ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL ៖ ចប់​ជុំ​ទី​១ វគ្គ​ចែក​ពូ​ល​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​៤៨​គ្រាប់ និង​ចាយ​កាត​សរុប ៨៣​កាត

2 ឆ្នាំ មុន

បរទេស ៖ ការ​ប្រកួត​ជុំ​ទី​១ វគ្គ​ចែក​ពូ​ល នៃ​ក្រប​ខណ្ឌ UEFA Champions League (UCL) រដូវ​កាល

បរទេស ៖ ការ​ប្រកួត​ជុំ​ទី​១ វគ្គ​ចែក​ពូ​ល នៃ​ក្រប​ខណ្ឌ UEFA Champions League (UCL) រដូវ​កាល ២០២៣-២៤ ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា កន្លង​ទៅ ដោយ​មាន ៣២​ក្រុម​ចេញពី​ពូ​ល​ទាំង​៨ ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​ពិន្ទុ​គ្នា និង​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​រហូត​ដល់ ៤៨​គ្រាប់​នៅ​ក្នុង​ជុំ​ដំបូង​នេះ​។

ជំនួប​រវាង​ម្ចាស់ផ្ទះ AC Milan ទល់​នឹង​ក្រុម Newcastle United គឺជា​ការ​ប្រកួត​តែ​មួយ​គត់ ដែល​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា ខណៈ​ជំនួប​រវាង​ក្រុម​ម្ចាស់ផ្ទះ Bayern Munich ទល់​នឹង​ក្រុម Manchester United គឺជា​ការ​ប្រកួត​មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​គ្នា​ច្រើន​ជាងគេ​រហូត​ដល់​៧​គ្រាប់​ឯណោះ​។

ក្រុម​ជើង​ខ្លាំង​ដូច​ជា PSG, Manchester City, Barcelona, Porto, Real Madrid, Bayern Munich, Arsenal និង Napoli សុទ្ធតែ​យក​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​ជុំ​ដំបូង​នេះ ចំណែកឯ AC Milan, Atletico Madrid, Lazio, Galatasaray និង Inter Milan រកបាន​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល Borussia Dortmund, Manchester United, PSV និង Benfica សុទ្ធតែ​ទទួល​រង​បរាជ័យ​។ នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី​១​នេះ ក្រុម​អាជ្ញាកណ្តាល​បាន​ចាយ​កាត​លឿង​រហូត​ដល់ ៧៩​កាត និង​កាត​ក្រហម ៤​កាត​ផង​ដែរ​។

លទ្ធផល​ទាំងអស់ នៃ​ការ​ប្រកួត​ជុំ​ទី​១ វគ្គ​ចែក​ពូ​ល UEFA Champions League ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ