ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ហា​យ​ឡែន​ឌ័​រ បុកជាមួយ​ឡាន​ឡិច​​ស៊ី​RX.400h​ ​ក្រឡា.ប់​ផ្ងា​រ​ជើង នៅ​ចំណុចផ្លូវ​វាង​ក្រុង​

1 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​​មួយគ្រឿង​ម៉ាក​ហា​យ​ឡិន​ឌ័​រ បត់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​ម៉ាក​​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​​មួយគ្រឿង​ម៉ាក​ហា​យ​ឡិន​ឌ័​រ បត់​មិន​ប្រយ័ត្ន​ត្រូវ​បាន​រថយន្ត​ម៉ាក​​ឡិច​ស៊ី​ RX.400h​ បុ.ក​ បណ្តាល​ឱ្យក្រឡា.ប់ផ្ងា​រ​ជើង​របួសធ្ងន់​ស្រាល​២​នាក់​ កាលពី​​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​ នៅ​ផ្លូវ​វាង​ក្រុង​ស្ថិត​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹងថា​ នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​រថយន្ត​ហា​យ​ឡិន​ឌ័​រ ពាក់​ស្លាក​លេខ ​សៀមរាប​ 2B-5855​ បាន​បើក​ឆ្លងផ្លូវ​ពី​ត្បូង​មក​ជើង​ ហើយ​មាន​រថយន្ត​​ម៉ាក​ឡិច​ស៊ី​ស​ RX.400h​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BV-4178​ បាន​បើកបរ​តាម​ផ្លូវជាតិ​លេខ​គន្លង​ខាងស្តាំ​ដៃ​​ ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​បាន​បុ.ក​ពីក្រោយ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឱ្យ​រថយន្ត​ឡិច​​ស៊ី​ស​រ៉េ​ចង្កូត​ទៅ​បុ.ក​បង្កាន់ដៃ​ដាច់​ក្រឡា.ប់ផ្ងារ​​ជើង​ និង​រថយន្ត​ហា​យ​ឡែន​ឌ័​របុ.ក​ចូល​ផ្ទះល​ក់​អីវ៉ាន​ចាប់ហួយ បណ្តាលឱ្យ​បុរស​២នាក់​​របួសធ្ងន់​ស្រាល​ ​ត្រូវ​បានគេ​ដឹក​យកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គេ​​ឃើញវត្ត​​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​គ​របាល​ខេត្តបន្ទាយមានជ័យ បានចុះ​មក​​ដល់​​កន្លែងកើតហេតុ​ភ្លាម​ៗ​ ដើម្បី​​សម្រួល​ចរាចរណ៍ និង​​ធ្វើ​​ការ​វាស់វែង​ បាន​​ប្រាប់​ឱ្យ​ដឹង​​ថា មូលហេតុ​គ្រោះ​កើតឡើង​បង្ក​ដោយ​រថយន្ត​ហា​យ​ឡិន​ឌ័​របើក​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ហើយ​រថយន្ត​ឡិច​​ស៊ី​ស​បើក​លឿន​បាន​បុ.ក​ពេញទំហឹង​ បណ្តាល​ឱ្យ​​រង​របួស​បុរស​​ចំនួន​​២​នាក់ ត្រូវ​បាន​សង្គ្រោះ​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​ជាមួយ​រថយន្ត​ឡិច​​ស៊ី​សមាន​ប្រពន្ធ​កូន​៣​ទៅ​៤​នាក់ ​ហើយ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​រថយន្ត​ឡិច​​ស៊ី​ស​ខូចខាត​ស្ទើ​រ​ទាំងស្រុង​ និង​រថយន្ត​ហា​យ​ឡិន​ឌ័​រក្រពិត​គូ​ថ​ក្រោយ ។ ក្រោយ​​វាស់វែង​ហើយ រថយន្តទាំង​​២គ្រឿង​​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក ដើម្បី​​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោកនៅពេលក្រោយទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ