សម្តេចធិបតីចូលរួមមហាសន្និបាត UN លើកទី៧៨ នៅអាមេរិក ជាលើកដំបូង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ កញ្ញា បានដឹកនាំគណៈប្រតិភូ…
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ កញ្ញា បានដឹកនាំគណៈប្រតិភូ…
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ កញ្ញា បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញចូលរួម«មហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកជាលើកដំបូង ក្រោយចូលកាន់តំណែង ។ សម្តេចធិបតីអញ្ជើញទៅចូលរួមកិច្ចនៅ UN ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣ ។
គួររំលឹកថា នេះជាដំណើរចេញបំពេញការងារនៅក្រៅប្រទេសលើកទី៣ហើយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដោយដំណើរបំពេញការងារដំបូងនៅឥណ្ឌូនេស៊ី និងលើកទី២ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ខណៈដំណើរទស្សនកិច្ចទាំង៣លើករបស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងខែតែមួយ ពោល គឺកញ្ញានេះតែម្ដង ។
យោងតាមក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក ៖ ជំរុញ សកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាពវិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា» ។
ក្នុងនោះ ខ្លឹមសារនៃសុន្ទរកថា របស់សម្តេចធិបតី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនឹងផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួនបី រួមមានបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបដិវត្តកម្មនៃគោលដៅអភិវឌ្ឍន៍ ដោយចីរភាព (SDGs) ។
ជាមួយគ្នានោះ សម្ដេចធិបតីក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក ។ ហើយនឹងមានការជួបជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះ ។
ជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទីរបស់សហរដ្ឋអាមេរិកក៏ត្រូវបានរំពឹងនឹងកើតឡើងនៅអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កផងដែរ ៕
ចែករំលែកព័តមាននេះ