ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំពង្រឹង​ប្រសិទ្ធភាព​អភិបាលកិច្ច​ល្អ​នៃ​កិច្ច​​​អភិរក្ស ​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

1 ឆ្នាំ មុន

ខេត្ត​សៀម​រា​ប ៖ ឆ្លៀត​ក្នុង​ឱកាស​ដ៏​មមារញឹក​ក្នុង​កិច្ចប្រជុំ​​នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក ​នាទី​ក្រុង​រី​យ៉ា​ដ ប្រទេស​សា​អូ​ឌី​អា​រ៉ា​ប៊ីត លោក ហង់ ពៅ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា, លោក…

ខេត្ត​សៀម​រា​ប ៖ ឆ្លៀត​ក្នុង​ឱកាស​ដ៏​មមារញឹក​ក្នុង​កិច្ចប្រជុំ​​នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក ​នាទី​ក្រុង​រី​យ៉ា​ដ ប្រទេស​សា​អូ​ឌី​អា​រ៉ា​ប៊ីត លោក ហង់ ពៅ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា, លោក ផា​ន់ ណា​ឌី រួម​ជាមួយ​ប្រតិភូ​ដែល​មាន​លេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ​និង​សំបូរ​ព្រៃ​គុក បាន​ចូល​ជួប​ប្រជុំ​ការងារ​ជាមួយ លោក Lazare Eloundou Assomo ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​នៃ​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ពិភាក្សា​អំពី​ការ​សម្រប​សម្រួល​នានា​ក្នុង​ការ​ត្រៀម​រៀបចំ​សន្និសីទលើក​ទី​៤​នៃ​អន្តររដ្ឋាភិបាល​អំពី​អង្គរ​ដែល​នឹង​ប្រព្រឹត្ត​ នា​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​ធំ​របស់​អង្គការ​យូ​ណេ​ស្កូ នាទី​ក្រុង​ប៉ា​​រី​ស ប្រទេស​បារាំង​ ។

សន្និសីទ​អន្ត​រដ្ឋាភិបាល​នេះ​ រៀបចំ​ឡើង​ដើម្បី​កំណត់​នូវ​គោ​លន​យោ​បាយ និង​ទិស​ដៅ​សកម្មភាព​នានា​​សំដៅ​ពង្រឹង​ប្រសិទ្ធភាព​អភិបាលកិច្ច​ល្អ​នៃ​កិច្ច​អភិរក្ស ​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រម​ណីយដ្ឋាន​អង្គរ​ និង​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​ ។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ត្រូវ​បាន​ប្រារព្ធ​ឡើង​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៣ នាទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុនលើក​ទី​២ នៅ​ឆ្នាំ​២០០៣ នាទី​ក្រុងប៉ារីស ប្រទេស​បារាំង និង​លើក​ទី​៣ នៅ​ឆ្នាំ ២០១៣ ប្រទេស​កម្ពុជា​។​  នៅ​ឆ្នាំ​២០១៩ គណៈកម្មាធិការ​នេះ​ ត្រូវ​បាន​ពង្រីក​សមត្ថកិច្ច​បន្ថែម​ដល់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ដោយ​ប្តូរ​ឈ្មោះ​ថា គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ​និង​សំបូរ​ព្រៃ​
គុក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ