- ភ្នំពេញ
ពេលគ្រប់គ្នាឃើញទំហំដែលមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងអំពីការនាំចេញបង្កងកណ្តូប ឬបង្កងប៉ាក ត្រឹម៤៥គ.ក សាធារណៈជនមួយចំនួននាំគ្នាសើច ។ ប៉ុន្តែកុំភ្លេចថា បើគ្មានបរិមាណតិចនេះ…
ពេលគ្រប់គ្នាឃើញទំហំដែលមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងអំពីការនាំចេញបង្កងកណ្តូប ឬបង្កងប៉ាក ត្រឹម៤៥គ.ក សាធារណៈជនមួយចំនួននាំគ្នាសើច ។ ប៉ុន្តែកុំភ្លេចថា បើគ្មានបរិមាណតិចនេះ…
ពេលគ្រប់គ្នាឃើញទំហំដែលមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងអំពីការនាំចេញបង្កងកណ្តូប ឬបង្កងប៉ាក ត្រឹម៤៥គ.ក សាធារណៈជនមួយចំនួននាំគ្នាសើច ។ ប៉ុន្តែកុំភ្លេចថា បើគ្មានបរិមាណតិចនេះ បើកផ្លូវនៅពេលនេះទេក៏គ្មានបរិមាណរាប់តោនអនាគតដែរ ។
ការនាំចេញបង្កងកណ្តូបនេះ ត្រូវបានគេដឹងថា បាននាំចេញទៅកាន់ប្រទេសចិន តាម យន្តហោះដែលការនាំចេញនេះ គឺជាការនាំចេញសត្វបង្កងរស់ជាលើកដំបូងបំផុតរបស់ កម្ពុជា ។ នេះជាការនាំចេញសាកល្បង ដោយផលិតផលបង្កងកណ្តូបនេះត្រូវបានវេចខ្ចប់យ៉ាងប្រយ័ត្នប្រយ៉ែងខ្ពស់បំផុត ដើម្បីធ្វើយ៉ាងណាអោយបង្កងដែលនាំចេញ គឺរស់ ដោយ បង្កងមួយក្បាលត្រូវរុំប្ល៉ាស្ទិក១ និងដាក់អុកស៊ីសែនគ្រប់គ្រាន់ ហើយនៅក្នុងមួយប្រអប់គេអាចដាក់បង្កងនេះមានចំនួន១៥គ.ក ប៉ុណ្ណោះ ។ ប៉ុន្តែសាធារណៈជនមួយចំនួននៅពេល ដែលទទួលព័ត៌មាននេះដំបូងបែរជានាំគ្នាសើច ដោយសារបរិមាណវាតិចពេក ។ ទន្ទឹមនោះ ក៏មានអ្នកបញ្ចេញទស្សនៈលេងសើចបង្កប់ការរិះគន់ជាច្រើនផងដែរ ។
សើច ឬយំ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សូមចាំថា ប្រសិន បើគ្មានការនាំចេញដែលជាការចាប់ផ្តើមបែបនេះទេនោះក៏នឹងគ្មានការនាំចេញនៅក្នុងបរិមាណច្រើននៅពេលអនាគតដែរ ។ ប៉ុន្តែខ្លាចតែការនាំចេញនេះ គឺជាចំណុចចាប់ផ្តើម ហើយក៏ជាចំណុចបញ្ចប់ ។ ដូច្នេះសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហានេះឲ្យបានច្បាស់លាស់ ហើយក៏ត្រូវតាមដានដំណើរវិវត្តន៍ទៅមុខនៃគម្រោងនេះ ដើម្បីអោយបរិមាណនៃការនាំចេញវាមានវឌ្ឈនភាពរបស់វា ។
ការនាំចេញនៅពេលនេះ បានតែ៤៥ គ.ក ប៉ុន្តែនៅដំណាច់ឆ្នាំបើបង្កងកណ្តូបនេះអាចត្រូវ បាននាំចេញកើនឡើងដល់ ៤៥០ គ.ក ហើយការនាំចេញចេះតែកើនឡើងជាបន្តបន្ទាប់ នោះពិតជាសមិទ្ធិផលធំធេងណាស់ នៅក្នុងការបើកអាជីវកម្មវារីវប្បកម្មនៅកម្ពុជាបន្ថែមទៀត ។ ប៉ុន្តែយើងសង្ឃឹមថា អ្នកដែលពាក់ព័ន្ធនឹងមិនអោយព័ត៌មាននេះកប់ស្ងាត់បាត់ ឈឹងនោះទេ ។ អ្នកជំនាញនឹងតាមដាន រកហេតុរកផលឲ្យបានច្បាស់លាស់ធ្វើយ៉ាងណាកុំអោយបរិមាណនៃការនាំចេញបង្កងកណ្តូបនេះបានត្រឹមតែ៤៥ គ.កនេះ ។
ជាការពិត វារីវប្បកម្មកម្ពុជាកន្លងមក គឺធ្លាប់បាននាំចេញផលិតផលមួយចំនួនទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ជាពិសេស គឺប្រភេទត្រីដំរីរស់ និងបង្គាក្រៀមទៅជប៉ុន សិង្ហបុរី និងគោលដៅមួយចំនួនជាដើម ។ ក្រៅពីផលិតផលទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងកាលពីប៉ុន្មានថ្ងៃមុនថា ផលិតផលជលផលកម្ពុជាដែលអាចនាំចេញបានផ្សេងទៀត គឺមានអន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ដោយមានបរិមាណនាំចេញសរុប១០ តោនត្រូវបាននាំចេញ ។
ក្រសួងបានអះអាងថា ការនាំចេញជើងដំបូងនេះ គឺជាជោគជ័យមួយជំហាន និងថានៅមានការងារច្រើនទៀតដែលត្រូវធ្វើដោយការងារអាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យកំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន ។
ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅ ពង្រឹង និងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន ។ នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើងការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន ចំណែកវារីវប្បករអ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរនឹងមានការងារធ្វើកាន់តែច្រើន ។
តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់ តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ។
សរុបសេចក្តីទៅកុំអាលសើច សូមរង់ចាំ ហើយមន្ត្រីដែលពាក់ព័ន្ធក៏កុំអាលអួត និងមាន មោទនភាពពីព្រោះកិច្ចការដែលរៀបរាប់ខាងលើនេះ មិនមែនជារឿងដែលងាយស្រួលត្រូវថែរក្សា និងត្រូវបំពេញនោះទេ ដោយឡែកអ្នកផលិតនៅក្នុងស្រុកយើងក៏គួរតែយល់ផងដែរ ដោយឡែកកម្មករ និងកម្មការិនីនៅក្នុងផ្នែកនេះក៏ត្រូវជួយបន្ថែមទៀត ពោល គឺបំពេញ ការងារ ដោយការទទួលខុសត្រូវខ្ពស់ ។ បើមិនដូច្នេះទេ អ្វីដែលយើងបានធ្វើនឹងបាត់បង់ ហើយ តែពេលបាត់បង់ គឺមិនងាយនឹងស្តាឡើងវិញទេ ។
ឃើញក្រសួងបង្ហាញតួរលេខនាំចេញបង្កងកណ្តូប
បង្កងកណ្ដូប ដែលពលរដ្ឋភាគច្រើនស្គាល់ថា បង្កងប៉ាកត្រូវបាននាំចេញទៅប្រទេសចិន ចំនួន៤៥គីឡូក្រាម ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បញ្ជាក់នៅព្រឹកថ្ងៃទី១៧ កញ្ញានេះថា នេះជាការនាំចេញវារីរស់លើកដំបូងទៅប្រទេសចិនតាមរយៈជើងហោះហើរ ។ ជំនួបរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យក្រសួងកសិកម្ម ត្រូវបានធ្វើឡើងមុនចុះទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោមគម្រោង CAPFish នៅរាជធានី ខេត្តចំនួន៤ រួមមានរាជធានីភ្នំពេញ កណ្តាល កំពង់ធំ និងសៀមរាប ។
កញ្ញា អ៊ឹម រចនា បានរៀបរាប់ថា បរិមាណបង្កបកណ្តូប នៅក្នុងធម្មជាតិ គឺមានចំនួនតិច រីឯតម្រូវការនៅក្នុងប្រទេសចិន គឺមានច្រើន ។ ក្នុងន័យនេះ កញ្ញាចង់បញ្ជាក់អំពីបរិមាណនៃការនាំចេញទៅចិន ស្ថិតក្នុងបរិមាណណា ដើម្បីធានាបាននូវចំនួនបង្កងកណ្តូបនេះនៅតែមានចំនួនថេរ ។ អ្នកនាំពាក្យរូបនេះបន្តថា ៖« ជើងដំបូងដែលយើងនាំចេញកាលពីម្សិលមិញនេះ គឺមានចំនួន៤៥គីឡូក្រាមទេ ។ ដោយសារតែវាជាវារីរស់ទើបតម្រូវឱ្យមានការវេចខ្ចប់យ៉ាងត្រឹមត្រូវ ។ នេះមានន័យថា។»
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា កម្ពុជាបាននាំចេញផលិតផលជលផលដែលអន្ទង់ និងកំពឹសទឹកសាបទៅចិនដោយផ្ទាល់ជាលើកដំបូង ។ អន្ទង់ទឹកសាប និងកំពឹសទឹកសាប ស្ថិតក្នុងចំណោមផលិតផលជលផលធម្មជាតិជាង១០ប្រទេស ដែលទើបទទួលបានការអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយក្រៅពីនោះមានដូចជា ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាប ២ប្រភេទ, បង្កងកណ្តូប ២ប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា ។
កម្ពុជាចាប់ផ្តើមនាំអន្ទង់ និងកំពឹសទឹកសាប ទៅចិនហើយ
កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា បាននាំចេញផលិតផលជលផល ដែលអន្ទង់ និងកំពឹសទឹកសាបទៅចិនដោយផ្ទាល់ជាលើកដំបូង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ។ «នេះជាលើកដំបូងដែលកម្ពុជានាំផលិតផលជលផលទៅកាន់ប្រទេសចិនដោយផ្ទាល់ ពីកំពង់ផែព្រះសីហនុ ឆ្ពោះទៅកាន់ផែសៀងហៃ» ។ លោក ហេង ម៉េងទី អ្នកគ្រប់ការនាំចេញរបស់ក្រុមហ៊ុន Kim Chou បានអះអាងយ៉ាងដូច្នេះ។ លោកបានបន្ថែមថា ផលិតផលនាំចេញដំបូងនេះមាន២ប្រភេទ គឺអន្ទង់ក្លាសេ និងកំពឹសទឹកសាប ដែលមានបរិមាណសរុប១០តោន ហើយរំពឹងទៅដល់សៀងហៃ នាថ្ងៃទី១៥ ឬទី១៦ ខែតុលា។
ថ្លែងប្រាប់ Xinhua ដដែល លោក ហេង ម៉េងទី បានបញ្ជាក់ថា ផលិតផលជលផលទាំងនេះ ត្រូវបានបញ្ជាទិញពីអ្នកនេសាទដែលរស់នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមានកំពង់ធំ សៀមរាប និងពោធិ៍សាត់។ ផលិតផលទាំងនេះ នឹងដាក់លក់នៅលើទីផ្សារនានាក្នុងប្រទេសចិន ដូចផលិតផលម្រេចកន្លងមកផងដែរ ។
ការនាំចេញផលិតផលជលផលដំបូងនេះ ក៏កើតឡើងស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្ថិតក្នុងទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលជាមិត្តដែកថែបផងដែរ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ