៌មាន​កោះ សន្តិភាព​បាន​លើក​ឡើង​ថា សារព័ត៌មាន​កោះសន្តិភាព​មាន​វត្តមាន​តាំងពី​ឆ្នាំ​១៩៦៨ ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​នៅ​តែ​រក្សា​ការ​បោះ​ពុ​ម្ភ​ជា​ការ​សែត​ដដែល ។ លោកស្រី​បញ្ជាក់​ថា ៖«​ដោយសារ​តែ​បច្ចុប្បន្ន​នេះ មានកា​រវិ​វត្ត​ផ្នែក​ព័ត៌មាន​តាម​បច្ចេកវិទ្យា កោះសន្តិភាព​ក៏​បាន​ធ្វើកា​វិវត្តន៍​ខ្លួនឯង គឺ​មាន​វេ​ប​សាយ ការ​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម​ជា​ច្រើន​ទៀត​» ។

លោកស្រី​បន្ថែម​ថា ដោយសារ​មាន​តម្រូវការ​ពី​សំណាក់​ប្រជា​ពល​ដ្ឋ​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​សង្គម​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​នោះ កោះសន្តិភាព​ក៏​បាន​បង្កើត​ឲ្យ​មានការ​ផ្សាយ​ឆា​ណែ​ល​ផ្សាយ​ដូច​ជា សារព័ត៌មាន​កោះសន្តិភាព​អន​ឡាញ សារព័ត៌មាន​កោះសន្តិភាព​TV មានការ​ផលិត​ជា​វិ​ឌី​អូ ផេ​ក​ម្ហូបអាហា ផេ​ក​និយាយ​ពី​កំពូល​មនុស្ស​ជាដើម ។

លោកស្រី​អគ្គ​នាយិកា​បាន​បន្ថែម​ថា ក្រៅពី​តម្រូវការ​ផ្នែក​ព័ត៌មាន​កោះសន្តិភាព​ក៏​មានការ​ផ្សាយ​បែប​កម្សាន្ត​ផង​ដែរ ក្នុង​នោះ គឺ​ផ្តោត​សំខាន់​លើ​ការ​ផ្សាយ​ម្ហូបអាហា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពេល​នេះ​បាន​បង្កើត​ជា APP​ផ្ទាល់ខ្លួន​ផង​ដែរ ។ ប៉ុន្តែ​ជា​ការ​សោកស្តាយ​កោះសន្តិភាព​មិន​ទាន់​មានការ​ផ្សាយ​ជា​ភាសារ​ចិន​នោះ​ទេ ។

ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ លោកស្រី​អគ្គ​នាយិកា​ក៏​បាន​លើក​ឡើង​ថា​កន្លង​មក​កោះសន្តិភាព​ក៏​មានការ​សហការ​ជាមួយ​ខេត្ត​យូ​ណា​ន​ផង​ដែរ​ក្នុង​នោះ​បាន​ផ្សាយ​ពី​ខេត្ត​យូ​ណា​ន​មួ​យស​ប្តា​ហ៍​២​លេខ​ផង​ដែរ​។ លោកស្រី​ថា ទោះបី​មានការ​សហការ​គ្នា​ក្តី​ក៏​នៅ​មាន​ភាព​ចន្លោះ​ខ្វះខាត​ផង​ដែរ ប៉ុន្តែ​ធ្វើ​ឲ្យ​កិច្ចសហការ​គ្នា​បាន​ល្អ​ជាង​មុន គប្បី​ស្នើ​ឲ្យ​ភាគី​ខេត្ត​យូ​ណា​ន​ចំនួន​៣​ចំណុច ៖ ១.​ការ​ផ្លាស់​ប្តូរ​រូបភាព អត្ថបទ និង​វី​ឌី​អូ ។ ២.​ការ​ផ្លាស់​ប្តូ​បទ​ពិសោធន​រវាង​អ្នក​សារព័ត៌មាន​រវាង​ខេត្ត​យូ​ណា​ន និង​កោះសន្តិភាព ។ និង​ទី​៣.​ការ​បណ្តុះបណ្តាល​រវាង​អ្នក​សារព័ត៌មាន ខេត្ត​យូ​ណា​ន ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព ។ លោកស្រី​ថា ការ​ធ្វើការ​ផ្លាស់​ប្តូរ​គ្នា​នេះ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន​ដែល​សរសេរ​អត្ថបទ​អាច​ពន្យល់​ប្រជាជន​បាន​យល់​ច្បាស់​ថែម​ទៀត ។

ចំណែក​ឯកឧត្តម ឈាង លាន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា ខេត្ត​យូ​ណា​ន បាន​ដើរតួ​នាទី​សំខាន់ និង​រួម​វិភាគទាន​យ៉ាងច្រើន​បង្កើត​បានជា​ស្ពាន​មិត្តភាព​មួយ​សម្រាប់​ជំរុញ​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​អន្តរជាតិ​ក្នុង​យុគសម័យ​ថ្មី ក៏​ដូច​ជា ចូលរួម​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​ចែករំលែក​បទ​ពិសោធន៍​ចំណេះដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​ទិស​ដៅ​ការងារ សម្រាប់​អនុវត្ត​បន្ត​ឲ្យ​កាន់តែ​មានគុណ​ភាព ប្រសិទ្ធភាព ស៊ីសង្វាក់ ប្រទាក់ក្រឡា​គ្នា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​ស្ថានភាព​ជាក់ស្ដែង ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​ឲ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត និង​ដើរ​ទាន់​កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌី​ជី​ថ​ល​នៅ​ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដើម្បី​សម្រេច​បាន​សមិទ្ធផល​ថ្មី​ៗ​បន្ថែម​ទៀត ។

ឯកឧត្តម​លើក​ឡើង​ថា បច្ចុប្បន្ន​សារព័ត៌មាន​បោះពុម្ពផ្សាយ​តាម​បែប​ប្រពៃណី​រួម​មានៈ កាសែត ព្រឹ​ត្ត​ប័ត្រ ទស្សនាវដ្ដី ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ចំនួន​៦៦១​អង្គភាព គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ មាន​ចំនួន​៨៧៨​អង្គភាព វិទ្យុ FM ដែល​កំពុង​ដំណើរការ​ផ្សាយ​មាន ចំនួន​២២១​ស្ថានីយ៍ ទូរទស្សន៍​ផ្សាយ​ផ្ទាល់​មាន​ចំនួន​១៩​ស្ថានីយ៍ និង​ផ្សាយ​បន្ត​មាន​ចំនួន​១៦៥​ស្ថានីយ៍ ទូរទស្សន៍​ផ្កាយ​រណប​មាន​ចំនួន ២​ស្ថានីយ៍ (Sky ONE និង​តេ​ជោ DTV) ទូរទស្សន៍​ឌី​ជី​ថ​ល (Pay TV) មាន​ចំនួន ៤​ស្ថានីយ៍ និង​ទូរទស្សន៍​ប្រភេទ OTT (Over The Top) មាន ៦​ស្ថានីយ៍ ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង​វិទ្យុ ទូរទស្សន៍ បរទេស​ប្រចាំការ​អចិន្ត្រៃយ៍​នៅ​កម្ពុជា មាន​ចំនួន ១៧​អង្គភាព និង​សមាគម​សារព័ត៌ មាន​សរុប​មាន​ចំនួន ៥១​អង្គភាព សម​ទ្ធិ​ផល​ទាំងនេះ​បាន​បង្ហាញ​អំពី​ការ​បើក​ទូ លាយ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន ព្រមទាំង​សក្ដានុពល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ