រុស្ស៊ីអះអាងពីការបា.ញ់ទម្លា.ក់ដ្រូនអ៊ុយក្រែន២២គ្រឿងជិតព្រំដែន
សង្គ្រាមអ៊ុយក្រែន ៖ ក្រសួងការពារប្រទេសរុស្សុីអះអាងនាថ្ងៃទី២១ កញ្ញា ថា កងការពារអាកាសរបស់
សង្គ្រាមអ៊ុយក្រែន ៖ ក្រសួងការពារប្រទេសរុស្សុីអះអាងនាថ្ងៃទី២១ កញ្ញា ថា កងការពារអាកាសរបស់
សង្គ្រាមអ៊ុយក្រែន ៖ ក្រសួងការពារប្រទេសរុស្សុីអះអាងនាថ្ងៃទី២១ កញ្ញា ថា កងការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់កាលពីយប់ថ្ងៃទី២០មក២១ កញ្ញា ដ្រូនអ៊ុយក្រែន១៩គ្រឿងនៅពីលើសមុទ្រខ្មៅនិងឧបទ្វីបគ្រីមេ ហើយដ្រូន៣គ្រឿងទៀតបាញ់ទម្លាក់នៅតំបន់គួរស្ក៍បែលហ្គោរ៉ូដ និងអូរែល ។
តាមតេឡេក្រាមក្រសួងការពារប្រទេសរុស្សុី សរសេរថា ប្រព័ន្ធការពារអាកាសរបស់យើងបានកម្ទេចដ្រូនអ៊ុយក្រែន១៩គ្រឿងពីលើសមុទ្រខ្មៅនិងតំបន់គ្រីមេ ។ ក្រសួងនេះបន្តថា ដ្រូន៣គ្រឿងថែមទៀតបាញ់ទម្លាក់ក្នុងតំបន់គូរស្ក៍ បែលហ្គោរ៉ូដ និងអូរែល នាំឲ្យដ្រូនសរុប២២គ្រឿងត្រូវកម្ទេច ។
កាលពីថ្ងៃទី២៥ សីហា ប្រភពដដែលនោះនិយាយពីការបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនដល់៤២គ្រឿងនៅគ្រីមេ ។ រួចកាលពីយប់ថ្ងៃទី១៣ទៅ១៤ កញ្ញា រុស្សុីនិយាយថា បានកម្ទេចក្នុងសមុទ្រខ្មៅនាវាដ្រូនអ៊ុយក្រែន៥គ្រឿង ដែលប៉ងវាយប្រហារនាវាល្បាតរុស្សុីឈ្មោះ SERGUEI KOTOV ៕
ចែករំលែកព័តមាននេះ