ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឌុប​​កូន​និង​មាន​លុយ​ជាប់​ខ្លួន​ជិត​៥០​ម៉ឺន​បាត ស្រាប់តែ​ជួបគ្រោះ​អកុសល​​តាម​ផ្លូវ​ជាតិ​លេខ​៥

7 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​ធុន​ធំ​សណ្តោងរ៉ឺ​​ម៉កបើក​លឿ​នស្រាប់តែ​បែក​កង់​មុខ​រ៉េ​ចង្កូត​ទៅ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ រថយន្ត​ធុន​ធំ​សណ្តោងរ៉ឺ​​ម៉កបើក​លឿ​នស្រាប់តែ​បែក​កង់​មុខ​រ៉េ​ចង្កូត​ទៅ​បុ.ក​​ម៉ូតូ​​មួយគ្រឿង​ជិះគ្នា​២នាក់​ម្តាយ​និង​កូន បណ្តាលឱ្យ​​​​​ស្ត្រីជា​ម្តាយ​ស្លា.ប់នៅនឹង​កន្លែង​កើតហេតុ​ ចំណែក​​កូនប្រុស​របួសធ្ងន់​ ហើយ​នៅកន្លែងកើតហេតុ ​​គេឃើញ​មាន​វ៉ា​លី​១​មាន​ខោអាវ​និ​ង​​កាបូប​តូច​ ក្នុងនោះ​​មាន​លុយ​បាត​​ចំនួន​៥​ខ្ទាស់​ (​ជិត​៥០​ម៉ឺន​បាត​) និង​ខ្សែ​កមាស​​ចំនួន​២​ខ្សែ​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ជា​របស់​ជនរងគ្រោះ​។​

​ហេតុការណ៍​ខាងលើនេះ​បាន​​កើតឡើង​​កាលពី​​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​ តាម​ផ្លូវជាតិ​លេខ​៥ ​ស្ថិត​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​។

​ជនរងគ្រោះ​ទាំង​២នាក់ម្តាយ និង​កូន​ខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ ជិះ​​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ​ពាក់​ផ្លា​ក​លេខ​ បន្ទាយ​មាន​ជ័យ​ 1Z-6300​ ​។ ចំណែក​​រថយន្ត​ធុន​ធំ​​ម៉ាក​​ហ៊ី​យ៉ាន់​ដាយ​ ​ពាក់ផ្លា​ក់​លេខ​ AT22-32019​ ​សណ្តោងរ៉ឺ​ម៉ក​សម្រាប់​ដឹក​ថៃ​ ពាក់​​ស្លាក​​​លេខ ​កណ្តាល​ 4A-0322 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។​

អ្នក​ឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា ​​មុនពេលកើតហេតុ គេឃើញ​ស្ត្រី​ម្នាក់​បាន​ជិះម៉ូតូ​​មួយគ្រឿង​​ឌុ​ប​កូនប្រុស​ និង​វ៉ា​លី​១​ ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ ​ស្រាប់តែ​​មាន​រថយន្ត​ធុន​ធំ​មួយគ្រឿង ​បើកបរ​​ក្នុងល្បឿនលឿន​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ ហើយ​បែ.ក​កង់​រ៉េ​ចង្កូត​មក​ខាងឆ្វេង​​ក៏​​បុ.ក​​ម៉ូតូជនរងគ្រោះយ៉ាង​ពេញទំហឹង ​បណ្តាលឱ្យ​​ស្លា.ប់​​ស្ត្រី​ជា​ម្តាយ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​​កូនប្រុស​របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​អូរ​ជ្រៅ​បាន​មក​សម្រួល​ចរាចរណ៍​និង​ធ្វើការ​វាស់វែង​បាន​បញ្ជាក់​ថា​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​ដោយ​រថយន្ត​ធុន​ធំ​បើកបរ​លឿន​បែក​កង​មុខ​ខាងឆ្វេង​បណ្តាល​រ៉េ​ចង្កូត​ទៅ​បុក​អ្នក​ជិៈ​ម៉ូតូ​បណ្តាល​ស្លាប់​ម្នាក់​ជា​ស្ត្រី​និង​កូនប្រុស​របួសធ្ងន់​ដែល​មាន​វ៉ា​លី​១​មាន​ខោអាវ​ និ​ងកាបូប​តូច​ក្នុងនោះ​​មាន​លុយ​បាត​ចំនួន​​៥​ខ្ទាស់​ ​ជិត​៥០​ម៉ឺន​បាត​ និង​ខ្សែ​ក​​មាស​២​ខ្សែ​ ​ព្រមទាំង​​សម្ភារៈ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​រក្សា​ទុក​​ប្រគល់​ជូន​សាច់ញាតិ​របស់ជនរងគ្រោះ​ពេល​មក​ទទួលយក​ស.ព ។ ចំណែក​រថយន្ត​ធុន​ធំ​និង​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ដើម្បី​អនុវត្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ