បរទេស ៖ ជារឿងមួយដែលស្ទើរតែមិនគួរឱ្យជឿនោះឡើយ ខណៈស្ត្រីដែលមានអាយុ៤០ឆ្នាំម្នាក់ ត្រូវបានគ្រូពេទ្យសម្រេចកាត់ចោលនៅអវៈយវៈរបស់គាត់ទាំងអស់ ដើម្បីសង្គ្រោះជីវិតរបស់គាត់ បន្ទាប់ពីស្រី្តរូបនេះ បានបរិភោគសាច់ត្រីទីឡាព្យា មិនទាន់ឆ្អិន បណ្ដាលឱ្យឆ្លងមេរោគដ៏កា.ចសា.ហា.វដែលអាចឆ.ក់យកជីវិ.តរបស់គាត់បាន។

បើតាមសម្ដីរបស់លោកវេជ្ជបណ្ឌិត បានចេញមុខមកនិយាយប្រាប់ឱ្យដឹងថា «ស្ត្រីដែលបានបរិភោគសាច់ត្រីទីឡាព្យា មិនទាន់ឆ្អិន រហូតកើតមានជំងឺប៉ះពាល់ដល់សុខភាពរូបនេះ គាត់បានឆ្លងមេរោគមួយប្រភេទ ដែលគេហៅថា «Vibrio Vulnificus» ។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់បរទេសមានឈ្មោះថា «New York Post» ក៏ដូចជាបណ្ដាសារព័ត៌ល្បីៗជាច្រើនទៀត បានធ្វើការផ្សព្វផ្សាយរាយការណ៍ប្រាប់ឱ្យដឹង។ ក្នុងនោះគេបានបញ្ជាក់ថា «ស្ត្រីរូបនេះមកពី San Jose រដ្ឋកាលីហ្វ័រញ៉ា ដែលមានអាយុ៤០ឆ្នាំម្នាក់ ត្រូវបានដាច់ដៃទាំងពីរ និងជើងទាំងពីររបស់គាត់ហើយ បន្ទាប់ពីបរិភោគសាច់ត្រីទីឡាព្យា នៅឆៅមិនទាន់ឆ្អិនល្អ។ ស្ត្រីរូបនេះ មានឈ្មោះថា Laura Barajas វ័យ៤០ឆ្នាំ ត្រូវទទួលការវះកាត់ដ៏ធំបំផុតនៅក្នុងជីវិតរបស់នាង ដើម្បីសង្គ្រោះជីវិតរបស់នាងឱ្យរស់រានមានជីវិតម្ដងទៀត។ ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាច្រើនខែមក»។

បើតាម Anna Messina ដែលត្រូវជាមិត្តជិតស្និទ្ធរបស់ស្ត្រីឈ្មោះ Laura Barajas បានចេញមុខមកនិយាយ និងបង្ហាញអំពីអាការៈរបស់នាងថា «Laura បានធ្លាក់ខ្លួនឈឺខ្លាំងទៅៗ បើទោះបីជានាងខំទៅទិញថ្នាំយកមកលេបក៏ដោយ ក៏មិនអាចធ្វើឱ្យនាងបានធូរស្រាល និងឈប់ឈឺនោះឡើយ។ បន្ទាប់ពីនាងបានទៅទិញត្រីពីទីផ្សារ នៅក្នុងស្រុកមួយកន្លែង ដោយនាងបានទៅទិញត្រីទីឡាព្យាយកមកធ្វើម្ហូប ហើយនាងក៏ឈឺដុនដាបទៅៗ ក្រោយពេលដែលនាងញ៉ាំសាច់ត្រីទាំងមិនទាន់ចម្អិន ថែមទាំងនាងបានញ៉ាំសាច់ត្រីនោះតែម្នាក់ឯងទៀតផង»។

Anna Messina ត្រូវជាមិត្តជិតស្និទ្ធ បានប្រាប់បន្តថា «មិនយូរប៉ុន្មាន ប្រហែល១សប្ដាហ៍នាងក៏ស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវបញ្ជូនចូលពេទ្យដើម្បីសង្គ្រោះបន្ទាន់តែម្ដង។ ហើយពេលនោះ Laura ក៏ចាប់ផ្តើមឈឺកាន់តែខ្លាំង ដល់ថ្នាក់នាងត្រូវប្រើម៉ាស៊ីនខ្យល់ (អុកហ្ស៊ីសែន) បន្ទាប់មកម្រាមដៃ ម្រាមជើង និងបបូរមាត់ខាងក្រោមរបស់នាងប្រែជាខ្មៅ។ នេះអាចនិយាយបានថា បើខ្ញុំស្មានមិនខុសនោះទេ នាងប្រហែលជាឆ្លងមេរោគអ្វីម្យ៉ាងនៅក្នុងសាច់ត្រីដែលនាងទិញនឹងហើយ បានជាដល់ថ្នាក់ធ្វើឱ្យនាងមានអាការៈដូចជាឆ្លងមេរោគធ្ងន់ធ្ងរ និងខ្សោយតម្រងនោមដូច្នេះ»។

Anna Messina ដែលជាមិត្តជិតស្និទ្ធ បានប្រាប់បន្តទៀតថា «ក្រោយពេលទៅគេងនៅមន្ទីរពេទ្យបានមួយខែកន្លះ គ្រូពេទ្យក៏បានប្រាប់ថា គាត់ត្រូវកាត់ដៃទាំងសងខាង និងជើងសងខាងរបស់លោកស្រី Laura ចោល នេះជាជំរើសល្អតែមួយគត់ គឺត្រូវសម្រេចធ្វើអញ្ចឹង ទើបអាចសង្គ្រោះជីវិតរបស់នាងបាន»។
ប្រភពដដែលបន្តថា «ទន្ទឹមនឹងនោះ បើទោះបីជាគ្រូពេទ្យបានជួយសង្គ្រោះជីវិតរបស់នាងបាន ដោយការវះកាត់ជោគជ័យយ៉ាងណាក៏ដោយ ក៏នាងមិនបានដូចដើមវិញដែរ ព្រោះពេលនេះ នាងត្រូវបាត់បង់អវៈយវៈដោយសារតែការឆ្លងមេរោគ ដែលគ្រូពេទ្យត្រូវតែកាត់ផ្តាច់ចោល ដើម្បីសង្គ្រោះនាង»។

ស្របពេលឃើញនៅព័ត៌មានខាងលើនេះភ្លាម ក៏មានអ្នកនិយមប្រើប្រាស់នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Internet ជាច្រើន មានការអាណិតរូបនាងជាខ្លាំង ក្រោយលឺថា «នាងត្រូវបានបាត់បង់អវៈយវៈមិនអាចត្រឡប់មកដូចដើមវិញ»។ ហើយក៏មានអ្នកចូលរួមសោកស្ដាយផងដែរ ដែលមកត្រូវពិការដៃជើង ដោយសារតែការបរិភោគសាច់ត្រីទីឡាព្យាមួយនេះ។
សូមជំរាបផងដែរថា នៅពេលដែលនាងញ៉ាំសាច់ត្រីទីឡាព្យាមិនទាន់ឆ្អិននេះដែរ វាត្រូវគេបើកបង្ហាញថា នាងបានឆ្លងមេរោគ Vibrio Vulnificus ពីការចម្លងរោគនៅក្នុងសាច់ត្រី ហើយវាក៏ជាពពួកបាក់តេរីដ៏កា.ចសា.ហា.វម្យ៉ាងដែលគំរា.មកំហែ.ងដល់អាយុជីវិតផផងដែរ។ ជាធម្មតា គេបានរកឃើញវាមាននៅក្នុងអាហារសមុទ្រឆៅៗ និងទឹកសមុទ្រជាដើម លុះពេលនាងបរិភោគសាច់ត្រីទីឡាព្យា ឆៅដែលមានមេរោគ វាធ្វើឱ្យមេរោគនោះអាចចូលទៅក្នុងខ្លួនរបស់នាងបានដោយងាយៗបែបនេះ ឬអាចតាមរយៈស្នាមសាក់ ឬរបួសជាដើម៕ ដោយ ៖ សុភា ដានេត






ចែករំលែកព័តមាននេះ