ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​អា​រ៉ា​ប៊ី​ សា​អូឌីត​ តប​បែប​ណា ក្រោយ​​រង​ការ​ចោទ​ថា ប្រើ​វិស័យ​កីឡា​លុបលាង​ទ​ង្វើ​អាក្រក់

1 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman រាជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ព្រះ​បន្ទូល​ថា

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman រាជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​ព្រះ​បន្ទូល​ថា ព្រះ​អង្គ​មិន​ខ្វល់​សោះឡើយ ចំពោះ​ការ​ចោទប្រកាន់​ថា ព្រះ​អង្គ​កំពុង​ប្រើ​វិស័យ​កីឡា លុបលាង​ទ​ង្វើ​អាក្រក់​ទ្រង់​។ ការ​លើក​ឡើង​នេះ កើតឡើង​បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ថា វិនិយោគ​វិស័យ​កីឡា និង​ប្រើប្រាស់​ព្រឹត្តិការណ៍​ធំ​ៗ នៅ​ក្នុង​វិស័យ​នេះ ដើម្បី​បង្កើន​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ​របស់​ទ្រង់​។

មូលនិធិ​វិនិយោគសាធារណៈ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ហៅ​កាត់​ថា PIF បាន​ទិញ​យក​ក្លិប​សារិកា​ព្រៃ Newcastle United កាលពី​ឆ្នាំ​មុន ព្រមទាំង​បាន​បង្កើត​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡាវាយកូនគោល​លំដាប់​ពិភពលោក LIV Golf ផង​ដែរ​។

ព្រះ​អង្គ​ម្ចាស់ Bin Salman មាន​ព្រះ​បន្ទូល​ទៅ​កាន់ Fox News ថា «​ប្រសិនបើ​ការ​ប្រើប្រាស់​វិស័យ​កីឡា នឹង​បង្កើន GDP ប្រទេស​ខ្ញុំ ១% នោះ​យើង​នឹង​បន្ត​ធ្វើ​វា​ទៀត​។ ខ្ញុំ​មិន​ខ្វល់​អំពី​ពាក្យ​អស់ទាំង​នោះ​ទេ ប្រទេស​ខ្ញុំ​មាន​កំណើន GDP ១% ដែល​បាន​មក​ពី​វិស័យ​កីឡា ហើយ​ខ្ញុំ​មាន​បំណង​ចង់បាន ១.៥%​។ ដូច្នេះ​ចោទប្រកាន់​តាម​អ្វី​ដែល​អ្នក​ចង់បាន​ចុះ យើង​នឹង​ទទួល​បាន ១.៥% នោះ​»​។

អា​រ៉ា​ប៊ី​សា​អូឌីត​រង​ការ​រិះគន់ និង​ចោទប្រកាន់​ចំពោះ​ការ​រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ បន្ទាប់​ពី​បុរស​ចំនួន​៨១​នាក់ ត្រូវ​បាន​ប្រហារជីវិត​ត្រឹមតែ​១​ថ្ងៃ កាលពី​ឆ្នាំ​មុន​។ ព្រះរាជាណាចក្រ​ឈូង​សមុទ្រ​មួយ​នេះ ក៏​រង​ការ​ចោទប្រកាន់​អំពី ការ​រំលោភសិទ្ធិ​នារី ឧក្រិដ្ឋកម្ម​នៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ការ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យេ​មែន (Yemen) ។

ការ​ស្លាប់​លោក Jamal Khashoggi ក្នុង​ឆ្នាំ ២០១៨ អ្នកកាសែត​ឯករាជ្យ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែល​ជា​អ្នក​រិះគន់​ដ៏​លេចធ្លោ​លើ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ពិសេស​ព្រះ​អង្គ​ម្ចាស់ Bin Salman ។ អ្នកកាសែត​រូប​នេះ ត្រូវ​បាន​ឃាតករ​សម្លាប់​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​។

អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា វិស័យ​កីឡា ត្រូវ​បាន​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ប្រើប្រាស់​ដើម្បី​បង្វែរ​ទ​ង្វើ​អាក្រក់​របស់​ពួក​គេ ដែល​មាន​ជា​យូរ​មក​ហើយ​។ ការ​ទិញ​អាជីវកម្ម​មានកេរ្តិ៍ឈ្មោះ​ខ្ពស់​ដូច​ជា ក្លិប Newcastle ឬ LIV Golf គឺជា​ការ​ចូលរួម​ក្នុង​វិស័យ​កីឡា ដែល​បំផ្លាញ​កំណត់​ត្រា​សិទ្ធិ​មនុស្ស​ដ៏​គួរ​ឱ្យ​រន្ធត់​របស់​ប្រទេស​នេះ​។ បច្ចុប្បន្ន ទឹកប្រាក់​ដ៏​មហាសាល​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​ចំណាយ កំពុង​ជន់​លិច​ក្នុង​កីឡាបាល់ទាត់ និង​កីឡា​ផ្សេង​ៗ​ទៀត ដោយ​បាន​បង្កើត​ចំណង​ជើងល្អ​ៗ​ភាគច្រើន ប៉ុន្តែ​នៅ​ពីក្រោយ​រឿងអាស្រូវ នៃ​ប្រតិបត្តិការ​ទាំងនោះ អាជ្ញាធរ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​មមាញឹក​ក្នុង​ការ​បង្ក្រាប​សិទ្ធិ​មនុស្ស​។

សូម​ជម្រាប​ថា មូលនិធិ​វិនិយោគសាធារណៈ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​ស្ថិត​ក្នុង​ចំណោម​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ដែល​ប​ច្ចប្ប​ន្ន​នេះ មានទ្រព្យ​សម្បត្តិ​សរុប​រហូត​ដល់ ៧៧៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ