ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ​ ​ដួ.ល​ស្លា.ប់​ក្នុង​បន្ទប់ទឹក

10 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ​ស្រាប់​ផង ហើយ​​ស្ត្រីរងគ្រោះ​​​១រូបនេះ​​ចូល​ចិត្ត​ផឹក​ស្រាស​

​រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​មាន​ជម្ងឺ​ប្រចាំ​កាយ​ស្រាប់​ផង ហើយ​​ស្ត្រីរងគ្រោះ​​​១រូបនេះ​​ចូល​ចិត្ត​ផឹក​ស្រាស​ញឹក​ញ​ប់​ថែម​ទៀត ក៏​បាន​ដួល​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជយ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​៣០២៣ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លា.ប់​នោះ​ឈ្មោះ​សាន ស្រី​មុំ អាយុ​៣៥​ឆ្នាំ ភូមិ​ព្រៃ​តា​ឃ្លាំង ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។ ​ស្ត្រីរងគ្រោះ​​មាន​ជម្ងឺ​ប្រចាំ​កាយ​ហើយ​ក៏​ចូល​ចិត្ត​ផឹក​ស្រាស​ថែម​ទៀត​ផង​ ។​ ដោយឡែក​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា​ ​ស្ត្រីរងគ្រោះ​​បាន​ដេក​នៅ​ជាមួយ​ប្ដី​ជា​ធម្មតា លុះ​រហូត​ដល់​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ​ស្ត្រីរងគ្រោះ​បាន​ក្រោក​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ម្នាក់ឯង ហើយ​ប្ដី​បានឮ​ស្នូរ​គាត់​ដួល​នៅ​ក្នុង​បន្ទប់​ដែរ​ប៉ុន្តែ​ប្ដី​អត់​ចាប់អារម្មណ៍​តាម​ទៅ​មើល​ឡើយ ដោយសារ​តែ​កន្លង​មក​ប្រពន្ធ​តែងតែ​ផឹកស្រា​សរួច​ចូល​ដេក​នៅ​ក្នុង​បន្ទប់​ទឹកជា​ទម្លាប់​ញឹកញាប់​ទៅ​ហើយ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ព្រឹក​ឡើង​ប្ដី​ក៏​អត់​បាន​ចូល​ទៅ​មើល​ដែរ​ដោយ​នឹក​ស្មានថា​ប្រពន្ធ​កំពុង​ដេក​លក់​ដូច​រាល់ដង ហើយ​ក៏​រៀបចំ​ខ្លួន​ទៅ​ប្រចាំការ​នៅ​ឯ​បន្ទាយ​យោធា​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ​នោះ​ដែរ ព្រោះ​គាត់​ជា​មន្ត្រី​យោធា ។​ រហូត​ដល់​ពេល​កើតហេតុ​ក្រោយ​ត្រឡប់​មក​ពី​ធ្វើការ​វិញ ​ទើប​ចូល​ទៅ​មើលឃើញ​ប្រពន្ធ​ដេក​ស្លា.ប់​បាត់​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថា​ស្លា.ប់​តាំងពី​ពេល​ណា​នោះ​ឡើយ ។​

បន្ទាប់​មក​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​បឋម​ និង​រាយការណ៍​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័្ច​យ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ