ផ្ទុះការបង្ហូរឈា.មគ្នាទៀតហើយរវាងអាហ្សែបៃហ្សង់ និងអាមេនី
អាហ្សែបៃហ្សង់-អាមេនី ៖ ប្រទេសរុស្ស៊ីអំពាវនាវកាលពីថ្ងៃទី២០កញ្ញា ឲ្យបញ្ឈប់ជាបន្ទាន់ ការបង្ហូរ
អាហ្សែបៃហ្សង់-អាមេនី ៖ ប្រទេសរុស្ស៊ីអំពាវនាវកាលពីថ្ងៃទី២០កញ្ញា ឲ្យបញ្ឈប់ជាបន្ទាន់ ការបង្ហូរ
អាហ្សែបៃហ្សង់-អាមេនី ៖ ប្រទេសរុស្ស៊ីអំពាវនាវកាលពីថ្ងៃទី២០កញ្ញា ឲ្យបញ្ឈប់ជាបន្ទាន់ ការបង្ហូរឈា.មនិងការប្រទូស្តរ៉ាយគ្នាព្រមទាំងបញ្ចប់ការសម្លា.ប់ជនស៊ីវិល ក្នុងតំបន់មានការប្រទាញប្រទង់គ្នាណាហ្គោនីការ៉ាបាក់ តំបន់ដែលអាហ្សែបៃហ្សង់ បើកការវាយលុកខាងយោធាមួយកាលពីថ្ងៃទី១៩កញ្ញា ហើយទាមទារឲ្យកងកម្លាំងស្និទ្ធអាមេនីនៅទីនោះចុះចាញ់។
ក្នុងសេចក្ដីប្រកាសមួយក្រសួងការបរទេសរុស្សុីសរសេរថា ទាក់ទិននឹងការកើនឡើងនៃការប្រទូស្តរ៉ាយគ្នាដោយអាវុធនៅណាហ្គោនីការ៉ាបាក់ យើងស្នើដល់បណ្ដាភាគីទាក់់ទិន នឹងជម្លោះនោះ បញ្ឈប់ជាបន្ទាន់ការបង្ហូរឈាមបញ្ចប់ការប្រទូស្តរ៉ាយគ្នា និងបញ្ឈប់ការបាត់បង់អាយុជីវិតជនសីុវិល។
អាហ្សែបៃហ្សង់បានបើកធ្វើកាលពីថ្ងៃទី១៩កញ្ញា ការវាយលុកថ្មីមួយនៅណាហ្គោនីការ៉ាបាក់ ៣ឆ្នាំក្រោយសង្គ្រាមលើកមុននៅតំបន់នោះ ដោយស្នើដល់កងកម្លាំងស្និទ្ធអាមេនីនៅទីនោះ ដែលមានជម្លោះចាប់តាំងពីច្រើនទសវត្សមកហើយជាមួយអាមេនីចុះចូល។ វិមានប្រធានាធិបតីអាហ្សែបៃហ្សង់ បានអំពាវនាវដល់កងកម្លាំងបំបែកខ្លួនអាមេនីនៅណាហ្គោនីការ៉ាបាក់ ឲ្យប្រគល់អាវុធជាលក្ខខណ្ឌ ចាំបាច់សម្រាប់ការចរចា។
អាហ្សែបៃហ្សង់លើកឡើងទៀតថា ក្នុងករណីមានការដាក់អាវុធ នោះការចរចាជាមួយបណ្ដាតំណាង ប្រជាជនអាមេនីនៅការ៉ាបាក់ ចាប់ផ្ដើមនៅYEVIAKH ជាទីក្រុងអាហ្សែបៃហ្សង់មួយស្ថិតនៅចម្ងាយ២៩៥គីឡូម៉ែត្រខាងលិចក្រុងបាគូ។ មុនមានការលើកឡើងបែបនេះអាជ្ញាធរការ៉ាបាក់ធ្លាប់ទាមទារឲ្យមានបទឈប់បាញ់គ្នាមួយជាបន្ទាន់និងឲ្យមានការចរចា ៕
ចែករំលែកព័តមាននេះ