ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​ឡូញ​ប្រកាស​ឈប់​​ផ្ដល់​អាវុ.ធ​ដល់​អ៊ុយ​ក្រែ​ន

7 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញប្រកាស​នា​ថ្ងៃ​ទី​២០ កញ្ញា​ថា ប្រទេស​របស់​លោក

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញប្រកាស​នា​ថ្ងៃ​ទី​២០ កញ្ញា​ថា ប្រទេស​របស់​លោក
លែង​ផ្ដល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​ទៀត​ហើយ ព្រោះត្រូវ​ផ្ដោត​លើ​គ្រឿង​សព្វាវុធ​របស់​ខ្លួន​ផ្ទាល់ ។ សេច
ក្ដី​ថ្លែងការណ៍​នោះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ក្រុង​វ៉ា​សូ​វី​កោះហៅ​បន្ទាន់​ឯក​អ​គ្ក​រដ្ឋ​ទូត​អ៊ុយ​ក្រែ​ន ដើម្បី​តវ៉ា​ប្រឆាំង​ពាក្យ​សំដី​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី​នៅ អ​.​ស​.​ប ។

នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូញ​លោក MATEUSZ MORAWIECKI មិន​បាន​បញ្ជាក់​ថា​តើ​ពេលណា​ប៉ូ​ឡូញ ដែល​ជា​ប្រទេស​ផ្ដល់​អាវុធ​ដល់​អ៊ុយក្រែ​ន​ច្រើន​ជាងគេ ឈប់​ការ​ផ្ដល់​អាវុធ​ឬ​ក៏​រឿង​នោះ​ទាក់​ទី​ន​នឹង​ជម្លោះ​លើ​គ្រាប់​ធញ្ញជាតិ​ឡើយ​។ លោក​ពន្យល់​ថា​យើង​នឹង​ផ្ដោត​សំខាន់​លើ​ទំនើប​កម្ម​និង​គ្រឿង​សព្វាវុធ​ល្បឿន​លឿន​សម្រាប់​កងទ័ព​ប៉ូ​ឡូញ ដើម្បី​ឲ្យ​កងទ័ព​នោះ​ក្លាយជា​កងទ័ពជើងគោក​ដែល​ខ្លាំង​ជាងគេ​បំផុត​នៅ​អឺរ៉ុប ហើយ​ធ្វើ​ឲ្យ​បាន​បែប​នោះ​ក្នុង​ពេល​ដ៏​ឆាប់​មួយ ។

ទោះបី​យ៉ាងណា​នាយក​រដ្ឋមន្ត្រី​ប៉ូ​​ឡូញ​ក៏​បញ្ជាក់​ដែរ​ថា ច្រក​យោធា​ស្ថិត​នៅ​ក្រុង RZESZOW ភាគ​អាគ្នេយ៍​ប្រទេស​ជា​ច្រក​ដែល​បណ្ដា​ជំនួយ​អាវុធ​លោក​ខាងលិច​ដល់​អ៊ុយ​ក្រែ​ន​ឆ្លងកាត់​ទីនោះ​នឹង​នៅ​ដំណើរការ​ធម្មតា ។

ប៉ូ​ឡូញ​ហាក់​អន់ចិត្ត​ចំពោះ​ពាក្យពេចន៍​របស់លោក​ហ្សេ​ឡេ​ន​ស្គី​នៅ អ​.​ស​.​ប កាលពី​ថ្ងៃ​ទី​១៩
កញ្ញា ដែល​បរិហារ​ប្រទេស​លោក​ខាងលិច​មួយចំនួន​ថា ហាក់ដូចជា​ងាក​ទៅ​ជួយ​រុ​ស្ស៊ី​ ​ដោយ
ប្រយោល ។ ភាព​តានតឹង​រវាង​ក្រុង​វ៉ា​សូ​វី និង​ក្រុងគៀវ បណ្ដាល​មក​ពី​ជម្លោះ​លើ​គ្រាប់​ធញ្ញជាតិ
អ៊ុយ​ក្រែ​ន ដែល​ប៉ូ​ឡូញ​ហាមឃាត់​ការ​នាំ​ចូល ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កសិករ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ