ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូត នី​ហ្សេ​រី​យ៉ា ៖ កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព ​ជា​កត្តា​គន្លឹះ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម សុខ សូ​កេ​ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយលោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម សុខ សូ​កេ​ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយលោក​ជំទាវ Folakemi Ibidunni Akinleye ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​សហព័ន្ធ​នី​ហ្សេ​រី​យ៉ា ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ ​រវាង​ប្រទេស​ទាំង​ពីរ ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះលោក​ជំទាវ​ឯកអគ្គ​ទូត និង​បាន​បង្ហាញ​អំពី​កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព ដែល​ជា​កត្តា​គន្លឹះ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យទេសចរណ៍ ​នៅ​ប្រទេស​កម្ពុជា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​រួម​របស់​ក្រសួងទេសចរណ៍ ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍ ​ប្រកបដោយ​ភាព​រស់​រវើក ការ​ប្រកួតប្រជែង ចីរភាព និង​បរិ​យា​បន្ន ដោយ​ផ្តោត​លើ​គំនិត​ផ្តួចផ្តើម​ថ្មី​ ដែល​មាន​សសរស្តម្ភ​យុទ្ធសាស្ត្រ​ ចំនួន​៥ ហៅ​កាត់​ថា “​បង្កើន ៥-Build” ព្រមទាំង​មាន​សមាសធាតុ​គាំទ្រ ​ចំនួន​៣ ហៅ​កាត់​ថា “​អភិវឌ្ឍ​៣-3Ds” ​។

លោក​ជំទាវ ​ឯកអគ្គរដ្ឋទូត បាន​អបអរសាទរ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នីតិកាល​ទី​៧ និង​បាន​កោតសរសើរ​ចំពោះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅ​កម្ពុជា​ ។

មុន​នឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី និងលោក​ជំទាវ​ឯកអគ្គរដ្ឋទូត បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការ​បង្កើន​កិច្ចសហ​ប្រតិ​បត្តិ​ការ​​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ជំ​រុះ​ញ​ឱ្យ​មាន​អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ