ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ផ្ញើក្តីនឹករលឹក ជូនបងប្អូនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ខណៈដែល​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឡើងយន្តហោះ អញ្ជើញទៅចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២១…

ភ្នំពេញ៖ ខណៈដែល​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឡើងយន្តហោះ អញ្ជើញទៅចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ផ្ញើក្តីនឹករលឹក ជូនបងប្អូន​ជនរួមជាតិខ្មែរយើង ដែល​រស់នៅសហរដ្ឋអាមេរិក និងកាណាដា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ឆ្នាំ២០២២ កន្លងទៅ ថ្ងៃនេះ ខ្ញុំចេញដំណើរទៅ អង្គការ​សហប្រជាជាតិ ថ្ងៃនេះ នាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើន​ដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ក្រុមប្រឆាំងពេបជ្រាយ តែពេលនេះ ប្រហែលគេឃើញ​ការពិត ដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មា បន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ឆ្នាំ ឬជាង ៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀត ប្រកបដោយការទទួលខុសត្រូវ»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ផ្ញើជូនការនឹករលឹក ចំពោះបងប្អូន ដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដា ដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូបខ្ញុំ កាលពីឆ្នាំកន្លងទៅ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ