ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង​ពលរដ្ឋ​មានលំនៅ​​ក្នុង​សង្កាត់​លេខ​២និង​​​លេខ៤ត្រូវ​រុះរើ​សំណង់​មិន​រៀបរយ​​ចេញ​

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ស កក្កដា អភិបាល​ក្រុងព្រះសីហនុបានឱ្យដឹង​ថា ដើម្បី​រៀបចំ​សោភ័ណ​ភាព​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុងព្រះសីហនុ​, រដ្ឋបាល​ក្រុងបាន​ជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់របៀបរៀបរយ តាម​បណ្ដោយ​ផ្លូវ​លេខ​៨០០ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ស កក្កដា អភិបាល​ក្រុងព្រះសីហនុបានឱ្យដឹង​ថា ដើម្បី​រៀបចំ​សោភ័ណ​ភាព​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុងព្រះសីហនុ​, រដ្ឋបាល​ក្រុងបាន​ជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​សណ្តាប់ធ្នាប់របៀបរៀបរយ តាម​បណ្ដោយ​ផ្លូវ​លេខ​៨០០ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ​២ និង​សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០០ បាន​ជ្រាប​ថា​៖ កន្លង​មក ​រដ្ឋបាល​ក្រុងព្រះសីហនុ សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០០ បាន​សាងសង់​ផ្ទះ សំយ៉ាប របង ស្លាក​សញ្ញា និង​ដាក់​តាំង​លក់ដូរ​សម្ភារ​ផ្សេង​ៗ រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​។

ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព សណ្តាប់ធ្នាប់​ទីក្រុង​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ រដ្ឋបាល​ក្រុង​ព្រះសីហនុ​នឹង​ចាប់ផ្ដើម​ធ្វើការ​វាស់វែង​កំណត់​ចំណី​ផ្លូវ​លេខ​៨០០ ឱ្យ​ស្រប​ទៅ​តាម​ប្លង់​ប្រព័ន្ធ​សុរិ​យោដី ចាប់ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ ទន្ទឹម​នឹង​នេះ រដ្ឋបាល​ក្រុងព្រះសីហនុ សូម​ធ្វើការ​ណែ​នាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាម​បណ្តោយ​ផ្លូវ​នេះ ត្រូវ​រុះរើ​សំណង់​មិន​រៀបរយ និង​ជញ្ជូន​សម្ភារ​របស់​ខ្លួន ចេញពី​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ក្នុង​រយៈពេល​១៥​ថ្ងៃ បន្ទាប់​ពី​ធ្វើការ​វាស់វែង និង​កំណត់​ព្រំ​ចំណី​ផ្លូវ​រួច​។

ផុត​កាលកំណត់ រដ្ឋបាល​ក្រុងព្រះសីហនុ នឹង​ចាត់វិធានការ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​ខូចខាត និង​បាត់បង់​សម្ភារ​ឡើយ​។ អាស្រ័យ​ដូចនេះ រដ្ឋបាល​ក្រុង​សង្ឃឹម និង​ជឿជាក់​ថា​ប្រជា​ពលរដ្ឋ ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៨០០ ក្នុងភូមិ​សាស្ត្រ​សង្កាត់​លេខ ២ និង​សង្កាត់​លេខ ៤ ចូលរួម​សហការ​ក្នុង​ការ​រៀបចំ​សោភ័ណ​ភាព​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​ក្រុង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ