ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ម្នាក់ ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ រួច​ថត​បង្ហោះ​​ហ្វេស​ប៊ុក​ ត្រូវ​សមត្ថកិច្ច​នាំ​​មក​អប់រំ​

7 ខែ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ កម្លាំង​នគរបាល​ស្រុក​កំពង់ត្របែក កាល​ពី​រសៀល​ថ្ងៃ​ទី២១ កញ្ញា បាន​នាំ​ខ្លួន​​ក្មេង​ស្រី​

​ខេត្ត​ព្រៃវែង ៖ កម្លាំង​នគរបាល​ស្រុក​កំពង់ត្របែក កាល​ពី​រសៀល​ថ្ងៃ​ទី២១ កញ្ញា បាន​នាំ​ខ្លួន​​ក្មេង​ស្រី​ម្នាក់​យក​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក ក្រោយ​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា ​ក្មេង​ស្រី​រូប​នោះ​បាន​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ និង​បាន​ថតរូប​បង្ហោះ​​លើ​​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ប៉ះ​ដល់​សណ្តាប់ធ្នាប់​សង្គម​។

លោក​វរសេនីយ៍ឯក សួន សំ​អឿ​ន អធិការ​នគរបាល​ស្រុក​កំពង់ត្របែក​បាន​ឲ្យ​ដឹង​ថា ​កាលពី​ព្រឹក​ថ្ងៃ​ទី ២២ កញ្ញា សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ឃ្លី​ប​វី​ដេ​អូ​មួយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​អំពី​សកម្មភាព​ក្មេង​ស្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ដែល​សកម្ម​ភាព​នេះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សង្គម និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផង​ដែរ​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ក្រោយ​ប្រទះ​ឃើញ​ឃ្លី​ប​វី​ដេ​អូ​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ស្រុក​កំពុងត្របែក បាន​ចុះ​ស្រាវជ្រាវ​ភ្លាម រហូត​រក​ឃើញ​អត្តសញ្ញាណ​ក្មេង​ស្រី និង​ឈាន​ទៅ​ដល់​នាំ​ខ្លួន​យក​មក​ធ្វើការ​អប់រំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក នៅ​រសៀល​ថ្ងៃ​ទី២២ កញ្ញា​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ក្មេង​ស្រី​រូប​នេះ​បាន​សារភាព​ថា រូប​នាង​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​មែន ដោយ​មាន​មិត្ត​ភ​ក្កិ​ជិះ​ម៉ូតូ​តាម​ថត​ពីក្រោយ ហើយ​បាន​បង្ហោះ​រូបភាព​នេះ​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី២០ កញ្ញា លុះ​ស្អែក​ឡើង​ក៏​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​មក​អប់រំ​តែ​ម្ដង​។

ក្រោយ​ពី​ក្មេង​ស្រី​រូប​នេះ​បាន​សារភាព​ទទួលស្គាល់​កំហុស និង​បាន​សន្យា​ឈប់​ប្រព្រឹត្ត​ខុស​តទៅ​ទៀត នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ស្រុក​កំពង់ត្របែក ក៏​បាន​ហៅ​ឪពុក​ម្ដាយ​ក្មេង​ស្រី​មក​កាន់អធិការ​ដ្ឋាន​នគរបាលស្រុក ​ដើម្បី​​ធ្វើ​កិច្ចសន្យាធានា​យក​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​​នេះ​ផងដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ