ប្រធានាធិបតីអ៊ុយក្រែន ថ្លែងនៅមហាសន្និបាត អ.ស.ប
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី នាថ្ងៃទី១៩កញ្ញា បានថ្លែង
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី នាថ្ងៃទី១៩កញ្ញា បានថ្លែង
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គី នាថ្ងៃទី១៩កញ្ញា បានថ្លែងក្នុងមហាសន្និបាតលើកទី៧៨របស់អ.ស.ប ដោយវាយប្រហារ យ៉ាងខ្លាំងប្រឆាំងរុស្ស៊ី ដែលលោកចោទថាប្រព្រឹត្តការប្រល័យពូជសាសន៍នៅអ៊ុយក្រែន។ ចំណែកប្រធានាធិបតីអាមេរិកលោកចូបៃដិនវិញ បានអំពាវនាវដល់គ្រប់ប្រទេសឲ្យងើបប្រឆាំងការឈ្លានពានរបស់់រុស្ស៊ី។
ថ្លែងក្នុងមហាសន្និបាតអ.ស.បដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោកអ៊ីប្រាហ៊ីមរ៉ាអ៊ីស៊ីចោទប្រកាន់អាមេរិកថា កំពុងយកប្រេងចាក់លើភ្លើង ក្នុងជម្លោះនៅអ៊ុយក្រែន។
នៅលើវេទិកាមហាសន្និបាតនោះ លោកហ្សេ ឡេស្គីបានចោទរុស្ស៊ីថា ចាប់ពង្រត់់កុមារអ៊ុយក្រែនច្រើនសិបពាន់នាក់ ដោយលោកថានោះពិតជាអំពើប្រល័យពូជសាសន៍មួយ។ លោកក៏បរិហារផងដែរថា រុស្ស៊ីគប្រើស្បៀងនិងថាមពលនុយក្លេអ៊ែរជាអាវុធ។ លោកស្នើដល់មេដឹកនាំលើពិភពលោក ឲ្យប្រឆាំងការឈ្លានពានរបស់រុស្ស៊ីតាមរយៈការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពមួយ។
នៅលើវេទិកាអ.ស.ប ប្រធានាធិបតីអ៊ីរ៉ង់បានវាយប្រហារយ៉ាងខ្លាំងលើសហរដ្ឋងអាមេរិកនិងលោកខាងលិច ។ លោកលើកឡើងថាបង្កើនភាពតានតឺងនិងយកប្រេងចាក់លើភ្លើង ទាំងនោះជាស្នាដៃរបស់អាមេរិក ក្នុងគោលបំណងធ្វើឲ្យបណ្ដាប្រទេសអឺរ៉ុបចុះខ្សោយ ហើយនោះជាកម្មវិធីរយៈពេលយូរអង្វែងមួយ។ លោកអះអាងជាថ្មីពីជំហរមិនងាករេរបស់ប្រទេសលោក ដែលមិនគាំទ្រដល់សង្គ្រាមណាមួយ ទោះនៅអឺរ៉ុបនិងនៅកន្លែងដទៃៗទៀត៕
ចែករំលែកព័តមាននេះ