ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្លែង​ថា​លោក​ថាក់​ស៊ីន​អាច​នឹង​បាន​តំណែង​អ្វី​មួយ​បន្ទាប់​ពី​ចេញ​ពី​ព.ន្ធនាគារ​

1 ឆ្នាំ មុន

បាងកក៖ នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ស្រឹត្ថា​ ថាវិស៊ីន ថ្លែង​ថា​លោក​ថាក់​ស៊ីន​​នឹង​មាន​ឱកាស​ចូល​រួម​ជីវ​ភាព​នយោបាយ​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល​របស់​លោក​នៅ​ពេល​គាត់​​ចាក​ចេញ​ពី​ពន្ធ​នាគារ​។ លោក​ស្រឹត្ថា​ជឿ​ជាក់​ថា​លោក​ថាក់​ស៊ីន​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​ និង​ប្រជា​រាស្ត្រ​ថៃ​។ លោក​ថ្លែង​ដូច​នេះ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្ស៍​ប៊្លូម​បឺក (Bloomberg) ​ដែល​ឆ្លៀត​ទៅ​ស្កាត់​ជួប​លោក​​ដោយ​ផ្ទាល់​​នៅ​ពេល​លោក​​ចូល​រួម​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​​នៅ​ទី​ក្រុង​ញូយ៉ក​។…

បាងកក៖ នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ស្រឹត្ថា​ ថាវិស៊ីន ថ្លែង​ថា​លោក​ថាក់​ស៊ីន​​នឹង​មាន​ឱកាស​ចូល​រួម​ជីវ​ភាព​នយោបាយ​ជា​មួយ​នឹង​រាជ​រដ្ឋាភិបាល​របស់​លោក​នៅ​ពេល​គាត់​​ចាក​ចេញ​ពី​ពន្ធ​នាគារ​។ លោក​ស្រឹត្ថា​ជឿ​ជាក់​ថា​លោក​ថាក់​ស៊ីន​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​រដ្ឋាភិបាល​ និង​ប្រជា​រាស្ត្រ​ថៃ​។ លោក​ថ្លែង​ដូច​នេះ​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរ​ទស្ស៍​ប៊្លូម​បឺក (Bloomberg) ​ដែល​ឆ្លៀត​ទៅ​ស្កាត់​ជួប​លោក​​ដោយ​ផ្ទាល់​​នៅ​ពេល​លោក​​ចូល​រួម​មហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ​​នៅ​ទី​ក្រុង​ញូយ៉ក​។

នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​ថៃ​កំពុង​ស្វះ​ស្វែង​រក​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​បន្ទាប់​​​ពី​​​ពួក​យោធា​​កាន់​អំណាច​រយៈ​ពេល​ជិត​១​ទស​វត្ស​​​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ដើរ​ថយ​ក្រោយ​​​។ លោក​ស្រឹត្ថា​យល់​ថា​លោក​ថាក់​ស៊ីន​មិន​ថា​ពេល​មុន ឬ​ពេល​បច្ចុប្បន្ន​នេះ​ទេ​ លោក​នៅ​តែ​ជា​នាយក​រដ្ឋ​មន្ត្រី​ដែល​មាន​ប្រជា​ប្រិយ​ភាពខ្ពស់​ជាង​គេ​​នៅ​ក្នុង​​ឆាក​នយោបាយ​ថៃ​។ ដូច្នេះ ​លោក​ពិត​ជា​ត្រូវ​ការ​ខ្លាំង​ណាស់​នូវ​​​​មតិ​ណែ​នាំ​ពី​លោក​ថាក់​ស៊ីន​ ឬ​ពី​​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​ដទៃ​ទៀត​​ដើម្បី​បាន​​ជា​គតិនៅ​ក្នុង​ការ​ដឹកនាំ​ជាតិ​​​​​។​

លោក​ថាក់​ស៊ីន​សព្វ​ថ្ងៃ​នេះចាប់​ផ្ដើម​ជា​សះពី​មុខ​របួស​វះ​កាត់​ជា​បណ្ដើរ​ៗ​ហើយ​ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៃ​អគ្គ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ជាតិ​ថៃ​។ អាជ្ញាធរ​ធ្លាប់​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ថាក់​ស៊ីន​អាច​នឹង​មាន​សិទ្ធិ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​នា​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​។ លោក​ស្រឹត្ថា​ទៅ​ទី​ក្រុង​ញូយ៉ក​លើក​នេះ​ជា​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ថៃ​ជា​លើក​ទី​១​ចាប់​តាំង​ពី​លោក​​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​។ លោក​នឹង​ឡើង​ថ្លែង​នៅ​ក្នុង​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​យប់​ថ្ងៃ​សុក្រ​។​

ថ្វី​ដ្បិត​មាន​បទ​ពិសោធ​ជាង​៣០​ឆ្នាំ​នៅ​ក្នុង​មុខ​ជំនួញ និង​វិស័យ​អចល​ន​ទ្រព្យ​ ប៉ុន្តែ​លោក​ស្រឹត្ថា​ទទួលស្គាល់​ថា​លោក​​គ្មាន​​បទ​ពិសោធ​ខាង​ផ្នែក​នយោបាយ​​ទេ​។ ជាក់​ស្ដែង​ លោក​ទើប​តែ​ប្រឡូក​នៅ​ក្នុង​នយោបាយ​ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ការ​បោះ​ឆ្នោត​។ ​ទោះ​បី​នៅ​ក្មេង​ខ្ចី​ខាង​​យោបាយ​ក៏ពិត​មែន​ ប៉ុន្តែ​​លោក​​​សូម​​កុំ​ឱ្យ​មាន​ការ​បារម្ភ​អំពី​ភាព​រង្គោះ​រង្គើ​នៃ​រដ្ឋាភិបាល​ចម្រុះ​​ដែ​ល​ចូល​រួម​ដោយ​គណ​បក្ស​នយោបាយ​ចំនួន​១១​​។ លោក​ជឿ​ជាក់​ថា​នេះ​ជា​រដ្ឋា​ភិបាល​ដែល​មាន​ស្ថិរ​ភាព​ល្អ​ណាស់​។​

ចំពោះ​សំណួរ​ថា​តើ​លោ​កថាក់​ស៊ីន​អាច​នឹង​ទទួល​បាន​មុខ​តំណែង ឬ​តួនាទី​អ្វី​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក​ក្រោយ​ពេល​ចាក​ចេញ​​​ពី​ពន្ធ​នាគារ​, លោក​ស្រឹត្ថា​សូម​ឱ្យ​មហា​ជន​រង់​ចាំ​មើល​ស្ថាន​ភាព​ជាក់​ស្ដែង​​​​ព្រោះ​យើង​​ត្រូវ​ដើរ​​១​​ជំហាន​គិត​១​​ជំហាន​​៕​

ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/politics/2650805/srettha-thaksin-could-have-role-after-release

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ