រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសមុននេះថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញានេះ ត្រូវលក់ក្នុងតម្លៃ៤,៧៥០រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤,៨៥០ រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

សូមបញ្ជាក់ថា តម្លៃប្រេងសាំងសប្តាហ៍មុនមានតម្លៃ ៤.៦០០ រៀលក្នុង១លីត្រ ហើយចំពោះប្រេងម៉ាស៊ូតវិញមានតម្លៃ ៤,៧៥០ រៀលក្នុង១លីត្រ ។

គូសបញ្ជាក់ផងដែរថា បើផ្អែកតាមតម្លៃនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នា២០២៣ គឺត្រូវលក់ក្នុងតម្លៃ ៥,០១៧រៀលលីត្រសម្រាប់សាំងធម្មតា និងតម្លៃ ៥,១១៧ រៀលលីត្រ សម្រាប់ប្រេងម៉ាស៊ូត ។ ប៉ុន្តែដើម្បីជួយសម្រួលទៅដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រឹងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ដុល្លារលីត្រវិញ ៕


ចែករំលែកព័តមាននេះ