ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលម៉ិញនេះ អ្នកយកព័ត៌មានបាននាំគ្នាធ្វើដំណើរទៅកាន់តំបន់មួយកន្លែង នៅប្រាសាទគូម៉ាព្រហ្ម ដែលមានទីតាំងស្ថិតនៅផ្លូវ Ban Kluai-Sai Noi ក្នុងឃុំ Phimonrat ស្រុក Bang Bua Thong ខេត្ត Nonthaburi ព្រោះតែមានពិធីបូជាមួយ ដោយមានមហាជនថៃជាច្រើននាក់នាំគ្នាសម្រុកទៅសុំលេខឆ្នោតនៅរូបសំណាក់ «គូម៉ាព្រហ្ម» ដែលមានមុខ៤ និងដៃ៨ ។ ក្នុងនោះគេក៏ឃើញថា មានមនុស្សល្បីៗនៅក្នុងឧស្សាហកម្មកម្សាន្ត ដូចជា ៖ Emmy Amonwan, Torfun, Ainatcha (Torfun Maxim) និង Khun Fongbeer ព្រមទាំងព្រះសង្ឃដ៏ល្បីឈ្មោះ ហ្លួង ផូប៉ា នៃវត្តពន្លឺ ខេត្តនគរធំ ក៏បានចូលរួមពិធីនេះផងដែរ។

នេះបើតាមដឹង «គូម៉ាព្រហ្ម» នៅប្រាសាទនេះ គឺជារូបសំណាកដែលមានកម្ពស់៨ទៅ៩ម៉ែត្រ មានដៃ៨ និងមុខ៤ ដែលជារូបសំណាកដំបូងគេនៅប្រទេសថៃ និងធំជាងគេក្នុងពិភពលោក ហើយរូបសំណាក់នេះ ត្រូវបានរៀបចំធ្វើរួចរាល់ និងបិទបញ្ចប់កាលពីឆ្នាំមុន។

មិនត្រឹមតែប៉ុណ្ណោះ មានស្ថាបនិកម្នាក់ នៃចេតិយ Kumara Brahma ត្រូវបានគេដឹងថា នាងគឺជាអ្នកជំនួញវ័យក្មេងជនជាតិថៃម្នាក់ ទើបតែឈ្នះឆ្នោត២ដងជាប់គ្នា តម្លៃ៦០ម៉ឺនបាត ហើយនាងក៏បានមកចូលរួមក្នុងពិធីបូជាលើកនេះផងដែរ។ ភ្លាមៗនោះ នាងបាននិយាយប្រាប់ឱ្យដឹងថា «គាត់ចាប់ផ្ដើមពីមនុស្សដែលមានជំនឿទៅលើរឿងនេះ ព្រោះក្រោយពេលសុបិនឃើញកុមារានៅដើមឆ្នាំ ដោយគាត់សុបិនឃើញកូនមានមុខ៤ ។ លុះពេលព្រឹកឡើង គាត់គិតអ្វីមិនចេញ ទើបគាត់សម្រេចចិត្តថា នឹងទៅប្រឹក្សាជាមួយសាស្ត្រាចារ្យហែមរាជតែម្ដង»។

នាងបន្តថា «មិនតែប៉ុណ្ណោះ កាលនោះ អាជីវកម្មរបស់គាត់ហាក់ដូចជាមិនសូវល្អនោះទេ កាន់តែដុនដាបទៅៗតែម្ដង ហើយនៅពេលនោះគាត់មិនដឹងថា តើត្រូវសាងសង់វាឡើងយ៉ាងដូចម្ដេចនោះទេ0x017d7។ ប៉ុន្តែក្រោយមក ក៏មានអតិថិជន ជាជនជាតិចិនជាច្រើននាក់ បានមកជួល និងថ្វាយព្រះភ្លើងជាមួយគាត់។ ដូច្នេះគាត់ក៏បានគិតថា បើកូនដែលគាត់សុបិនឃើញនោះ ចង់ឲ្យគាត់សាងសង់ប្រាសាទឱ្យនោះ កូនត្រូវតែជួយគាត់»។

នាងបន្តទៀតថា «អ្វីដែលគាត់គិត វាត្រូវបានសម្រេចដូចដែលបាននិយាយពិតមែន ដោយនៅថ្ងៃនោះ គាត់មានបំណងមកធ្វើពិធីបូជា និងសច្ចាប្រណិធាន ព្រោះគាត់ក៏ទទួលបានលាភសំណាងពីកូនមួយនេះដែរ។ ដោយគាត់បានឈ្នះឆ្នោតចំនួន២ដងជាប់ៗគ្នា គឺ 600,000បាត សរុបចំនួន1,200,000បាត។ គាត់ជឿលើ «គូម៉ា» តែមិននឹកស្មានថា គាត់នឹងក្លាយជាព្រហ្មគូម៉ានោះទេ។ ប៉ុន្តែគាត់យល់សុបិនឃើញកូនមុខបួន ទើបគាត់ទៅប្រឹក្សាជាមួយអាចារ្យហែមរាជ ដូច្នេះហើយទើបបង្កើតកូនមានមុខ៤ ដៃ៨ ដើម្បីធ្វើឱ្យគ្រប់គ្នាមានលុយកាក់បានច្រើន ទៅសុំការងារធ្វើ បានការងារធ្វើភ្លាម ទៅសុំលុយ បានលុយចាយភ្លាម ជាពិសេសបើទៅថ្វាយបង្គំហើយ គ្រប់គ្នានឹងក្លាយជាអ្នកមានភ្លាមៗ មិនទុកចាំស្អែកឡើយ»។

ចំណែកសាស្ត្រាចារ្យ ហែមរា ព្រះយ៉ាកបូរាផាទេព រាសា និងព្រះគ្រូភិម បាណន់ សេដ្ឋីមហាលាភ បាននិយាយប្រាប់ឱ្យគ្រប់គ្នាដឹងថា «កុមារ៉ាមុខបួន កើតចេញពីម្ចាស់ជាអ្នកបង្កើតវា ហើយយល់សុបិនថា គូម៉ា មុខបួន និងសុបិនចង់បង្កើតវាឡើង។ ដូច្នេះ ខ្ញុំបានទូរស័ព្ទទៅពិគ្រោះយោបល់ពីអ្វីដែលខ្ញុំគួរធ្វើ និងសំណង់ប្រភេទណាដែលខ្ញុំចង់សាងសង់ បន្ទាប់មកខ្ញុំក៏បានបង្កើតវានៅតំបន់ទីនេះតែម្ដង។

អាចារ្យហែម រាជ ដែលជាអ្នកមើលការខុសត្រូវគ្រប់បែបយ៉ាងទាំងសំណង់ គ្រឿងបូជា ក៏បាននិយាយដែរថា បើអ្នកណាដែលដើរ ឬមួយជិះឆ្លងកាត់ ក៏អាចមកធ្វើបុណ្យរួមគ្នាបានដែរ សុំតាមបំណងនៅចំពោះមុខព្រះអង្គ។

ក្រោយមក គេនាំគ្នាសង្កេតមើលឃើញថា ចាប់តាំងតែពីថ្ងៃសម្ពោធប្រាសាទនេះមក គឺមានមនុស្សជាច្រើននាក់សម្រុកមកគោរពបូជារូបសណាក់នេះ ហើយក៏មានអ្នកឈ្នះឆ្នោតច្រើនណាស់ដែរ។ ចំណែកប្រាសាទមួយនេះ បើគិតថវិការសម្រាប់សាងសង់ប្រាសាទវិញ គឺមានចំនួនប្រមាណ៥លានបាតឯណោះ។ ហើយបើអ្នកណាចង់ធ្វើសក្ការៈ អាចប្រើធូប៥ដើម ធូប៧ដើម ឬធូប៩ដើមក៏បាន ហើយក៏មានបុគ្គលិកនៅកន្លែងប្រាសាទ នឹងរៀបចំអុជធូប ព្រមដុតទាំងទៀនឱ្យ។

រីឯការបូជាវិញ កុមារគូម៉ារ៉ា ភាគច្រើន មិនថ្វាយបង្គំដោយការដាក់សាច់ឡើយ ជាចម្បងគេតម្រូវឱ្យដាក់ ចេក ផ្លែឈើ សិប្បនិម្មិត និងទឹកក្រហម ឬក៏មាននរណាម្នាក់អាចមកបរិច្ចាគជាប្រដាប់ប្រដាក្មេងលេងក៏បានដែរ។

គួរឱ្យដឹងផងដែរថា រូបសំណាក់ព្រះគូម៉ារ៉ា មុខ៤ ដៃ៨ នេះដែរ មានកម្ពស់ប្រហែល៨ទៅ៩ម៉ែត្រ ដែលត្រូវបានគេចាត់ទុកថា មានរាងធំជាងគេនៅលើពិភពលោក តាំងពីធ្លាប់ទៅប្រទេសជាច្រើន៕ ដោយ ៖ សុភា ដានេត
ចែករំលែកព័តមាននេះ