ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងរីករាយ ! ចិនអនុញ្ញាតឲ្យកម្ពុជានាំផ្លែដូងស្រស់ទៅកាន់ទីផ្សារខ្លួន

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​បាន​អនុញ្ញាត​ឲ្យ​បើក​ទីផ្សារ​ដល់​កម្ពុជា​ក្នុង​ការ​នាំ​ផលិតផល​ដូង​ស្រស់​ទទួល​ដោយ​ស្តង់ដា​អនាម័យ និង​ភូ​គា​ម​អនាម័យ​រួច ដើម្បី​នាំ​ចូល​ទៅ​កាន់​ទីផ្សា​ប្រទេស​ខ្លួន ។ ការ​អនុញ្ញាត​នេះ​តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​អគ្គ​រដ្ឋបាល​គយ​ចិន​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ដូង​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ចិន​បាន​អនុញ្ញាត​ឲ្យ​បើក​ទីផ្សារ​ដល់​កម្ពុជា​ក្នុង​ការ​នាំ​ផលិតផល​ដូង​ស្រស់​ទទួល​ដោយ​ស្តង់ដា​អនាម័យ និង​ភូ​គា​ម​អនាម័យ​រួច ដើម្បី​នាំ​ចូល​ទៅ​កាន់​ទីផ្សា​ប្រទេស​ខ្លួន ។ ការ​អនុញ្ញាត​នេះ​តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាមួយ​អគ្គ​រដ្ឋបាល​គយ​ចិន​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ដូង​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​១៥ កញ្ញា កន្លង​ទៅ ។

បើ​តាម​ការ​គូសបញ្ជាក់​ពី​លោក ស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​សម្រេច​បាន​ពិធីសារ​នេះ​ហើយ​កម្ពុជា​ត្រូវ​ធ្វើការ​ជាមួយ​ប្រជា​កសិករ​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​ដាំ​ដុះ​ផ្លែ​ដូង​ស្រប​ទៅ​តាម​ស្តង់ដា​អនាម័យ និង​ភូតគាម​អនាម័យ កំណត់​ដោយ​រដ្ឋបាល​គយ​ចិន ។

អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា ទន្ទឹម​គ្នា​នេះ​ដែរ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចាប់ផ្ដើម​ជូនដំណឹង​ដល់​ម្ចាស់​ចម្ការ​ដូង​សហគមន៍​កសិកម្ម​ដូងក្រអូប និង​ម្ចាស់​កែ​ច្នៃ និង​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់ ដែល​មាន​បំណង​ផលិត និង​កែ​ច្នៃ​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន សូម​រួសរាន់​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ​កែ​ច្នៃ និង​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ។

អគ្គនាយកដ្ឋាន​កសិកម្ម​នឹង​ចាត់​មន្ដ្រី​ជំនាញ​ចុះ​វា​.​យ​តម្លៃ​ស្រប​តាម​នីតិវិធី​បច្ចេកទេស​ដូច​មាន​ចែង​នៅ​ក្នុង​ពិធីសារ​មុន​នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​ចម្ការ និង​រោងចក្រ​កែ​ច្នៃ​វេច​ខ្ចប់​ផ្លែ​ដូង​ស្រស់​ទៅ​កាន់​ភាគី​ចិន​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២៣​ខាង​មុខ ដើម្បី​ភាគី​ចិន​ពិនិត្យ និង​វា​.​យ​តម្លៃ​បញ្ចប់ មុន​នឹង​ឈាន​ដល់​ការ​នាំ​ចេញ​ជា​ផ្លូវការ ។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ឆ្នាំ​២០២២ នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដូង​ចំនួន​១​ម៉ឺន​៧​ពាន់​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន​១​ម៉ឺន​៤​ពាន់​ហិ​កតា ។ ចំណែក​ទិន្នផល​សរុប​នៅ​ក្នុង​ឆ្នាំ​២០២២ នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​២៤​ម៉ឺន​៨​ពាន់​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ