ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​ហក់​ឡើង​បាក់​ច្រាំង​ ​ម្ចាស់ផ្ទះ​និង​អាជ្ញា​ធរ​​មូលដ្ឋាន​សហការ​គ្នា​ជួយ​រុះរើ​ឱ្យទាន់

1 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ នៅ​ក្នុង​រដូវវស្សា​ទឹកទន្លេ​បាន​ហក់​ឡើងជា​បន្តបន្ទាប់ ​និង​ហូរ​កួច​​ត្របាញ់​ទៀត​ផង​ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​បាក់​ច្រាំង​​ទន្លេ​នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់​លោកតា​ឈ្មោះ​ស្រួល អាយុ​៧០​ឆ្នាំ ជា​ខ្មែរ-ឥស្លាម ស្ថិត​​នៅ​ភូមិ​វិហារ​ក្រោម ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ​…

ខេត្ត​ត្បូងឃ្មុំ​ ៖ នៅ​ក្នុង​រដូវវស្សា​ទឹកទន្លេ​បាន​ហក់​ឡើងជា​បន្តបន្ទាប់ ​និង​ហូរ​កួច​​ត្របាញ់​ទៀត​ផង​ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​បាក់​ច្រាំង​​ទន្លេ​នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់​លោកតា​ឈ្មោះ​ស្រួល អាយុ​៧០​ឆ្នាំ ជា​ខ្មែរ-ឥស្លាម ស្ថិត​​នៅ​ភូមិ​វិហារ​ក្រោម ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ​ ។ ​ការ​បាក់​ច្រាំង​ទន្លេ​នេះ​ បាន​កើតឡើង​ កាលពី​​ម៉ោង​០១​យប់​រំលងអធ្រាត្រ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ​កញ្ញា ​ឆ្នាំ​២០២៣ បាន​​​ធ្វើ​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​ផ្ទះ​មួយ​នេះ​ នាំ​គ្នា​រុះរើ​ផ្ទះ​ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ផង​ដែរ​ ។

លោក​ស៊្រី ម៉ៅ មេឃុំ​បឹង​ព្រួល​បាន​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​ថា ចំណុច​ទីតាំង​ដែល​ច្រាំង​ទន្លេ​បាក់​នេះ​ ជា​ជ្រោយ​ឡូយ​ជាងគេ ស្រប​ពេល​ដែល​ទឹកទន្លេ​ហក់​ឡើង​មក ​ជា​ហេតុ​ធ្វើ​ឲ្យ​បាក់​ដែល​មាន​បណ្ដោយ​ប្រវែង​ប្រមាណ​២០​ម៉ែត្រ គឺ​កាន់តែ​កៀក​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​រូប​នេះ ។

​​នៅ​ព្រឹក​មិ​ញ​នេះដែរ ​រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ភ្នែក ​ឱ្យ​ប្រជា​ការពារ​របស់​ឃុំ​សហការ​ជាមួយនឹង​កងកម្លាំង​នគរបាល ដើម្បី​ជួយ​អន្តរាគមន៍​រុះរើ​លំនៅ​ឋាន​ចេញ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ហេតុ​ការ​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ ។

លោក​មេឃុំ​បឹង​ព្រួល​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​គិត​រហូត​វេលា​មក​ដល់​ម៉ោង​ជិត​៣ រសៀល​​ថ្ងៃ​ទី​២០ ​កញ្ញា​ គឺ​សមាជិក​ម្ចាស់ផ្ទះ​របស់​ឈ្មោះ​ស្រូល បាន​នាំ​គ្នា​រុះរើ​ផ្ទះ​បាន​ប្រមាណ​ជាង​៣០​ភាគរយ​ហើយ​ គឺជា​ប្រភេទ​ផ្ទះ​ឈើ​ពី​ខ្នង​ក្បឿង​។​ ដោយ​ម្ចាស់ផ្ទះ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ព្រមទាំង​សមត្ថកិច្ច​បាន​បន្ត​នាំ​គ្នា​រុះរើ មក​ដាក់​នៅ​កន្លែង​ដី​ទំនេរ​មួយ​ដុំ​ហើយ​ម្ចាស់ផ្ទះ​និង​រក​ទីតាំង​ថ្មី​នៅ​ឆ្ងាយ​ពី​ច្រើន​ទន្លេ​ដើម្បី​សាងសង់​ផ្ទះ​ហ្នឹង​មាន​សុវត្ថិភាព​ ។

​សូម​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០២២​កន្លង​ទៅ ​នៅ​ទីតាំង​ដដែល​នេះ ច្រាំង​ទន្លេ​បាន​បាក់​មក​កល់និង​ដល់​ផ្ទះ​របស់​បងប្អូន​ខ្មែរឥស្លាម​ឈ្មោះ​សុះ បាន​រុះរើ​យក​ទៅ​សាងសង់​នៅ​កន្លែង​ផ្សេង​។​ ហើយ​ទីតាំង​ដែល​បាក់​ច្រាំង​នេះ​ប្រសិនបើ​ថ្នាក់លើ​មានការ​គិតគូរ​រៀបចំ​បើក​ខ្សាច់​ដាក់​ទប់​ច្រាំង​ទន្លេ​ដូច​នៅ​ចំណុច​កំ​កំពុង​ឫស្សី ឃុំ​ជី​រោទិ៍​​ទី​១​នោះ​ គឺ​មិន​មាន​បាក់​បន្ត​ទៀត​ទេ​ ។

លោក​មេឃុំ​បឹង​ព្រួល​បញ្ជាក់​ថា ​ប្រសិនបើ​គ្រោះ​ធម្មជាតិ​បាក់​ច្រាំង​បន្ត​ចូល​មក​ទៀត​ចម្ងាយ​៥០​ម៉ែត្រ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​មិន​ខាន ​។ ​តែបើ​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់ស្ដែង​ច្រើន​ទន្លេ​មិន​អាច​បាក់​ជ្រៅ​បន្ត​ទៀត​ឡើយ​ ។ អាជ្ញាធរ​មូលដ្ឋាន​តែងតែ​គិតគូរ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ ​ដូច​ជា​ករណី​នេះ​ជាដើម​គឺ​រាយ​ការ​ជូន​ទៅ​ថ្នាក់លើ​ដើម្បី​យក​អំណោយ​ចាយ​ជូន​ដល់​គ្រួសារ​រង​គ្រោះ​ដោយ​ធម្មជាតិ​ផ្ទះ​របស់​ឈ្មោះ​ស្រូល​។

ចំណែក​លោក​សយ ទូច​ អភិបាលស្រុក​ក្រូចឆ្មារ​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​តាម​ដង​ទន្លេ​ក្នុងស្រុក​ក្រូចឆ្មារ​មិន​ទាន់​មានផ្ទះ​របស់​ប្រជាពលរដ្ឋ​ណាមួយ​ ត្រូវ​យារយី​ដោយ​ការ​បាក់​ច្រាំង​ទន្លេ​នៅឡើយ​ទេ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ