លោកចូ បៃដិន ប្រកាសផ្ដល់រថក្រោះ ABRAMSដល់អ៊ុយក្រែន នាសប្ដាហ៍ក្រោយ
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិនអះអាងកាលពីថ្ងៃទី២១កញ្ញាថា បណ្ដារថ
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិនអះអាងកាលពីថ្ងៃទី២១កញ្ញាថា បណ្ដារថ
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិនអះអាងកាលពីថ្ងៃទី២១កញ្ញាថា បណ្ដារថក្រោះធុនធ្ងន់អាមេរិកABRAMSដំបូងៗ នឹងបញ្ជូនឲ្យអ៊ុយក្រែននាសប្ដាហ៍ខាងមុខនេះ ដើម្បីពង្រឹងកងទ័ពប្រទេសនេះ ក្នុងការវាយបករបស់ខ្លួនប្រឆាំងកងទ័ពរុស្សុី។
នៅសេតវិមានជាមួយវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី លោកបៃដិនគូសបញ្ជាក់ថា នាសប្ដាហ៍ខាងមុខរថក្រោះABRAMSដំបូងៗនឹងត្រូវផ្ដល់ដល់អ៊ុយក្រែន។ លោកហ្សេឡេស្គីមកបំពេញទស្សនកិច្ចលើកទី២នៅក្រុងវ៉ាសិុនតោន ចាប់តាំងពីរុស្សុីចូលលុកលុយប្រទេសលោកមក។
លោកបៃដិនក៏ប្រកាសផងដែរពីការអនុម័តលើជំនួយយោធាថ្មីដល់អ៊ុយក្រែន ដែលតាមមន្ទីរប៉ង់តាហ្គោនថាមានទឹកប្រាក់ប្រមាណ៣២៥លានដុល្លារ។ ជំំនួយនោះមានការផ្ដល់មណ្ដាមីសីុលការពារអាកាស គ្រាប់សម្រាប់ប្រព័ន្ធរ៉ុក្កែតHIMARS អាវុធប្រឆាំងរថក្រោះនិងគ្រាប់កាំភ្លើងធំ។ ប៉ុន្តែសម្រាប់ពេលនេះក្រុងវ៉ាសិុនតោននឹងមិនផ្ដល់ដល់អ៊ុយក្រែនមីសីុលរយៈឆ្ងាយធុនATACMS តាមការទាមទាររបស់អ៊ុយក្រែនឡើយ។ ប៉ុន្តែក្នុងជំនួយនេះមានគ្រាប់បែកចង្កោមដែលអាមេរិកយល់ព្រមកាលពីខែកក្កដាផ្ដល់ដល់អ៊ុយក្រែន៕
ចែករំលែកព័តមាននេះ