ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កួច​កំបុតត្បូងដ៏​សាហា.វ​មួយ​​វា.យប្រហារចិន​ ស្លា.ប់​១០​នាក់

7 ខែ មុន

ប្រទេស​ចិន ៖ ដូច​បណ្ដា​រូបភាព​វី​ដេ​អូ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម ខ្យល់កួច​កំបុតត្បូងមួយ​កាលពី​

ប្រទេស​ចិន ៖ ដូច​បណ្ដា​រូបភាព​វី​ដេ​អូ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម ខ្យល់កួច​កំបុតត្បូងមួយ​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា លើ​ប្រទេស​ចិន​ពិតជាគួរ​ឲ្យ​ខ្លា.ច ។ បណ្ដា​បំណែក​ប៉ើ​ង​ហោះ​លើ​អាកាសហើយ​ផ្ទៃមេឃ​ងងឹត​ឈ្លប់​គួរ​ឲ្យ​ខ្លា.ច ។

បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​រាយការណ៍​នា​ថ្ងៃ​ទី២០ កញ្ញា ពី​មនុស្ស​ស្លា.ប់​យ៉ាងតិច​១០​នាក់ និង
របួសធ្ងន់​ច្រើន​នាក់​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ភាគ​ខាងកើត​ចិន ។ តាម​ស្ថិតិ​ដំបូង​ៗ​រាយការណ៍​ដោយ​ទូរទស្សន៍ចិន CCTV ផ្ទះ​យ៉ាងតិច​១៣៧​ខ្នង​ត្រូវរ​លំបាក់ហើយ​មនុស្ស​ជាង​៤០០​នាក់​ត្រូវ​ទៅ​ស្នាក់​នៅ
កន្លែង​ផ្សេង​បណ្ដោះអាសន្ន ។ បណ្ដា​វី​ដេ​អូ​ចេញផ្សាយ​ដោយ​កាសែត​ប្រជាជន​ចិន បង្ហាញ​ខ្យល់
កួច​យ៉ាង​ខ្លាំង ប៉ើ​ង​បំណែក​នានា​លើ​បណ្ដា​អគារព្រមទាំង​រូបភាព​តាម​ដង​វិ​ថី​មួយ​ដែល​គ្រប
ដណ្ដប់​ដោយ​បំណែក​រាយ​ប៉ាយ ។

ខ្យល់កួច​កំបុតត្បូង​នោះ​ជា​ព្រឹ​តិ្ត​ការណ៍​ឧតុនិយម​អាក្រក់​បំផុត​មួយ​វា.យប្រហារ​លើ​ចិន​ បន្ទាប់​ពី​រដូវក្ដៅ​ពោរពេញ​ខ្យល់ព្យុះ​ដ៏​សាហា.វ និងបំផ្លិចបំផ្លាញ​នានា ។ នោះ​ជា​រដូវក្ដៅ​ដែល​ចិន​ជួបប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​ដ៏​សាហា.វ​នានានិង​ជួប​ប្រទះ​ធាតុអាកាស​ក្ដៅ​ខ្លាំង​បំផុត​រយៈពេល​ច្រើន​ស​ប្ដា​ហ៍ ។

កាលពី​ឆ្នាំ​២០១៦​ខេត្ត​ជាំ​ង​ស៊ី​​នោះ ជួប​ប្រទះរួច​ហើយ​ខ្យល់កួច​កំបុតត្បូង​ដ៏​កំណាច​មួយ​ពុំ​ធ្លាប់
ជួប​ចាប់តាំងពី​កន្លះ​សតវត្ស​មក​ហើយ ។ បណ្ដា​ភូមិឋាន​ទាំងមូល​រង​ការ​បំផ្លាញ​ហើយ​មនុស្ស​យ៉ាងតិច​៩៨​នាក់​ស្លា.ប់ ពេល​មាន​ព្យុះ​អម​ជាមួយ​ខ្យល់ក្នុង​កម្លាំង​ដូច​មហា​ព្យុះសង្ឃរា​មួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ