ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រើប្រាស់ X (អតីតបណ្តាញសង្គម Twitter) ថានឹងលុបគណនី ប្រសិនបើ Elon Musk ចាប់ផ្តើមគិតប្រាក់លើការប្រើប្រាស់កម្មវិធី 

1 ឆ្នាំ មុន

«ថ្ងៃដែល Twitter ក្លាយជាកន្លែងដែលត្រូវបង់ថ្លៃសេវាកម្ម គឺជាថ្ងៃដែលខ្ញុំឈប់ប្រើ ។» នេះជាពាក្យសម្តីរបស់អ្នកប្រើប្រាស់កម្មវិធី X រាប់មិនអស់បានគំរាមលុបគណនីរបស់ពួកគេ ខណៈដែល Elon…

«ថ្ងៃដែល Twitter ក្លាយជាកន្លែងដែលត្រូវបង់ថ្លៃសេវាកម្ម គឺជាថ្ងៃដែលខ្ញុំឈប់ប្រើ ។» នេះជាពាក្យសម្តីរបស់អ្នកប្រើប្រាស់កម្មវិធី X រាប់មិនអស់បានគំរាមលុបគណនីរបស់ពួកគេ ខណៈដែល Elon Musk និយាយថា អ្នករាល់គ្នានឹងត្រូវ ទូទាត់ប្រចាំខែបន្តិចបន្តួច ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២៣។

មហាសេដ្ឋី​ម្ចាស់​បណ្តាញសង្គម​ដែល​ពីមុន​គេ​ស្គាល់​ថា Twitter បាន​បង្កើតអោយមានការ​មិនពេញចិត្ត​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​លោក​បាន​អះអាង​ថា​ការ​គិត​ថ្លៃ​បន្ថែម​សម្រាប់​អ្នក​ប្រើ​ទាំងអស់​គឺ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ដោះស្រាយ​បញ្ហា​រឿង Bot User ។  

ផែនការដ៏ធំនេះកើតឡើងមិនដល់មួយឆ្នាំផង បន្ទាប់ពីការកាន់កាប់ Twitter របស់ Elon Musk ដូចដែលយើងបានដឹងរួចមកហើយនូវ សញ្ញាធីកពណ៌ខៀវ ដើម្បីប្រព័ន្ធផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ របស់បណ្តាញសង្គមមួយនេះដែលរកបានច្រើនជាង £100/$84 ក្នុងមួយឆ្នាំ៕