ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន​ នឹង​មកធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​នៅ​ចិន ​នា​ខែក្រោយ​នេះ

1 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​​-​ចិន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​ថ្លែង​កាលពី​ថ្ងៃ​ទី​២០​កញ្ញា​ថា លោក​នឹង​

ប្រទេស​រុ​ស្ស៊ី​​-​ចិន ៖ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​ថ្លែង​កាលពី​ថ្ងៃ​ទី​២០​កញ្ញា​ថា លោក​នឹង​មក​កាន់​ប្រទេស​ចិន នា​ខែតុលា ខាង​មុខ​នេះ​តាម​ការ​អ​ញ្ជើញ​​របស់​សម​ភាគី​ចិន​លោក​ស៊ី ​ជី​ន​ពីង​។ នោះ​នឹង​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​នៅ​ចិន តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក​។

តាម​រូបភាព​ផ្សាយ​ដោយ​ទូរទស្សន៍​រុ​ស្ស៊ី​ លោកពូ​ទី​ន​លើក​ឡើង​ថា លោក​រីករាយ​ទទួល​សំណើ​នោះ​របស់​លោក​ស៊ី ជី​ន​ពីង តាម​រយៈ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក​វ៉ាង​យី ពេល​ជួប​គ្នា​នៅ​រុ​ស្ស៊ី​។ តាម​ពិត​ទៅ​វិមាន​ក្រឹម​ឡាំង​ធ្លាប់​ប្រកាស​រួច​ហើយ ពី​បំណង​របស់​លោកពូ​ទី​ន​មក​កាន់​ប្រទេស​ចិន ដើម្បី​ចូលរួម​ក្នុង​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ ដែល​មានការ​ជួបជុំ​គ្នា​របស់​បណ្ដា​មេដឹកនាំ​លើ​ពិភពលោក​។ រុ​ស្ស៊ី​​ដែល​រង​ទណ្ឌកម្ម​របស់​ពួក​លោក​ខាងលិច​ដោយសារ​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​នោះ បាន​ស្វែងរក​រឹត​បន្តឹង​ថែម​ទៀត​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី​ប៉េ​ស្កូវ​ថ្លែង​នា​ពេល​មុន​នេះ​ថា លោកពូ​ទី​ន​បាន​ជួប​ជាមួយ​លោក​វ៉ាង​យី ហើយ​ទទួល​លោក​នៅ​វិមាន​កុង​ស្តង់​ទី​ន​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ​ភាគ​ពាយ័ព្យ​រុ​ស្ស៊ី​​។ ចាប់តាំងពី​ទស្សនកិច្ច​របស់​លោក​ស៊ី​​ជី​ន​ពីង​នៅ​រុ​ស្ស៊ី​​កាលពី​ខែមីនា ក្រុងម៉ូ​ស្គូ​និង​ក្រុង​ប៉េ​កាំ​ង​មាន​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​យោធា ក្នុង​ក្រប​ខណ្ឌ​នៃ​មិត្តភាព ដែល​ជា​ផ្លូវការ​ចាត់​ទុក​ថា​គ្មាន​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ